
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជា ណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជទាយាទ នៃប្រទេសលុចហ្សាំបួរ ចូលជួបការសំដែងការគួរសម ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ សម្ដេចមានការសោកស្ដាយ ចំពោះ ការលុបគម្រោងជំនួបរវាង រាជទាយាទជាមួយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ដោយសារពិធីបុណ្យសពរបស់បងប្រុសសម្ដេច។ សម្ដេចក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សារបស់គណៈ ប្រតិភូ លុចហ្សាំបួរ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាពិសេសការផ្ដល់ជំនួយដោះមីននៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sY-aXBfszoM

ថ្លែងនៅក្នុងកិច្ចប្រជុំ រៀបចំនិងទទួលស្គាល់សហគមន៍ អេកូទេសចរណ៍តំបន់ឆ្នូកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្របខណ្ឌបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប នៅសាលាឃុំឆ្នុកទ្រូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានជំរុញដំណើរការសកម្មភាពទេស ចរណ៍ធម្មជាតិនៅទូទាំងប្រទេស ពិសេសនៅតាមបណ្តាភូមិសាស្ត្រ ដែលមានសក្តានុពលផ្នែកទេសចរណ៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sa7n4GkN77s

ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រាជ្ជទាយាទនៃប្រទេសលុចសំបួ អមព្រះរាជដំណើរដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ បានយាងមកបំពេញទស្សនកិច្ចជាន់ខ្ពស់នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B7j4QFFDVQM

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គំាទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7vy4OdD22IE

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Alj24hL51Xk

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់(AFPPD) នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/249IfgkOxkc

សំរាប់សប្តាហ៍ទី៤ នៃខែមីនាឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា វេលាម៉ោង៧ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក (របាំប្រពៃណី) ហើយសម្រាប់ថ្ងៃអាទិត្យទី៣០ មិនាវិញ នៅវេលាម៉ោង ៧ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ លេងកំសាន្តផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BHbXLskJ_Ds

សំរាប់សប្តាហ៍ទី៤ នៃខែមីនាឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា វេលាម៉ោង៧ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក (របាំប្រពៃណី) ហើយសម្រាប់ថ្ងៃអាទិត្យទី៣០ មិនាវិញ នៅវេលាម៉ោង ៧ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ លេងកំសាន្តផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7YDcApJxdCc

រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានផ្ដល់ហិរញ្ញប្ប ទានឥតសំណងចំនួន១,៤៦៦លានយ៉េន ស្មើនឹងប្រមាណជិត១១លានដុល្លារអាមេរិក សម្រាប់អនុវត្ដគម្រោង២គាំទ្រដល់អង្គភាពស៊ីម៉ាក់(CMAC)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QYtF_BZeTdc

ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជាមានប្រសាសន៍លើកឡើងគម្រោងបង្កើតផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» សម្រាប់គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកជំទាវ បានបន្ថែមថា ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ នឹងត្រូវដាក់បញ្ជូលក្នុងក្របខណ្ឌជាតិនេះ ដែលអាចទទួលបានការគាំទ្រប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងៗ ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zhGS9dFlSz4

នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UU9ISC1hVwY

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុកជំងឺមិនឆ្លង គឺជាឃាតករលាក់មុខដ៏កាចសាហាវបំផុត ដែលសម្លាប់មនុស្សដោយស្ងៀមស្ងាត់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gPh4O3sN9hM
អគ្គីភ័យបានឆាបឆេះតូបលក់ដូរចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្រោយពីបានទទួលព័ត៌មានពីករណីអគ្គីភ័យឆាបឆេះ តូបលក់ដូរក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលមានម្ចាស់តូបឈ្មោះ
គឹម ហឿន ភេទស្រី អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ ។ ភ្លាមៗនោះកម្លាំងអធិការក្រុងប៉ោយប៉ែតបាននាំយករថយន្តពន្លត់អគ្គីភ័យ រួមសហការជាមួយ កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនព្រៃគប់ ក្រុម
សង្គ្រោះបឋមក្រុងប៉ោយប៉ែត កម្លាំងប្រជាការពារភូមិព្រៃគប់ រថយន្តពន្លត់អគ្គីភ័យស្តាហ្គោល និងប្រជាពលរដ្ឋ បានចុះមកជួយពន្លត់អគ្គីភ័យនេះ ។

លោកអធិការបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ គេបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣ គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។ រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ស្តាហ្គោល ១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង ។រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមសង្រ្គោះ ១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។អគ្គីភ័យបានរលត់ទាំងស្រុងនៅម៉ោង ១១យប់ ។ចំពោះមូលហេតុបង្កឲ្យមាន អគ្គីភ័យនេះឡើងគឺបណ្ដាលមកពីការផ្ទុះកំប៉ុងហ្គាស។

អគ្គីភ័យនេះបានបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងតូបលក់ដូរចំនួន២តូប ឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះដល់សាលារៀននិងមានអ្នករងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕
https://youtu.be/hGINzThc1I8

មានហេតុការណ៍អគ្គីភ័យ ឆាបឆេះពំនូកចំបើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៥ នៅភូមិកំណប់ ឃុំ ស្កក្រាម សុ្រកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ម្ចាស់ពំនូកចំបើងឈ្មោះជុំ រិទ្ធិ ភេទប្រុសអាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ ព្រឿង សុភឿ ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិកំណប់ ឃុំ ស្កក្រាម សុ្រកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាន កម្លាំងនគរបាលជំនាញអធិការដ្ឋាន បានយករថយន្តពន្លត់អគ្គីភ័យ០១គ្រឿង និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ចុះជួយអន្តាគមន៍ពន្លត់ដោយសហការជាមួយប្រជាពលរដ្ឋមានរថយន្តដឹកទឹកលក់ ដោយប្រើប្រាស់ទឹកអស់០១រថយន្តនិង១០ធុង(ធុងឡានដឹកទឹកលក់) ភ្លើងបានរល់ទាំងស្រុកនៅវេលាម៉ោង១១និង៣៥នាទីព្រឹក ។ ចំពោះមូលហេតុបង្កឲ្យមានអគ្គីភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះ ដុតភ្លើងភ្នក់បំពក់គោ មិនប្រយ័ត្នក៏ឆេះរាលទៅពំនូកចំបើង តែមិនបង្កឲ្យឆាបឆេះដល់ផ្ទះនោះឡើយ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ar_49yLoIHA

សមត្ថកិច្ចដែលបានចុះបង្ក្រាប ប្រភេទសាច់សត្វព្រៃកម្រ បានឱ្យដឹងថា មានសាច់ព្រៃជាច្រើនគីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយ លោកព្រះរាជអជ្ញារងសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបបាន នៅក្នុងលំនៅដ្ឋានមួយកន្លែងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។

ជាមួយនឹងការចុះបង្ក្រាប ទីតាំងស្តុបលក់សត្វព្រៃខុសច្បាប់ ពីសំណាក់កម្លាំងចម្រុះ ដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជាអាជ្ញារង សាលាដំបូងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី 28 ខែមិនា ឆ្នាំ 2025 នេះ សមត្ថកិច្ចបានត្រូវឃើញសាច់សត្វព្រៃកម្រ រាប់សិបគីឡូ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងលើ មានលួចស្តុកនិងលក់សត្វព្រៃខុសច្បាប់ សមត្ថកិច្ចបានដឹកនាំកម្លាំងជម្រុះ រួមមានលោក ស រ៉ោ អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ លោក ផូង ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល រួមនិងកម្លាំងប្រដាប់អាវុធ ដឹកនាំដោយលោកព្រះរាជអាជ្ញារង បានសហការគ្នា ទើបទីតាំងលួចលាក់លក់សត្វព្រៃខុសច្បាប់ត្រូវបានបង្ក្រាប។

សមត្ថកិច្ចស្រុកស្នួលបានឱ្យដឹងថា ការបង្រ្កាបបទល្មើសជួញដូរសត្វព្រៃនេះ ក្រោយពីមានការយល់ព្រមពីម្ចាស់លំនៅដ្ឋាន ឈ្មោះកែម នុន្នី អាយុ39ឆ្នាំ ជាម្ខាស់លំនៅដ្ឋាន បានឯកភាពឲ្យក្រុមកាងារត្រួតពិនិត្យ ធ្វើការឆែកឆេរ រុករកវត្ថុតាងបទល្មើសក្នុងបរិវេនទីតាំងខាងលើនេះ ហើយបានប្រទះឃើញ និងដកហូតពិតប្រាកដបទល្មើសសត្វព្រៃ និងសំណាកសត្វព្រៃ រួមមាន សាច់ឈ្កូស 10គីឡូ សាច់ប្រឹស 18គីឡូ សាច់ជ្រូកព្រៃ 23គីឡូ ចាបស្រូវ100ក្បាល ស្នែងឈ្នូស កន្ទុយក្រងោក និងសត្វទរទាររស់ជាច្រើនក្បាលទៀត ចំណែកឯជនសង្ស័យជាម្ចាស់លំនៅដ្ឋាន ក៌ត្រូវឃាត់ខ្លួន រួមទាំងវត្ថុតាំងមក ធ្វើការសាកសួរតាមនិតិវិធីច្បាប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HW__ciotNxI
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍