
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិនដឹកនាំ ដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zXWUKqaRlx4

មន្ត្រីយោធាកម្ពុជា ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ រួមជាមួយឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ បានជួបពិភាក្សាទ្វេភាគី ជាមួយមន្រ្តីយោធាថៃលោក វរ:សេនីយ៍ឯក ស៊ុរ:គីត កាឡាណែត មេបញ្ជាការទិសទី១.ជំនួបរវាងមន្រ្តីយោធាកម្ពុជានិងមន្ត្រីយោធាថៃ បានប្រព្រឹត្តទៅ នៅ ចំណុចរោងណាត់ជួប ក្នុងភូមិសាស្ត្រទិសប្រាសាទព្រះវិហារ ដោយភាគីថៃបានបង្ហាញជូនភាគីកម្ពុជានូវសមាសភាពមេបញ្ជាការបណ្តាអង្គភាពរបស់ថៃមួយចំនួនទើបឡើងកាន់មុខតំណែងថ្មី និងកងកម្លាំងចំនួន៤១នាក់ ដែលក្នុងនោះមានទាហានឈុតខ្មៅ២១នាក់ និងទាហានប៉ារ៉ា២០នាក់ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T3FxJhQhWVo

កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាទ្រង់ ទ្រាយធំមួយក្នុងរដូវបើកនេសាទ។ក្រុមមនុស្សខិលខូចមួយចំនួនបានប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ដើម្បីចាប់យកត្រីនៅតាមដងទន្លេសាបព្រំប្រទល់ខេត្តកំពង់ចាមជាមួយកំពង់ឆ្នាំង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OrrJZFAbf4U

ប្រជាកសិករឈ្មោះយឹម ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិព្រៃធំឃុំទូកមាសខាងលិច ស្រុកបន្ទាយមាសបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះថាដំណាំអំពៅរបស់គាត់ឆ្នាំនេះទទួលបានផលល្អជាងបណ្ដាឆ្នាំមុនៗ។ជាក់ស្ដែង អំពៅរបស់គាត់ដែលដាំលើផ្ទៃដី១ហិកតាគាត់លក់ទៅឲ្យឈ្មួញបានជិត៤០លានរៀល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xv3PFYPrdcQ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pO6AryjCVP4

ក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀត បៀននៅក្នុងពិភពការងារ” ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សា និងការបៀត បៀនគ្រប់ទម្រង់នៅក្នុងគ្រប់សកម្មភាពការងាររបស់កម្មករនិយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ICPPwo9dMuo

ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសមានប្រសាសន៍ថា ការរៀបចំមហោ ស្រពសិល្បៈខ្មែរលើកទី១ របស់ក្រុមដំណើរខ្មែរនាពេលនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាបានបង្ហាញនូវការដឹងគុណចំពោះបុព្វការីជនរបស់យើង ដែលបានសន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តនៃសិល្បៈខ្មែរដ៏ល្អផូរផង់ និងឈានដល់ចំណុចកំពូលនៅមុនឆ្នាំ១៩៧៥ ដោយមានការទទួលស្គាល់លើឆាកអន្តរជាតិទៀតផង។ ការថ្លែងរបស់ឯកឧត្តម ប៉ែន វិបុល ដូចនេះធ្វើឡើងក្នុងវិធីបើកមហោស្រពសិល្បៈដំណើរខ្មែរលើកទី១ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OtiBi97cuSU

ប្រធានសភាកាតា ប្តេជ្ញានឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។ ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម ប្រធានសភានៃរដ្ឋកាតា នៅវិមានរដ្ឋសភា រាជធានីដូហា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yC9qMyWsuY0

ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា។ ការវាយតម្លៃនេះធ្វើឡើងនៅក្នុងឱកាស។ឯកឧត្តមត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនិងជំរាបលា ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MT0Cuwg57yU

សម្តេចតេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋកាតាបញ្ជូនវិនិយោគិនមកកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម លើវិស័យកសិកម្ម។ ការស្នើនេះធ្វើឡើងក្នុងពេលសម្តេចតេជោ បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅវិមានរដ្ឋាភិបាល រាជធានីដូហា កាលពីម្សិលមិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/x37-_k5Y2K0

ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាចាក់មីក្រូត្រាប់សម្លេងសត្វខ្លុំនៅពេលយប់និងរាយមងដើម្បីឲ្យសត្វខ្លុំហើរមកជាប់មង។ការចាក់មីក្រូរំពងភូមិបែបនេះធ្វើឲ្យសត្វខ្លុំនៅទីឆ្ងាយជិតបានឮសម្លេង។ហើយសត្វទាំងនោះនឹងហើរមកជាប់មងតែម្ដង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BMS0y8FC6i4

ក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន អេឌី អាក អ៊ិនដាសស្ទៀល ផាក ឯ.ក និងក្រុមហ៊ុន ខេមរិន (ខេមបូឌា) ឌីវើឡុបម៉ិន បានចុះអនុស្សរណៈយោគយល់គ្នា គឺដើម្បីបង្កើតជាផ្លូវការនូវការបង្កើត ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងភាគីពាក់ព័ន្ធ។ ការចុះអនុស្សរណៈយោគយល់គ្នា (MOU) ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9txnuLvJ6TE

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយអង្គការ (IOM) បានរៀបចំទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពី លោក យឹម សំណាង អភិបាលរងខេត្ត និងគណៈប្រតិភូមកពីក្រសួង លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក និងសិស្សានុ សិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ (ធំ) នៃសាលាខេត្តបន្ទាយមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lkMqoOsT0CI

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹក នោមផ្អែមដល់សិស្ស ព្រោះថាកំណើននៃជំងឺទឹកនោម ផ្អែម មានការកើនឡើងយ៉ាងខ្លាំង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Lc97nzzvyXY

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងដើរតួនាទីសំខាន់ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស។ មន្ទីរពេទ្យនេះតម្លៃ ជាង ៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក ២០០គ្រែ ក្រោមជំនួយពីសាធារណរដ្ឋកូរ៉េ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Lo8d3ZGkIXI
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍