រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំពិធីបុណ្យខួបលើកទី២២នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង/ស្រុកទាំង៩ និងមន្ត្រីរាជការ ជាច្រើនកុះករ ពិធីនេះដែរប្រារធ្វើនៅសាល វ៉ី សំណាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
សូមទស្សនាព័ត៌មានពិស្ដារ៖


