All posts by មេគង្គ ប៉ុស្តិ៍

ឯកឧត្តម គឹម សន្តិភាព អញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សខេត្តតាកែវ

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នាទីស្នាក់ការគណបក្សខេត្តតាកែវ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងការពង្រឹងការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃ ពីសំណាក់ក្រុមជ្រុលនិយម។ជាមួយគ្នានេះត្រូវពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីភាពវិជ្ជមានពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានា ផងដែរ ។


សូមបញ្ជាក់ជូនថា ឯកឧត្តម លឺ សាវ៉េត ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តតាកែវ និងត្រូវបានរៀបចំពិធីប្រកាសនាពេលនេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5dIHbQLx7sQ

ប្រវត្តិ «កោះសំពៅមាស» នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគពាយព្យ មានចម្ងាយ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានស្រុកចំនួន៦ និងក្រុងចំនួន១ រួមមានស្រុកក្រគរ ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកវាលវែង ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់ ត្រូវបានគេចាត់ទុកថាជាខេត្តមួយ ដែលសម្បូរស្តុកស្តម្ភទៅដោយធនធានធម្មជាតិ មានដូចជា៖ ព្រៃឈើ ភ្នំថ្មកែវ ទឹកធ្លាក់ ល្បាក់ទឹកជ្រោះ ព្រៃក្រវាញ និងនៅជាប់ផ្ទៃទឹកបឹងទន្លេសាប ដែលជាកន្លែងសម្បូរទៅដោយធនធានមច្ឆាជាតិ ទេសភាព និងជីវចម្រុះគ្រប់ប្រភេទ។

តាមរយៈធនធានធម្មជាតិទាំងអស់នេះហើយ បានធ្វើឱ្យអ្នកទេសចរជាច្រើន ចាប់អារម្មណ៍លើការទៅកម្សាន្ត នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ក្នុងនេះក៏មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីបម្រើការកម្សាន្តសប្បាយរបស់ភ្ញៀវទេសចរបន្ថែមទៀត។ ដោយក្នុងនោះ «កោះសំពៅមាស» ក៏ត្រូវបានកែប្រែជា «បុរីវប្បធម៌កោះសំពៅមាស» ដោយមានទីធ្លាលំហែ ហាត់ប្រាណដ៏សែនមនោរម្យ ពិសេសក្លាយជាទីកន្លែងប្រារព្ធពិធីបុណ្យជាតិសំខាន់ៗផងដែរ។

ប្រភពពីមន្ត្រីជើងចាស់ នៃមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា «កោះសំពៅមាស» គឺជាកោះមួយ ដែលផុសអណ្តែតខ្លួនឡើង នៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់ ស្ថិតនៅចន្លោះមុខសាលាខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកសំពៅមាស មានចម្ងាយពីគល់ស្ពានថ្ម តាមផ្លូវលេខ១០១ ប្រមាណ១គីឡូម៉ែត្រ។ កោះសំពៅមាស ត្រូវបានកែប្រែសោភណ្ឌភាពឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអតីតប្រធានក្រុមការងារ ចុះជួយខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នលោកគឺព្រឹទ្ធាចារ្យ និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់។ ក្រោយការរៀបចំកែលម្អជាបន្តបន្ទាប់ កោះសំពៅមាស ត្រូវបានគេប្រសិទ្ធនាមថា «បុរីវប្បធម៌កោះសំពៅមាស» ព្រោះដើម្បីផ្តល់ជាតម្លៃ ដល់ខាងសិល្បៈវប្បធម៌ខ្មែរ។

ប្រភពបានបន្តថា ឈ្មោះ «កោះសំពៅមាស» គឺកើតឡើងពីការតំណាលតៗគ្នាមកថា អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿង បានបើកមកគឿងជាប់គាំងនៅទីនោះ និងមិនអាចបើកទៅណារួច។ លុះយូរៗទៅសំពៅ ដែលជាប់គាំង ហើយក៏បានកកក្លាយទៅជាដីពូនកើតជាកោះនេះឡើង ទើបអ្នកស្រុកនាំគ្នាហៅកោះនេះថា «កោះសំពៅមាស» តែម្តង។ កោះសំពៅមាស ត្រូវបានបើកការដ្ឋានសាងសង់ ចាប់ពីឆ្នាំ២០០៧មក មានទាំងការស្ថាបនាស្ពាន ចាក់គ្រឹះប៉េតុងកោះ ស្តូប វេទិកា រួមទាំងសមិទ្ធផលជាច្រើនទៀត និងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០០៩កន្លងទៅ។

 

មកទល់សព្វថ្ងៃនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមការងារគ្រប់ជំនាន់ ពិសេសបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោក ស៊ុយ សែម និងលោកស្រី ជា ខេង ស៊ុយសែម បានជួសជុល លាបលន និងរៀបចំកោះសំពៅមាសនេះបន្ថែមទៀត ឱ្យមានសួនច្បារស្រស់ស្អាត ផ្លាស់ប្តូរពីការ៉ូឡា ទៅការ៉ូម៉ាមក្រានីត មានទីធ្លាធំទូលាយ មានភ្លើងព័ណ៌ស្រស់បំព្រង រំលេចទៅដោយសមិទ្ធផលថ្មីៗ ជាច្រើនហូរហែរ ក្រោមម្លប់សន្តិភាព «អរគុណសន្តិភាព»។

បច្ចុប្បន្នកោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយម ពីគ្រប់ស្រទាប់មហាជន និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរក្មេងចាស់ប្រុសស្រី មកពីទីជិតទីឆ្ងាយ មិនអាចមើលរំលងបាននោះទេ ពោលគឺនៅបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយនោះ គេតែងបានចូលទស្សនា ក៏ដូចជាចូលអុជធូបបន់ស្រន់ បារមីព្រះអង្គចៅសែន ចុងកោះ ទៅតាមជំនឿរៀងៗខ្លួន។

ដោយសារតែ «កោះសំពៅមាស» មានសក្តានុពលសម្រាប់វិស័យទេសចរណ៍របស់ខេត្តផងនោះ និងម្យ៉ាងដោយសារ កន្លែងនេះ ជាទីដែលមានប្រវត្តិព្រេងនិទាន មិនអាចបំភ្លេចបានថែមទៀតនោះ ទើបពីមួយថ្ងៃទៅមួយថ្ងៃមិនថាថ្ងៃចុងសប្តាហ៍ ឬបុណ្យជាតិធំៗនោះទេ គឺ «បុរីវប្បធម៌កោះសំពៅមាស» តែងតែមានអ្នកទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់ មកលេងកម្សាន្ត ហ៊ុំព័ទ្ធដោយផ្ទៃទឹក និងភ្លើងពណ៌ចម្រុះគ្រប់ប្រភេទ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QPJExjMiCz0

១ខែនៃឆ្នាំ២០២៥កម្ពុជានាំចេញអង្ករជិត៦ម៉ឺនតោនគិតជាប្រាក់ជាង៤៨លានដុល្លារ

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល ១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៥៩ ០៨៦តោន គិតជាទឹកប្រាក់បានចំនួន ៤៨.០៣លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ១ខែ ដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩ ០៨៦តោនតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kSFVNw9O8kM

ឯកឧត្តម ម៉ឹង សំផង ចុះត្រួតពិនិត្យទីតាំងបូមទឹកដាក់ស្រូវប្រាំងនៅស្រុកចន្ទ្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយនិងស្តាឡើងវិញរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យតំបន់រីងស្ងួត ខ្វះទឹកស្រោចស្រពស្រូវរប្រាំង ដែលកម្លាំងទ័ពក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមន្តរាយក្រសួងការពារជាតិ ឈរជើងចុះបូមទឹកសង្រ្គោះស្រូវប្រាំងរបស់ពលរដ្ឋនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0qwo2iKPv_M

ការផ្អាកជំនួយ USAID ប៉ះពាល់កម្លាំងដោះមីនជាង២០០នាក់

យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជំនួយអាម៉េរិកតាមរយៈ USAID បាននាំឱ្យប៉ះពាល់ដល់កម្លាំងជំនាញដែលកំពុងបំពេញការងារបោសសម្អាតគ្រប់មីនប្រមាណ ២១០នាក់ ក្នុងខេត្តចំនួន៨ គិតជាថវិកាសរុបប្រមាណជា២លានដុល្លារក្នុងមួយឆ្នាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tkHdpakcWBg

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិកនឹងអាចទាក់ទាញអ្នកវិនិយោគកូរ៉េមកកម្ពុជាថែមទៀត

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា(Global Together) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ភាគីទាំងពីរបានលើកឡើងពីការគាំទ្រលើ​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាពិសេសផ្នែករថយន្តអេឡិចត្រូនិក សម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/n3HKrNUCx1Q

រដ្ឋមន្រ្តីសុខាភិបាល ណែនាំអង្គភាពសុខាភិបាលបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត

ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល.បានបង្ហាញចំណាប់អារម្មណ៍ថា មន្ទីរពេទ្យនាពេលនេះ មាន ការប្រែប្រួល និងការរៀបចំបានល្អប្រសើរជាងមុន៖ ១) ភ្លឺជាងមុន ២) ភ្លូក មានអ្នកជំងឺមកពិនិត្យព្យាបាលច្រើនកុះករ ទទួលបានទំនុកចិត្តពីប្រជាជន ៣) ប្លែកជាងមុន ក្នុងន័យមន្ទីរពេទ្យមានការរីកចម្រើនល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ៤) ភ្លាម ផ្តោតលើបុគ្គលិកមានភាពរហ័សរហួស ការរៀបចំរបស់មន្ទីរពេទ្យលឿនឆាប់ រហ័ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/46ITs2FQYz8

មូលនិធិ Mine-Ex មជ្ឈមណ្ឌល Exceed Worldwide និងអង្គការ ICRC ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការសង្រ្គោះជនរងគ្រោះដោយសារមីន

មូលនិធិ Mine-Ex នាយកប្រតិបត្តិមជ្ឈមណ្ឌល Exceed Worldwide និងប្រធានអង្គការ ICRC ប្រចាំកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាកម្ម និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាកម្ម និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bbtVMr8Zbqk

ក្រុមខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ដែលបាញ់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិត្រូវបានចាប់ខ្លួន(Video Inside)

(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលពាក់ព័ន្ធករណីបាញ់ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងប៉ុន្មានម៉ោង ក្រោយកើតហេតុនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។

សូមជម្រាបថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ៤៧បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមកាមេរ៉ាសុវ​ត្ថិភាព គេឃើញមានជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្ដជិះគេចខ្លួនបាត់។ ករណីនេះ បានកើតឡើងនៅពេលចិន២នាក់ បានដើរទៅភ្ជង់អ្នកនៅក្នុងឡាន។

ក្នុងហេតុការណ៍ខ្មាន់កាំភ្លើងជនជាតិចិនដែលបាញ់យ៉ាងអនាធិបតេយ្យនេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ៕ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/MDMNGCwLi0E

កាកបាទក្រហមកម្ពុជាប្រគល់ថវិកាចំនួន ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ដោយមាន លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែជាអ្នកទទួលថវិកានេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YxknMwMr6yo

ក្រសួងបរិស្ថានច្រានចោលការផ្សាយរបស់កាសែតថៃចំពោះការចោទថាភ្លើងឆេះព្រៃនៅកម្ពុជារាលដាលដល់ទឹកដីថៃ

ក្រសួងបរិស្ថាន បានធ្វើការច្រានចោលចំពោះការចុះផ្សាយរបស់កាសែត The Nation Thailand ដែលចោទប្រកាន់ថា ករណីភ្លើងឆេះព្រៃនៅប្រទេសកម្ពុជា រាលដាលឆ្លងដល់ព្រៃឈើនៅក្នុងទឹកដីនៃប្រទេសថៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qY3ZpqrGoWo

ក្រុមការងារព្រឹទ្ធសភានិងកូរ៉េ ប្រគល់អំណោយទៅមន្ទីរពេទ្យនៅកំពង់ចាមនិងត្បូងឃ្មុំ

ក្រុមការងារព្រឹទ្ធសភានិងក្រុមការងាមនុស្សធម៌សាធារណរដ្ឋកូរ៉េ បានចុះប្រគល់អំណោយជូនទៅមន្ទីរពេទ្យបង្អែកចំនួន២នៅកំពង់ចាមនិងត្បូងឃ្មុំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/o9z9YHCU1yY

កម្ពុជានឹងស្នើពន្យាបញ្ចប់ការបោសសម្អាតមីនក្នុងក្របខ័ណ្ឌអនុសញ្ញាអូតាវ៉ាពីឆ្នាំ២០២៥ទៅឆ្នាំ២០៣០វិញ

កម្ពុជានឹងស្នើពន្យាបញ្ចប់ការបោសសម្អាតមីន ក្នុងក្របខ័ណ្ឌអនុសញ្ញាអូតាវ៉ា ពីឆ្នាំ២០២៥ ទៅឆ្នាំ២០៣០ វិញ  ដោយសំណើសុំពន្យានេះ នឹងត្រូវដាក់តាមរយៈអង្គភាពគាំទ្រអនុសញ្ញាអូតាវ៉ា (ISU) នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-LeeSCCPE8U

សមាគមអតីតយុទ្ធជនកម្ពុជាពិធីចុះអនុស្សារណៈយោគយល់ជាមួយអង្គការអតីតយុទ្ធជនសង្គ្រាមថៃ

សមាគមអតីតយុទ្ធកម្ពុជា បានពិធីចុះអនុស្សារណៈយោគយល់ជាមួយអង្គការអតីតយុទ្ធជនសង្គ្រាម នៃប្រទេសថៃរវាងឯកឧត្តមនាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមនៃប្រទេសថៃរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលសមាគមន៍អតីតយុទ្ធជនកម្ពុជា ស្ថិតឃុំគគីរ ស្រុកកៀនស្វាយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R3kcTfVdHjw

ឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវវាងក្រុងកំពង់ឆ្នាំង(Video Inside)

ឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវវាងក្រុងកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខក្មេងទំនើងចំនួន១០ នាក់ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវវាងក្រុង ហើយត្រូវបានបណ្ដាញសង្គមថតបង្ហោះជាសាធារណៈ ដោយទាមទារឲ្យនាំក្មេងទាំងនោះមកធ្វើការអប់រំ។

ថ្មីៗនេះ មានផេកមួយឈ្មោះ Munកំប្លែង  បានបង្ហោះខ្លឹមសារនិងរូបភាពវីដេអូ ស្តីពីសកម្មភាពក្មេងមួយក្រុមបង្ហោះម៉ូតូ អមដោយខ្លឹមសារថា : (ខំបន្តិចទៀតអាអូនទំពាំងស្អុយនៅខាងខេត្តកំពង់ឆ្នាំងបងប្អូន ឥលូវបន្តិចទៀតបានវាស់កម្ពស់ហើយ  ។លេងបង្ហោះម៉ូតូនៅលើផ្លូវជាតិបងប្អូនអើយនៅខាងខេត្តកំពង់ឆ្នាំង
មន្ត្រីប៉ូលិសបើឃើញហើយចុះទៅបង្ក្រាបផងបងប្អូនអើយមើលៗ ផងឲ្យសុទ្ធតែទំពាំងស្អុយទេនេះ នៅស្រុកខ្មែរយើងមានច្រើនណាស់) ។

ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង លោក ប៉ុល វុទ្ធី បានបញ្ជាក់ថា ក្រោយឃើញការបង្ហោះក្នុងបណ្តាញសង្គមបែបនេះ  លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចេញបទបញ្ជាឱ្យស្រាវជ្រាវ រហូតដល់ថ្ងៃទី១១និង ១២ខែកុម្ភៈ ទើបសម្រេចឃាត់ខ្លួនបានចំនួន១០នាក់  និងម៉ូតូចំនួន៩គ្រឿង។ ក្រោយធ្វើការសាកសួរពួកគេបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥វេលាម៉ោង៥និង៣០នាទី រសៀល នៅចំណុចផ្លូវកោងវាងក្រុង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពួកគេបានដាក់ម៉ូតូតំរៀបគ្នាលើផ្លូវជាតិលេខ៥ ក្នុងគន្លងផ្លូវម៉ូតូ ដើម្បីថតរូបនិងថតជាវីដេអូ ។ នៅពេលនោះស្រាប់តែពួកគេ២នាក់ ក្នុងចំណោមជាង១០នាក បានជិះម៉ូតូបង្ហោះ ពិតប្រាកដមែនគឺឈ្មោះ ថូ សាវី និង ឈ្មោះ រះ ។

ក្មេងទាំង១០នាក់ដែលត្រូវបានឃាត់ខ្លួនមានអាយុចាប់ពី១៦ទៅ១៨ឆ្នាំ​រួមមាន៖ ឈ្មោះ ផយ សុបញ្ញា (ហៅតេត) វិន សុធារ៉ា  លាង សៅឡេង ទិត្យ សុណាន់ជី  ពួកគេ៤នាក់នេះរស់នៅក្នុងឃុំពង្រ ស្រុករលាប្អៀរ។ ឈ្មោះ អោក បូរិន,លឿម សុឈុន,អ៊ុល វណ្ណារ៉ា,ឆុង សៅលីម៉េង ពួកគេទាំង៤នាក់នេះ រស់នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។ ឈ្មោះ ទូច ប៊ុនហូ  និងថូ សាវី រស់នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។

លោក ស្នងការរង បានបន្តថា៖ ក្រោយធ្វើការអប់រំ ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និង នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៅចំពោះមុខ ឪពុកម្តាយនិង អាណាព្យាបាល ក្រុមកេ្មងទាំងនោះ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាព ហើយបានអនុញ្ញាត្តិ ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយរក្សាទុកតែម៉ូតូចំនួន២គ្រឿង ដែលធ្វើសកម្មភាពបង្ហោះ នៅអធិការដ្ឋាននគរបាលស្រុករលា ប្អៀរ រយៈពេល៣ ខែ ៕ ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖
https://youtu.be/iULpFCHkHzs