All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា ដាក់លិខិតដាច់ដោយឡែក២ ទៅកាន់ស្ថាប័នអន្តរជាតិ ពីសកម្មភាពបង្កហេតុរបស់ថៃ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MoFAIC) បានបញ្ជាក់ថា កម្ពុជា បានដាក់លិខិតដាច់ដោយឡែកចំនួន២ ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយជូនដំណឹងដល់ស្ថាប័នអន្តរជាតិកំពូលទាំងពីរ អំពីសកម្មភាពបង្កហេតុរបស់ប្រទេសថៃ ដែលរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃបទឈប់បាញ់កម្ពុជា-ថៃ។ ក្នុងលិខិតរបស់ប្រមុខកាទូតកម្ពុជា បានព្រមានថា សកម្មភាពទាំងនេះកំពុងបង្កើនហានិភ័យដល់បទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរួចទៅហើយរវាងកម្ពុជា និងថៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/foDeerV5_2k

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខសពយុទ្ធជនពលីក្នុងសមរភូមិ៣រូប

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីពេលថ្មីៗកន្លងទៅ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពយុទ្ធជនពលីក្នុងសមរភូមិចំនួន ៣រូប ដែលពិធីបុណ្យធ្វើនៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RA0DLqRKawE

កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់គឺមិនមានការប្រើប្រាស់ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែសីហានេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជា ដាច់ខាត ត្បិតកម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I_kWPSI5AKc

កម្ពុជាបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងនិងប្រគល់ទាហានកម្ពុជាទាំង១៨រូបត្រលប់មកវិញ

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន ១៨រូប។ គិតមកទល់ពេលនេះ មានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1bzzvEY2STc

ក្នុងរយៈពេល៧ខែ CDC អនុម័តគម្រោងវិនិយោគបានចំនួន៤៤០គម្រោងមានទុន៦,៧ប៊ីលានដុល្លារ

នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគវិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លានដុល្លារ, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលានដុល្លារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V2ZzPU_hswk

ព្រះសង្ឃខ្មែរបិណ្ឌបាត្រប្រទេសថៃ គោរពបទឈប់បាញ់ជានិរន្តរ៍និងដោះលែងកងទ័ពខ្មែរទាំង១៨រូប

នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បានរៀបចំពិធីធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាពរវាងកម្ពុជា និងថៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZplPj_md3eU

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានគាំទ្រចំពោះការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយាធាកម្ពុជា និងយោធាភាគីថៃ និងបានជំរុញឱ្យអនុវត្តកិច្ចព្រមព្រៀងនេះ ជាអចិន្ត្រៃយ៍ ដើម្បីប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tC0zkK-dik

ស្ត្រីទី១កម្ពុជា ទឹកចិត្តឱ្យនិស្សិតអាហារូបករណ៍ទៅប្រទេសចិន ខិតខំកសាងនូវ ពង្រឹងសមត្ថភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះ សំណាលជាមួយនិស្សិតជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សាអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈសម្ដេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0jWefOvaAOU

អគ្គនាយកស៊ីម៉ាក់ថា កងទ័ពថៃទម្លាក់គ្រាប់បែកចំនួនជាង១៥០០គ្រាប់ក្នុងខេត្ដឧត្ដរមានជ័យ

បើតាមការបញ្ជាក់ពី ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលសកម្មភាពកំចាត់មានកម្ពុជាហៅកាត់ថា CMAC ឲ្យដឹងថា តាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមាន ជ័យ មានគ្រាប់បែកចំនួន១,៥៤៩គ្រាប់ដែលកងទ័ពថៃទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KcZUyyLn1-M

អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរវរៈកងទ័ព២រូបដែលរងរបួសវិលត្រឡប់ទៅគេហដ្ឋានវិញក្រោយជាសះស្បេីយ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជូនដំណើរវរៈកងទ័ព២រូប ដែលមានរបួស កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ក្នុងការប្រយុទ្ធតតាំងពីការឈ្លានពានសត្រូវសៀម បណ្តាល ឱ្យរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។

កងទ័ព​កម្ពុជាតម្រូវ​ឲ្យ​កងទ័ព​ថៃ​សារបន្លាលួសចេញវិញឲ្យអស់

អរគុណចំពោះវីរៈកងទ័ពរបស់យើងគាត់ពិតជាក្លាហានណាស់គាត់តម្រូវឲ្យទាហានសៀមសាររបងលួសចេញពីដែនដីខ្មែរ។ ប្រជាពលរដ្ឋខ្មែរសូមជូនពរឲ្យបងៗ មានសុខសុវត្ថិភាពនិងឲ្យមានជ័យជំនះឈ្នះអស់មារសត្រូវគ្រប់ទិសទី។ផ្កាយរណបអាមេរិកនិងម៉ាឡេស៊ីកំពុងតែតាមដាននិងចាប់យករូបភាពនិងព្រឹត្តិការណ៍ដែលកំពុងកើតឡើងរាល់ថ្ងៃនៅតាមព្រំដែនខ្មែរថៃនៅក្នុងពេលនេះហើយ។

ទាហានឈុតខ្មៅសៀមដាក់បន្លាស់លួសនៅអូរជាប់ព្រំដែនកម្ពុជា-ថៃជាប់ច្រកប៉ោយប៉ែត(Video Inside)

ទាហានឈុតខ្មៅសៀមបានធ្វើសកម្មភាពដាក់បន្លាស់លួសនៅអូរជាប់ព្រំដែនកម្ពុជា-ថៃ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

អ្នកកាសែតនិងអង្គទូតអន្តរជាតិ ថ្លែងក្តីព្រួយបារម្ភអំពីជោគវាសនាយោធិនកម្ពុជាទាំង១៨រូប

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៨ ខែសីហានេះថា ប្រព័ន្ធឃោសនាអន្តរជាតិ និងអ្នកការទូត បានបង្ហាញសុទិដ្ឋិនិយមចំពោះ ការឯកភាពគ្នារវាងភាគីទាំងពីរកម្ពុជា -ថៃ នៅក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧សីហា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kCpYwgI7yVA

៦ថ្ងៃ មានមនុស្សស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ជាង៦០នាក់ទូទាំងរាជធានី-ខេត្ត

ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហានេះ នៅកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៣៥ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ និងរហួសសរុប ៦៦នាក់ ក្នុងនោះអ្នកស្លាប់មាន២២នាក់ និងរបួស ៤៤នាក់។ នោះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងដដែល បានលម្អិតថា នាថ្ងៃទី១ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ៦ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស៤នាក់ នៅភ្នំពេញ កំពង់ចាម កោះកុង កំពង់ធំ បាត់ដំបង និងឧត្តរមានជ័យ ថ្ងៃទី២ មានគ្រោះថ្នាក់ ៥ករណី បណ្ដាលឱ្យមនុស្សស្លាប់១នាក់ និងរបួស ៧នាក់ នៅភ្នំពេញ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ចាម និងថ្ងៃទី៣ សីហា មាន ៦ករណី បណ្ដាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួស ៧នាក់ នៅភ្នំពេញ  កំពង់ចាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4LbRAzGvdQo

កំពែងទី៣ជ្រុងខាងលិចផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ជួសជុលរួចរាល់ជាស្ថាពរ

ក្រុមអ្នកជំនាញផ្នែកជួសជុលប្រាសាទបុរាណ បានចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលកំពែងថ្មបាយក្រៀម នៅជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ កិច្ចការនេះបានចាប់តាំងតែពីខែកុម្ភៈ រហូតដល់ដើមខែសីហា ឆ្នាំ២០២៥។ ការងារជួសជុលកំពែងថ្មបាយក្រៀមជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ ដែលជាគម្រោងនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)នេះ បានបញ្ចប់ជាស្ថាពរហើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/m9KNzLEiVpM