នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បន្ទាប់ពីបានចូលជួបពិភាក្សាស្វែងយល់ជាមួយនឹងមេបញ្ជាការ យោធភូមិភាគទី៥ កងទ័ពជើងគោក (នៅខេត្តបាត់ដំបង) និងបានពិនិត្យទីតាំងស្នាក់ការ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលប្រចាំ នៅក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ រួចមក, ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងដែលមានតំណាងអនុព័ន្ធយោធា មកពីប្រទេសចំនួន ៦ ទៀត រួមមាន (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y80EV8j3k6s
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលម្សិលម៉ិញ បានអញ្ជើញជួប ពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l3DNH96DWuU
បើទោះរដូវនេះជារដូវបិទនេសាទយ៉ាងណាក្តីក៏បទល្មើសនេសាទនៅតែលួចមានកើតមានឡើង នៅតាមតំបន់មួយចំនួន ។ ជាក់ស្ដែង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទភូមិថ្មី ភូមិកៀនតាម៉ា ដឹកនាំដោយ លោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការបង្ក្រាប បទល្មើស នេសាទនៅចំណុចបឹង វាលសំណាប ក្រោយភូមិឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលជាបទល្មើស ធ្វើការនេសាទដោយប្រើឧបករណ៍ លបលូ និង របាំងស្បៃមុង ដែលខុសទៅនិងច្បាប់ស្តីពីជលផល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H8zZcScsfjs
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ថ្ងៃទី ១៥ ខែសីហា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង) ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/utfiE8jPgoM
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ចេញសេចក្តីប្រកាសព័ត៌មានដោយធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ៕សូមចុចlinkទស្សនាព័ត៌មានពិស្ដារោះ
https://youtu.be/TL9BzOb_qvA
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពក្រោយបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YkRxhP6fWG4
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ថៃកំពុងយករឿងផ្ទុះមីនមកធ្វើជាប្រធានបទ ដើម្បីចោទទម្លាក់កំហុសមកលើកម្ពុជា ហើយតាំងខ្លួនជាជនរងគ្រោះដើម្បីបំភាន់សហគមន៍អន្តរជាតិ ទាំងដែល តាមការពិតគឺកងទ័ពថៃខ្លួនឯងទេ ដែលចល័តកម្លាំងដោយបំពានកិច្ចព្រមព្រៀងឈប់បាញ់ហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។ ការបញ្ជាក់របស់ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសន្និសីទសង្ខេបស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៤ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WdKoeY7bHt8
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rpMjn9EPzP0
ដោយគិតត្រឹមវេលាម៉ោង៧:០០នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋភៀសសឹកពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ទៅលំនៅឋានខ្លួនជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ការចាកចេញពីប្រទេសថៃរបស់ពលករខ្មែរក៏នៅបន្តចូលមកកម្ពុជាជាបន្តបន្ទាប់ តែធូរស្បើយជាងមុនៗ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Yrn7WCT-Xsc
នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការងារក្រសួងមហាផ្ទៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eWhuIYqHUA4
ក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ធ្វើការទល់ទ្រសង្រ្គោះបន្ទាន់នៅតាមរចនាសម្ពន្ធមួយចំនួនរបស់ប្រាសាទភ្នំក្រោម ដោយទល់ទ្រតាមផ្នែកខ្លះ ដើម្បីការពារពីហានិភ័យនានាដែលអាចកើតមាន។ លោក រស់ វិសុទ្ធ មន្ត្រីផ្នែកអភិរក្សនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ថ្មីៗកន្លងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអ្នក ជំនាញការអាដហុក(ADHOC) នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ឱ្យទៅពិនិត្យមើលពីហានិភ័យរបស់ប្រាសាទភ្នំក្រោម ដើម្បីផ្តល់អនុសាសន៍ពីវិធានការ ថាតើត្រូវទប់ស្កាត់យ៉ាងណា កុំឱ្យប្រាសាទភ្នំក្រោម រងការខូចខាតជាបន្តទៅទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5jRjOFb9Chc
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បន្តជម្រុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ ការរាយលួសបន្លា និងដាក់កង់ឡាន នៅតំបន់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទិសទី១ នៃយោធភូមិភាគទី៥ និងតំបន់ដទៃផ្សេងទៀតនៅព្រំដែន។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងប៉ារ៉ាថៃ និង តម្រួតព្រំដែនថៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YmafmusGthQ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៏ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាសូមអំពាវនាវឱ្យថៃ សហការពន្លឿនបង្កើតក្រុមអង្កេតការណ៍អាស៊ាន ដើម្បីធានាបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិន្តរភាព។ ការបញ្ជាក់របស់លោកជំទាវនៅពេលនេះ គឺស្រប ពេលដែលយោធាថៃ ជាបន្តបន្ទាប់បានរំលោភទៅលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC គឺការមិនចល័តទ័ព និងការមិនដើរល្បាតចូលដែនអធិបតេយ្យភាពអ្នកដទៃ តែថៃនៅតែបន្តដើរល្បាតចូលទឹកដី កម្ពុជា និងបានជាន់មីនរងបួសជាដើម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hDHzTVW1YlA
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាបានដោះមីននិងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាសំណល់ពីសង្គ្រាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ ការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល គឺឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃ ជុំវិញហេតុការណ៍ទាហានថៃជាន់មីនផ្ទុះរងរបួសនៅតំបន់ប្រាសាទតាមាន់ធំកាលពីម្សិលមិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្ដិភាពនៅក្នុងពិភពលោក និងចូលរួមដោះមីនក្នុងបណ្ដាប្រទេសជាច្រើនក្រោមឆត្រអង្គការសហប្រជាជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_Oi7CeIXewM
ព្យុះទី១១ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រ អាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រ កម្ពុជា។ ព្យុះ ផដួល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HcvGoZ-b4SU
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍