ចិនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអារ៉ាប៊ីសាអូឌីត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2026 ក+ ក-

ប្រទេសចិនបានថ្កោលទោសចំពោះការវាយប្រហារថ្មីៗរបស់ក្រុមហ៊ូទី មកលើព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត ដោយបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការកើនឡើងនៃជម្លោះរវាងទីក្រុងរីយ៉ាដ និងក្រុមហ៊ូទីនៅយេម៉ែន ។ ការព្រួយបារម្ភរបស់ចិននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទីបានបង្កើនការវាយប្រហាររបស់ពួកគេមកលើព្រលានយន្តហោះទីក្រុងរីយ៉ាដ (ដែលមនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅទីនោះកាលពីថ្ងៃព្រហស្បតិ៍) ក៏ដូចជាមកលើកន្លែងផលិតប្រេង និងនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហម ដែលជាហេតុការណ៍ដ៏សាហាវបំផុតនៅលើទឹកដីអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ និងជាការកើនឡើងយ៉ាងខ្លាំងនៃជម្លោះសង្គ្រាមនៅយេម៉ែន ។