ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខនាយ ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៤ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ykWk0126nHc
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការផ្តល់ការគាំទ្ររបស់ JICA នាពេលកន្លងមករួមមាន វិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ ការបណ្តុះបណ្តាលមន្ត្រី គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប ក្នុងគោលដៅផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជូនប្រជាជន និងការងារសុវត្ថិភាពចរាចរណ៍ដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FmjQjyX1Kr8
ក្នុងឱកាសនៃជំនួប លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជាពិសេស វឌ្ឍនភាពនៃការចរចាលើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ រវាងក្រសួងទាំងពីរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SUik7-UXp2o
ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ខាងមុខនេះ។ឯកឧត្តមប្រធានាធិបតី បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p4B5lJaihws
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/9hDdcq96ncs
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញការណែនាំដល់អភិបាលខេត្តជាប់ព្រំដែនជាមួយថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួយចំនួន ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/a5ydjd0UR3w
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។ បន្ថែមលើនេះ ការបើកបរលើសល្បឿនកំណត់ ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែទទូចសូមឱ្យប្រជាពលរដ្ឋដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ មេត្ដាគិតគូរឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l8SGBC1W5B8
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/H_dI6M_kw_4
កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែមិថុនា នៅមជ្ឈមណ្ឌលធានធាន អ.វ.ត.ក. ជាប់ទីស្តីការគណៈរដ្ឋមន្ត្រី។ ទិវាសប្តាហ៍បណ្ណសារអន្តរជាតិឆ្នាំ២០២៥នេះ ផ្ដល់ឱកាសដល់សាធារណជន អាចចូលរួមបានដោយសេរីនៅក្នុងកម្មវិធីជាច្រើន។ ក្នុងកម្មវិធីនេះ មានការតាំងពិព័រណ៍សម្ភារៈ និងឯកសារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម ហើយត្រូវបានរក្សាទុកក្នុងបណ្ណសាររបស់ អ.វ.ត.ក.។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wcuuG4hR840
ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥– ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បាននាំយកអំណោយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត និងសម្ភារៈប្រើប្រាស់ ចាំបាច់ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Kv_U2-Tpuks
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា បានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការ គ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g6iYVXx2WuA
ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ebl_BbLrrkE
ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពអំពីច្បាប់ស្តីពី ជលផល នាពេលថ្មីៗនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YigobyFxLeA
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញគណនី Tik Tok ឈ្មោះ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ សូមចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/oFOa3CB96lY
ដោយ៖នីមវណ្ណា
(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋដែលជាអាជីករនិងភ្ញៀវទេសចរណ៍ធ្វើដំណើរចូលទៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥នេះមានការកកស្ទះនៅត្រង់ចំណុចវ៉ៃត្រាប៉ាស្ព័រ(VISA)និងបោះត្រាលើប័រដឺផាស់(Border Pass)ក្នុងទឹកដីថៃរហូតមកដល់ទឹកដីកម្ពុជាត្រង់ចំណុចប្រាសាទនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។នេះបើតាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។មន្ត្រី អន្តោប្រវេសន៍រួបនោះបញ្ជាក់ថាៈការកកស្ទះនៅព្រឹកថ្ងៃទី១០ នេះមូលហេតុដោយសារភាគីថៃរឹតបន្តឹងការវាយត្រាចូលទៅទឹកដីថៃ។
សូមបញ្ជាក់ថាៈច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានភាគីថៃបិទដោយឯកតោ ភាគីនិងកែសម្រូលម៉ោងចេញចូល។គឺខាងភាគីថៃបើកឲ្យចេញចូលទៅនៅម៉ោង៨ព្រឹក ចំណែកភាគីកម្ពុជាបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចេញចូលនៅម៉ោង៩ព្រឹកហើយបិទមិនឲ្យធ្វើដំណើរចេញចូលនៅម៉ោង៤ល្ងាចដូចគ្នាទៅនិងភាគីថៃដែរ។កន្លងមកសភាពការណ៍ធម្មតាច្រកទ្វារអន្តរជាតិបានបើកដំណើរការឲ្យភ្ញៀជាតិនិងអន្តរជាតិរួមទាំងអាជីវករដែលទៅលក់ដូរនៅផ្យាររោងក្លឿប្រទេសថៃនៅម៉ោង៦ព្រឹកនិងបិទមិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់នៅម៉ោង១០យប់។
មន្ត្រីប្រចាំច្រកទ្វារបញ្ជាក់ថាៈសំរាប់លិខិតឆ្លងដែនជនជាតិខ្មែរយើងខាងភាគីថៃគេបានផ្ដល់ជូនតែមួយសប្ដាហ៍។ចំណែកប័ណ្ណព្រំដែនក៏បានរយៈពេលមួយ
សប្ដាហ៍ដូចគ្នា។ កន្លងទៅលិខិតឆ្លងដែនទេសចរណ៍ខ្មែរ ខាងភាគីថៃគេអនុញ្ញាតិឲ្យ៦០ថ្ងៃរីឯខាងកម្ពុជាយើងវិញគឺបានអនុវត្តន៍ដូចគ្នាទៅហ្នឹងភាគីថៃដែរ ចំពោះជនជាតិថៃដែលចូលមកកម្ពុជានេះដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/18X0F8821ns
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍