
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាលបន្តតាមដាន និង ត្រួតពិនិត្យបន្ថែមទៀតចំពោះផលិតផល ដែលលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ខណៈផលិតផលខ្លះ ហាក់បីដូចជាមិនមានគុណភាព និងអាជ្ញាបណ្ណត្រឹមត្រូវនោះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GHVs8rvd9yQ

ក្រុមការងារប្រឹក្សាយោបល់ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1aA004wnXB0

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឯកឧត្តមប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន គឺក្នុងឱកាសអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រាជធានីរីយ៉ាដ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SBqiEFlYBzU

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញមុខក្រុមក្មេងទំនើងចំនួន៤ក្រុមដែលតែងតែធ្វើសកម្មភាពអុកឡុកនិងប្រើអំពើហិង្សាដែលបណ្តាលឲ្យយុវជនម្នាក់បានស្លាប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GTpOuHxb20Y

អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀតនិងបន្លែ របស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q82xlkLBugk

រដ្ឋបាលខេត្តបានធ្វើការកែលម្អជួសជុលខឿនបេតុងដោយក្រាលការ៉ូការីឡាវិញ នៅចំណុចកំពង់ស្រឡាង ស្ថិតនៅសង្កាត់វាលវង់ក្រុងកំពង់ចាម ឲ្យកាន់តែមានភាពស្រស់ស្អាត សម្រាប់ត្រៀមឆ្លងឆ្នាំសកលក្នុងពេលខាងមុខ ដែលរំពឹងថានឹងមានប្រជាពលរដ្ឋគ្រប់ទិសទីមកលេងកំសាន្ត បុណ្យចូលឆ្នាំសាកល ដែលអាជ្ញាធេត្រៀមឲ្យមានការបាញ់កាំជ្រួចអបអរសាទរផងនោះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/F5rWgKQAv70

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នាចុងសប្តាហ៏កន្លងទៅ បានផ្តល់ឱកាស យ៉ាងសំខាន់សម្រាប់សហគមន៏នេសាទនានា អាចនាំយកផលិតផលរបស់ខ្លួន មក បង្ហាញ សំដៅបង្កើនទីផ្សារលក់ដូរ ជំរុញកំណើនសេដ្ឋកិច្ច។ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញបរិវេណបឹងកក់រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g9MuYkTfjxQ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គម្រោងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3qusDVVewg4

សកម្មភាពឈានឆ្ពោះទៅកម្ពុជាស្អាត តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញកន្លងមក បានទទួលបានការគាំទ្រនិងការចូលរួមធ្វើសកម្មភាពរើសសំរាម និងសំអាតបរិស្ថានតាមផ្លូវជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iAwSkx8RNhM

ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ipP3HGRB4ik

តាមរយៈការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗដូចជា ទន្សោង ខ្ទីង និងប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកលជាច្រើនទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/o0TQT1gw9KE

ប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលមានលំនៅឋាន និងរស់នៅអចិន្ត្រៃយ៍ ហើយរងផលប៉ះពាល់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹង ក្នុងភូមិសាស្ត្រឃុំវាល ចាប់ពីចំណុចផ្សារក្បាលហុង រហូតដល់ក្រោមស្ពានអាកាស ខាងលិចស្ទឹងពោធិ៍ សាត់ បានថ្លែងអំណរគុណចំពោះឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរ ដោះស្រាយដីឡូតិ៍ជូនពួកគាត់ ដោយពួកគាត់បានប្តេជ្ញាបន្តគាំទ្រគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចបវរធិបតី គ្រប់អាណត្តិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U41b3vDcNxw

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤ រួមមាន៖ ទី១- កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ ចំនួន ៤ គឺ ១. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ២. មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP12) ៣. សម័យប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11) និង ៤. កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BOGtFqVRmXw
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍