All posts by មេគង្គ ប៉ុស្តិ៍

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញទូតប្រចាំនៅកម្ពុជា បង្ហាញព័ត៌មានពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណន-តេជោ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត
ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ពន្យល់ និងបង្ហាញព័ត៌មាននានា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/zAxmzXim_Os

សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Kashitani Ichiroនាយកប្រតិបត្តិក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤…។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/b8BF7PbclP8

ប្រធានកាកបាទក្រហមកម្ពុជា ស្នើឲ្យឆ្មបជំនាញផ្តល់ការប្រឹក្សាសុខភាពដើម្បីជួយស្ត្រីមានផ្ទៃពោះឆ្លងទន្លេដោយសុវត្ថិភាព

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រ ជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ បានស្នើឲ្យឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋទាំង អស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃ ពោះទាំងអស់បាន “ឆ្លងទន្លេ”ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/fwWabmAXBgg

ក្រសួងអប់រំ យុវជន និងកីឡារៀបចំការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” ដោយមានក្រុមភ្លេងកាយរឹទ្ធិចំនួន ៨ក្រុមមកពី ៦រាជធានី/ខេត្តចូលរួមប្រកួតរួមមាន៖ ១.រាជធានីភ្នំពេញចំនួន ៣ ក្រុម គឺក្រុមនៃកងឯកភាពវិទ្យាល័យវត្តកោះ វិទ្យាល័យបាក់ទូក និងក្រុមវិទ្យា
ល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ, ២.ខេត្តកណ្តាលមាន ១ក្រុម, ៣.ខេត្តសៀមរាបមាន ១ក្រុម, ៤.ខេត្តឧត្តរមានជ័យមាន ១ក្រុម, ៥.ខេត្តកោះកុងមាន ១ក្រុម និង៦.ខេត្តរតនគិរីមាន ១ក្រុម។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/dRQYMdI-pPo

កម្ពុជាស្វាគមន៍ដំណើការឡើងវិញរបស់ក្រុមហ៊ុន Emirates នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក កាលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានត្រឡប់មករាជធានីភ្នំពេញវិញ ជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី។ ការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដល់ ២១ ទីតាំងហើយ សិង្ហបុរីដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖ https://youtu.be/mDLpr9RWFhM

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជាគឺផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានៅកម្ពុជា នឹងនាំផលប្រយោជន៍ជាច្រើនទៅដល់សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋកម្ពុជា ហើយនឹងជួយលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖ https://youtu.be/2Owg-sLWbXA

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិស្ដីពីការផ្ទុះឃ្លាំងគ្រាប់នៅទីបញ្ជាការភូមិភាគទី៣ 

នាពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានបំផ្លើសព័ត៌មានពីការផ្ទុះឃ្លាំងគ្រាប់នៅទីបញ្ជាការភូមិភាគទី៣ ធ្វើឲ្យមហាជនមួយចំនួនមានការយល់ច្រឡំស្ដីពីការការផ្ទុះឃ្លាំងគ្រាប់នៅទីបញ្ជាការភូមិភាគទី៣ថាជាទង្វើភារវកម្ម ដូច្នេះក្រសួងការពារជាតិសូមច្រាលចោលចំពោះការបំផ្លើសព័ត៌មាននេះទាំងស្រុង។ 

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖ https://youtu.be/4-6XFRc90_Y

ប្រជាពលរដ្ឋក្នុងភូមិប៉ាតឡាងបោះបង់មុខរបរត្បាញរំពាក់ មកលក់ដូរក្នុងវត្តតាសុតធ្វើឱ្យជីវភាពពួកគាត់មានការប្រែប្រួល

ដោយសារតែភាពល្បីល្បាញរបស់ព្រះអង្គ ច័ន្ទមុន្នី គង់នៅវត្ត ចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ភ្លូកទឹកភ្លូកដីទៅកាន់ទីអារាមមួយនេះ។ស្ថានភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ាតឡាងនាំគ្នាបោះបង់ចោលមុខរបរតម្បាញរំពាក់ ធ្វើបង្គី កញ្ជើ ល្អី និងរបស់ប្រើប្រាស់ផ្សេងចោលហើយនាំគ្នាចាប់យករបរលក់ដូរដើម្បីបង្កើនជីវភាពគ្រួសារវិញ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/qnsy0oU1GQ0

ប្រទះឃើញគ្រាប់MK82ទម្លាក់ពីលើយន្តហោះសម័យលន់ ណុល

គ្រឿងចក្រអេស្កាមួយគ្រឿងបានកាយស្ដារប្រឡាយទឹកឲ្យជ្រៅដើម្បីបង្ករភាពងាយស្រួលឲ្យទឹកហូរក្នុងរដូវវស្សាពេលខាងមុខ។គ៏បានប្រទះឃើញគ្រាប់ធុនធំប្រភេទMK82មួយគ្រាប់មានទម្ងន់ប្រមាណ២៣០ គីឡូ ក្រាម ដែលជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ កប់នៅក្នុងប្រឡាយទឹកជម្រៅ៤ម៉ែត្រក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/QL-j9boM5UI

សម្តេចធិបតី ណែនាំឲ្យក្រសួងអប់រំឬគណៈគ្រប់គ្រងសាលាឱ្យផ្អាកសាលារៀន ករណីកម្តៅឡើងលើស៤០អង្សារ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលានីមួយៗ ឲ្យផ្អាកសាលារៀន ករណីកម្តៅឡើងលើស៤០ អង្សារ ដើម្បីការពារចំពោះសុខភាពកុមារ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/jmOJdos5hXY

អ្នកប្រឆាំងការកសាងព្រែកជីកហ្វូណនតេជោ ជាអ្នកប្រឆាំងចលនាជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អ្នកប្រឆាំងការកសាងព្រែកជីកហ្វូណនតេជោ ជាអ្នកប្រឆាំងចលនាជាតិ និងប្រឆាំងការគាំទ្ររបស់ពលរដ្ឋ ដែលកំពុងគាំទ្រគម្រោងនេះភ្លូកទឹកភ្លូកដី។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/wsMK823oJic

កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន ត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ បច្ចុប្បន្នរត់បានលឿន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កុំទាន់គិតរឿង ធ្វើផ្លូវដែកល្បឿនលឿន អ្វីដែលត្រូវគិត គឺត្រូវធ្វើយ៉ាងណាឲ្យផ្លូវដែក២ខ្សែ ដែលបច្ចុប្បន្ន អាចរត់បានលឿន៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/oBcKGewr-fc

អាជ្ញាធរខេត្តស្វាយរៀងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ១ ឧសភា

(ខេត្តស្វាយរៀង):អភិបាលខេត្តស្វាយរៀង ឯកឧត្តមប៉េង ពោធិ៍សា និងរដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ឯកឧត្តម អ៊ិន ខេមរា នៅព្រឹកថ្ងៃទី៣០ ខែមេសា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០២៤ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/rFEedl3FAOw

រដ្ឋបាលស្រុកបទុមសាគរចាប់ឃាត់គ្រឿងចក្រដែលឈូសឆាយដីព្រៃសំរោងស្មាច់ និងដីព្រៃលិចទឹកប្រមាណ៧០ហិកតា

(ខេត្តកោះកុង)៖ការចុះបង្ក្រាបចាប់យកគ្រឿងចក្រដែលបានចូលមកឈូសឆាយ ព្រៃសំរោងស្មាច់ និងដីព្រៃលិចទឹកដោយគ្មានច្បាប់ទម្លាប់នេះ ដឹកនាំកម្លាំងដោយលោក ខេង សំខាន់ អភិបាលរងស្រុកបុទុមសាគរ ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/Ics0hmXetXw

អ្នកភូមិនៅតំបន់មាត់សមុទ្របារម្ភពីការបាត់បង់ដីសហគមន៍និងផលចំណូល

(ខេត្តកំពត)៖ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីភូមិស្វាយទង-ភូមិលក-ភូមិព្រែកចាកនិងភូមិគ្រឹះស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតតែងតែនាំគ្នាជាក្រុមៗជិះទូកខ្លះដើរទៅកាន់សមុទ្រកន្លែងដីសហគមន៍នេសាទមួយនៅទល់មុខបង្គោលព្រំដែន៣១៤។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/RonkJJs-X1I