All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងសុខាភិបាលនិងមូលនិធិ GX Foundation បន្តពង្រឹងលើគម្រោងលុបបំបាត់ភាពពិការភ្នែកនិងជំងឺគ្រុនឈាម

ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation នឹងបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដោយឯកឧត្តម Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ កាលពីម្សិលម៉ិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/i7LR95loNpk

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត១៥២គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៥២គ្រួសារ ដើម្បីជួយសម្រាលកាលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលកដែលមានជីវភាពខ្វះខាតមកពីឃុំទាំង៧ក្នុងស្រុកសំឡូត ក្រោមអធិបតីភាព ឯកឧត្តម សុខលូ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H9AzObL8YY4

ពិព័រណ៍ជំនាញសិក្សានិងការងារឆ្នាំ២០២៥ ផ្តល់សារៈសំខាន់សម្រាប់យុវជន

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វូលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC )សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងស្ថាប័នព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីនេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ  ដែលមានការអញ្ជើញចូលរួមពីលោកស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងយុវជន សរុបជាង២ពាន់នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7B5mp6J37ZQ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ ចុះ ពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ៤ ចំណុចជិតស្ពាន អាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ កំបូល ដែលកំពុងមានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគនា ល្ងាចថ្ងៃព្រហស្បត្តិ៏ និងល្ងាចថ្ងៃសៅរ៍។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាល ខណ្ឌកំបូល បិទទ្វារទឹកប្រឡាយស្របផ្លូវរថភ្លើង ជា បណ្ដោះអាសន្នសិន ដើម្បីឱ្យទឹកនៅលើផ្លូវលេខ៤ ស្រក ងាយស្រួល ធ្វើចរាចរ និងបិទទ្វាទឹកនៅផ្លូវជាតិលេខ៤ ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោត ដើម្បីកុំឱ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y_g6f7WQe4E

សម្តេចប្រធានរដ្ឋសភា ជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលីពីតម្លៃសន្តិភាព

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិក្សាការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X6FYb9ISuKg

អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះការចោទប្រកាន់បំភ្លៃថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន(video inside)

អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធចំពោះការចោទប្រកាន់បំភ្លៃថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន។

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/H7t8gCzCX78

តាំងពិពរណ៍ផលិតផលខ្មែរ

ឆ្នាំនេះតាំងពិពរណ៍ផលិតផលខ្មែរសុទ្ធសាធ!!! ទៅមួយល្ងាចបានត្រីឆ្អើរពីរចង្កាក់ និងភ្លក្សអាហារមួយចម្អែត

សូមចុចlinkទស្សនាព៌ត៌មានពិស្ដារ៖https://youtu.be/Nzg35u75AFA

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទំនប់ធំ ជួបសួរសុខទុក្ខពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានដឹកនាំក្រុមការងារ រួមជាមួយ លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ចុះសាកសួរសុខទុក្ខពលករដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមករស់ស្រុកកំណើតនៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5ubkd1AsG5c

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយជូនក្រុមគ្រួសារអតីតយុទ្ធជន

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកជំនួយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០៦គ្រួសារ  ដែលកំពុងរស់នៅលើផ្ទះថ្មីដីសម្បទានសង្គមកិច្ច អំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ស្ថិតនៅក្នុងភូមិ ដែលអតីតយុទ្ធជនប្រសិទ្ធិនាមថា មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vTg2o_oR9GM

ការប្រកួតជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម វ៉ាង វីនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកួតជំនាញកម្រិតពិភពលោកនេះដែលមិនត្រឹមតែផ្ដល់វេទិកាជូនសិស្ស-និស្សិត ដើម្បីបង្ហាញពីសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកមួយដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពការអប់រំបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជំរុញការសិក្សាស្រាវជ្រាវ, ការច្នៃប្រឌិត, ឱកាសពង្រឹងចំណេះដឹង និងជំនាញ, និងការអនុវត្តជាក់ស្ដែងផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kAJ1vaBF-ks

បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥

សូមទស្សនាព័ត៌មានពិស្ដារ៖

ករណីផ្ទុះអាវុធនៅអូរឈើទាល ខេត្តព្រះសីហនុ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៤៧នាក់

សមត្ថកិច្ចខេត្តព្រះសីហនុបានចាប់ខ្លួនមនុស្ស ៤៧នាក់ក្រោយប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនម៉ល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។

ក្នុងករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់។

បន្ទាប់មកកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្ត បន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ ស្រី ៣នាក់,នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់ ស្រី ២នាក់)។ ចំពោះវត្ថុតាងដកហូតបានមាន អាវុធវែង និងខ្លី ចំនួន១៣ដើម (អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម) គ្រាប់ជាច្រើនគ្រាប់, ម្សៅសសង្ស័យជាសារធាតុញៀនមួយចំនួន, រថយន្តចំនួន ៥គ្រឿង។ ចំពោះមូលហេតុករណីផ្ទុះអាវុធខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕

សូមទស្សនាព័ត៌មានពិស្ដារ៖

កម្ពុជា-បារាំង បង្ហាញការពេញចិត្តចំពោះមិត្តភាពយូរអង្វែង

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម ឯកឧត្តម Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាពយូរអង្វែងរវាងកម្ពុជា និងបារាំង ដែលភាពជាដៃគូរនេះឈរលើមូលដ្ឋាន ប្រវត្តិសាស្ត្ររួម និងការជឿជាក់គ្នាទៅវិញទៅមក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dSa-nhOBlHQ

ការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបាន៤៥%ហើយ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យផ្ទាល់គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម- ព្រែកប្រា។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបាន៤៥%ហើយ មានន័យការអនុវត្តគម្រោងលឿនជាងផែនការ៤,១១% ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Aic2n7aJoIg

សេចក្តីបំភ្លឺព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនសាធារណជនថា កន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានថា “រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ព ជួរមុខ” គឺជាព័ត៌មានមិនពិត។

សូមទស្សនាព័ត៌មានពិស្ដារ៖