All posts by មេគង្គ ប៉ុស្តិ៍

ការប្រគុំតន្ត្រីខ្នាតតូចនិងសម្ដែងល្ខោនខោលទាក់ទាញអ្នកទស្សនាផ្លូវថ្មើរជើង

សំរាប់រាត្រីថ្ងៃអាទិត្យ ទី១១ ឧសភានេះ នៅលើផ្លូវថ្មើរជើង (Walk Street) អ្វីដែលជាការកត់សំគាល់ មានការប្រគុំតន្ត្រីខ្នាតតូច និងការសម្ដែងល្ខោនខោលរឿង រាមកេរ្តិ៍ សម្តែងដោយសិល្បករ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោមខណ្ឌដូនពេញបន្ថែមការទាក់ទាញអ្នកដើរកំសាន្តមកទស្សនាយ៉ាងច្រើន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HcGXuskmjuA

សត្វគោចំនួន៩ក្បាលបានងាប់និងស្ត្រីម្នាក់រងរបួសក្នុងករណីរន្ទះបាញ់


សត្វគោចំនួន ៩ក្បាលបានងាប់រួមទាំងស្ត្រីម្នាក់រងរបួស ដោយសារន្ទះបាញ់
កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។


លោក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា មានករណីរន្ទះបាញ់ចំនួន៣ករណី ខណៈភ្លៀង ផ្គលាយឡំជាជាមួយខ្យល់មេឃ កំពុងធ្លាក់ខ្លាំងនាយប់ថ្ងៃទី៩ ខែឧសភា បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ថា វ៉ន អាយុ៣២ ដេកចាំចម្ការនៅចំណុចភូមិសែងម៉ា ឃុំស្រែសំបូរ ស្រុកសៀមប៉ាង សន្លប់បាត់ស្មារតី ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។

ចំណែកនៅភូមិចន្ទុ(ក្រៅ) ឃុំសេកុង បណ្ដាលឲ្យគោ ១ក្បាលងាប់ ម្ចាស់សត្វគោ ឈ្មោះ ក ប៊ុនមា ដោយឡែកនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ បានរាយការថាគោ ចំនួន៨ក្បាលបានងាប់ ម្ចាស់គោមានឈ្មោះ ផន អន។


សូមជម្រាបជូនថា ករណីកើតឡើងនៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់១មេធំ បានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងរហូតដល់ព្រឹកថ្ងៃទី១០ ខែឧសភា ទើបរាំងភ្លៀង៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VZUnN4tltk0

៤ខែដំបូង ក្នុងឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានចំនួនជាង ២ម៉ឺនជើង កើនជាង ១៧% ខណៈមានអ្នកដំណើរចំនួនជាង ២.៥លាននាក់ កើនជាង១៨%

៤ខែដំបូង ក្នុងឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានចំនួនជាង ២ម៉ឺនជើង កើនជាង ១៧% ខណៈមានអ្នកដំណើរចំនួនជាង ២.៥លាននាក់ កើនជាង១៨%។
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/KuNuQcI9Ino

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យយុវជន មើល Facebook នូវរឿងល្អៗ ចៀសវាងការមើលរឿង ដែលគ្មានប្រយោជន៍ដល់ខ្លួន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យយុវជន មើល Facebook នូវរឿងល្អៗ ចៀសវាងការមើលរឿង ដែលគ្មានប្រយោជន៍ដល់ខ្លួន។
ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2g_jfoUeOmE.

ព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជាគ្រោងរៀបចំធ្វើសមាជរួម

ព្រឹទ្ធសភានិងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅក្នុងខែមិថុនាខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6wvh-z9chgU

គ.ជ.ប បើកកិច្ចប្រជុំស្រង់សិ្ថតិអ្នកចុះឈ្មោះបោះឆ្នោត

គិតរហូតមកដល់ពេលនេះប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានសរុបចំនួន ១១.២២៩.០៤៩នាក់ ក្នុងនោះស្ត្រី ចំនួនជាង៥ លាននាក់ ,ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មានចំនួន ជាង១សែន២ម៉ឺននាក់,ខណៈប្រជាពលរដ្ឋផ្លាស់ចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២៤.២៧៦នាក់ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២២០.៥៥៣នាក់។នេះបើតាមការបញ្ជក់ពីសំណាក់ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MJNFzKzqAwk

រដ្ឋបាលរាជធានីភ្នំពេញបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ

ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VJngV7_EYAY

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រដល់ការវិនិយោគបៃតង

ក្នុងឱកាសទទួលជួបសំដែងការគួសមជាមួយ លោក Eui-Young Lee, ប្រធានក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ចំពោះ ក្រុមហ៊ុនឯកជននានា ដែលមានបំណងធ្វើការវិនិយោគ ក្នុងវិស័យបរិស្ថាននៅកម្ពុជា ដើម្បីចូលរួមក្នុងផែនការសម្មភាព ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជាយូរអង្វែងតទៅ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YHbQMehqrmU

ឯកឧត្ដមអភិសន្តិបណ្ឌិតជួបប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខនិងសេដ្ឋកិច្ចអាមេរិក-ចិន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YHbQMehqrmU

កម្ពុជាប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម

កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃទិវាកាកបាទក្រហមកម្ពុជា ក្រោមមូលបាទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងប្រមូលថវិការបស់សប្បុរសជន សម្រាប់ចូលរួមការងារសប្បុរសធម៌ និងជួយជនរងគ្រោះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-9F8k9Mr0sI

រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តឱ្យភ្ញៀវទៅដើរកំសាន្តនៅផ្លូវថ្មើរជើងប្រើមធ្យោបាយរួម

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យភ្ញៀវដែលទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង សូមប្រើប្រាស់មធ្យោបាយរួម ដោយសារមិនអាចពង្រីកចំណតបន្ថែមទៅតាមតម្រូវការ របស់ភ្ញៀវទេសចរបានទេ ព្រោះសុទ្ធតែជាដីឯកជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MpKJckhEuz4

ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី ចាត់ទុកសម្ដេចតេជោជាឥស្សរជនមានឥទ្ធិពលរបស់កម្ពុជា

ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថាជាគឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពល និងជារដ្ឋបុរសរបស់កម្ពុជា។ ការបញ្ជាក់របស់ឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា កាលពីរសៀលម្សិលម៉ិញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zcNbQEiOKCg

សម្តេចតេជោ ស្នើជំរុញពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី

ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ីនៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា កាលពីរសៀលម្សិលម៉ិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យជំរុញទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យមានចំនួនកើនឡើងថែមទៀត ដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណមួយពាន់លានដុល្លារប៉ុណ្ណោះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖  https://youtu.be/TSlAwOOl0hY

ឯកឧត្តមអភិសន្តិបណ្ឌិតអញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង

ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vLtO2DijS5A

កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី ប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក ពិធីនេះប្រារព្ធធ្វើនៅអគាររដ្ឋបាលខេត្តសារប្រជុំ យឹម សុខុម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hd3cJR1YU2Y