មន្ត្រីឧទ្យានុរក្សនិងអាជ្ញាធរ បន្តតាមដានហ្វូងដំរីព្រៃយ៉ាងយកចិត្តទុកដាក់ក្រោយកើតជម្លោះជាមួយមនុស្សនៅស្រុកជាំក្សាន្ត
(ព្រះវិហារ)៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ក្នុងគោលបំណងបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់ លើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលាកន្លងទៅនៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមទស្សនាព័ត៌មានពិស្ដារ៖










