All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងការងារ សម្ពោធរោងជាងឌីជីថលនិងបញ្ញាសិប្បនិម្មិត

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v7ATO8qqhF0

កម្រងវីដេអូឯកសារ៖ ព្រះរាជសកម្មភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥

សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប៕

ហាត់សមព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង

ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បង ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ ត្រូវបានប្រារព្ធដង្ហែរចេញពី សាលាខេត្តកំពង់ឆ្នាំង ដែលមាន ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាស្ដេចមាឃ ចំណែកព្រះមេហួរ គឺលោកជំទាវ ផាត សុផានី ស៊ុនសុវណ្ណារិទ្ធិ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jpZqXCUnzHU

អ្នកនាំពាក្យដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍នៅផ្លូវជាតិលេខ១

នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើចំណុចអវិជ្ជមានមួយចំនួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l9q1pFaPs2E

រដ្ឋមន្រ្តីសុខាភិបាលលើកឡើងថាចក្ខុវិស័យថ្ងៃអនាគតគឺជំរុញសេវាសុខាភិបាលឱ្យកាន់តែប្រសើរ

ក្នុងជំនួបពិភាក្សាការងារជាមួយជាមួយ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Winnie BYANYIMA (វីននី ប៊ីយ៉ានីម៉ា) នាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) កាលពីម្សិលម៉ិញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៏ថា ចក្ខុវិស័យទៅថ្ងៃអនាគត គឺជំរុញឱ្យការបម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YcInkD_b6bI

ឯកអគ្គរដ្ឋទូតចិន ថាប្រទេសចិនគាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Gt-FjrvE7aI

ឯកឧត្តមអភិសន្តិបណ្ឌិត អំពាវនាវកម្មកររោងចក្រនៅកំចាយមារចូលរួមការពារសន្តិភាពនិងសកម្មភាពសង្គម

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង២៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគមកបណ្តាក់ទុន បង្កើតរោងចក្រសហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារនេះស្រាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aAeCs-UTAYs

UN-AIDS កោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺអេដស៍

បានអនុញ្ញាតឱ្យលោកជំទាវ Winnie Byanyima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS បានកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9H7rE56c5q0

សមាជរដ្ឋសភា-ព្រឹទ្ធសភា នឹងផ្តោតការពិភាក្សាលើប្រធានបទសំខាន់ចំនួន៣

គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CbKI127DzXk

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសគាំទ្រព្រះរាជសុន្ទរកថារបស់សម្តេច ប៉ាប LÉON XIV

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសគាំទ្រព្រះរាជសុន្ទរកថារបស់សម្តេច ប៉ាប LÉON XIV ដែលបានអំពាវនាវទៅកាន់ ពិភពលោក ឱ្យប្រកាន់យកសន្តិភាព។
https://youtu.be/wypamsidAI8

អាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបបទល្មើសគ្រឿងញៀន៣ទីតាំងផ្សេងគ្នារយៈពេលពេញ១ថ្ងៃ

ការចុះបង្រ្កាបបទល្មើសរក្សាទុក ជួញដូរ សារធាតុញៀនខុសច្បាប់របស់កម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើឡើងកាលពីថ្ងៃទី១១ខែឧសភា ក្នុងនោះ១ករណី បង្ក្រាបនៅក្នុងស្រុកចិត្របុរី ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និង២ករណីទៀត បង្ក្រាបនៅក្នុងស្រុកឆ្លូងខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣ម្នាក់បន្ថែមទៀត។


មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី លោក រ៉ន សាមុត បានឱ្យដឹងថា ការចុះ
បង្ក្រាបបទល្មើសគ្រឿងញៀនទាំង៣ទីតាំងនេះ ធ្វើឡើងក្រោយពីមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ទើបកម្លាំងជំនាញស្រុកចិត្របុរី ចុះស្រាវជ្រាវ ឈានទៅដល់កំណត់មុខសញ្ញា និងធ្វើការបង្ក្រាបតែម្តង។


លោកមេបញ្ជាការអាវុធហត្ថស្រុកចិត្របុរីបានបន្តថា ករណីទី១ គឺកម្លាំងជំនាញ បានស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន២នាក់គឺ ឈ្មោះ ឌីម ពិសី ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះឃឹម ភារុណ ភេទប្រុស អាយុ២៩ឆ្នាំ ជនសង្ស័យទាំង២នាក់មានទីលំនៅ ភូមិបុស្សលាវលើ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់និងសម្ភារ:សំរាប់ប្រើប្រាស់មួយចំនួនទៀត។


លោកបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ និងមានការសួរនាំ ទើបកម្លាំងជំនាញអាវុធហត្ថ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ដោយម្នាក់ឈ្មោះ ជីវ តារា (ហៅង៉ោ) ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ហូ សាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងនោះកម្លាំងអាវុធហត្ថបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់។


លោក រ៉ន សាមុត មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ កម្លាំងអាវុធហត្ថស្រុក សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បានកំណត់មុខសញ្ញានិងឈានទៅដល់ការឃាត់ បានជនសង្ស័យម្នាក់បន្ថែមទៀត នៅក្នុងឃុំព្រែកសាម៉ាន់ស្រុកឆ្លូង ខេត្តក្រចេះ។


ជនសង្ស័យម្នាក់នេះឈ្មោះ សុះ រសាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និងបានរកឃើញម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់។លោកបន្តថា ជនសង្ស័យទាំង ៥នាក់ រួមនិងវត្ថុតាងមានថ្នាំញៀនចំនួន៩កញ្ចប់ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត កម្លាំងអាវុធហត្ថកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះបន្តតាមនីតិវិធី៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MYg6Glt8Vyg

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារស្តារប្រលាយបញ្ចៀសទឹកជន់លិចក្រុងប៉ោយប៉ែត

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី  នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹកដែលត្រូវស្ទះបណ្ដាលឲ្យក្រុងប៉ោយប៉ែតត្រូវបានជន់លិចដោយទឹកភ្លៀង។ឯកឧត្តម អភិបាលខេត្តបានប្រើអេស្ការវ៉ាទ័រ កាយបើកមុខទឹកតាមប្រលាយ លូរំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹកភ្លៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RCFWa-l0WwU

គោលដៅលំហែបៃតងចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន

ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FusiSnLy4h4

លោកជំទាវ ពេជ ចន្ទមុន្នី នាំយកអំណោយចែកជូនសមាជិកអ្នកធាក់ស៊ីក្លូ

លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា អមដំណើរដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនដល់បងប្អូន ដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SXJD4wvImxA

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកមរណទុក្ខគ្រួសារស្លាប់កូនបីនាក់ដោយគ្រោះអគ្គីភ័យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងអនុសាខា ស្រុកព្រៃនប់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលស្លាប់កូនបីនាក់ មានឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ ឆ្នាំជាកូនទី១ ភក្តី រីតា ភេទស្រី អាយុ១៥ឆ្នាំជាកូនទី៣ ភក្តី ស្រីមេន ភេទប្រុស អាយុ១៣ឆ្នាំ ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ និងម្តាយបង្កើតឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ រងរបួសស្រាល និងសួរសុខទុក្ខគ្រួសាររងគ្រោះពីរគ្រួសារទៀត ក្នុងគ្រោះឧបទ្ទវហេតុអគ្គិភ័យបណ្តាលមកពីឆេះរាលដាលចេញពីរថយន្តដឹកប្រេងសាំង កាលពីវេលាយប់ម៉ោង ១១:៤៥ នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MbMJi7RJgRk