All posts by មេគង្គ ប៉ុស្តិ៍

ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី

ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។ ការបញ្ជាក់នេះ គឺធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុង ជំនួបនោះ សម្តេចតេជោ បានអញ្ជើញឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បី ឯកឧត្តម បានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម កាលពីឆ្នាំ២០១៦។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DT9PTdOyZDE

ទេសរដ្ឋមន្រ្តី លី ធុជ ថាកម្ពុជាបានប្តូរពីប្រទេសរងគ្រោះដោយសង្រ្គាមទៅជាប្រទេសមានសន្តិភាព

ទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XGAgOZ4bx6c

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យបញ្ឈប់ការផ្សាយមាតិកាលើបណ្តាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសង

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញ។ បើក្នុងករណីនៅតែបន្តសកម្មភាព នឹងត្រូវប្រឈមចាត់វិធានការច្បាប់។ នេះបើតាមសារាចរណែនាំ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/t0DUOIXE7_4

រដ្ឋបាលរាជធានីនិងក្រសួងសាធារណការ បន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជំហានទី២

ការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ក្នុងជំហានទី១ រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសាធារណការ បានអនុវត្ត បញ្ចប់ទៅដោយជោគជ័យ កាលពីឆ្នាំ២០២៣ ហើយពេលនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Be1BE3ZE6Xo

អភិបាលខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខអតីតយុទ្ធជនភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង

អភិបាលខេត្តពោធិ៍សាត់ សម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រួសារអតីតយុទ្ធជន ដែលមានបំនិនជីវិត ចេះឆ្នៃប្រឌិត ឧស្សាហ៍ព្យាយាម និងជាគម្រូដ៏ល្អ ដល់គ្រួសារអតីតយុទ្ធជនផ្សេងទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Sm1K8WSmIWY

អាជ្ញាធរខេត្តពោធិ៍សាត់ចែកស្រូវពូជOM 5451ជូនកសិកររងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង

អភិបាលខេត្តនិងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្ដម ខូយ រីដា បាននាំស្រូវពូជOM 5451 ជាអំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាកសិករដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៥៤គ្រួសារ ដើម្បីដាំស្តារឡើងវិញ ឱ្យបានទាន់ពេលវេលា ដោយក្នុងមួយគ្រួសារៗ ទទួលបានចំនួន១០០គីឡូក្រាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/as2PmA0LnH8

ក្រុមដំណើរខ្មែរនឹងរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈដំណើរខ្មែរលើកទី១

ក្រុមដំណើរខ្មែរនឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំប្រចាំឆ្នាំមានចំណងជើងថា មហោស្រពសិល្បៈ ដំណើរខ្មែរលើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ព្រលឹងសិល្បៈចម្រៀង និងភាពយន្តខ្មែរ»។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RflArlMfV8U

ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ គឺជាត្រីវិស័យបង្ហាញផ្លូវសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា សមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនៅដើមនីតិកាលទី៧សម្រាប់វិស័យពិការភាពថ្មីមួយទៀត គឺការប្រកាសដាក់ឱ្យអនុវត្តនូវ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” ដែលជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈ និងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខណ្ឌការងារ និងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wk7Bz4gT678

សម្ដេចតេជោ រំពឹងថាកិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិននិងព្រឹទ្ធសភាកម្ពុជានឹងត្រូវបានពង្រឹងបន្ថែម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជា ហើយកម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ បន្ថែមពីលើនេះ សម្ដេចតេជោមានក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0CMet7xAHjk

ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់បន្ថែមម៉ោងដំណើរការចេញ-ចូលដឹកទំនិញ

ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង អាជ្ញាធរកម្ពុជា-ថៃ បានបើកដំណើរការចេញ-ចូលដឹកទំនិញចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ និងចាប់ដំណើរការពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ទៅ។


អភិបាលរងក្រុងប៉ោយប៉ែត លោក ញឹម ផឿង បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។


លោក ញឹម ផឿង បានបញ្ជាក់ថា៖ ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀង ត្រូវបន្ថែមពេលវេលា ដោយបើកដំណើរការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។


គួរបញ្ជាក់ផងដែរថាៈ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា នឹងប្រទេសថៃ ដែលបានបើកដំណើរការឱ្យតែរថយន្តដឹកទំនិញចេញ-ចូលប៉ុណ្ណោះ។ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសំរាប់ឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ រួមជាជាមួយប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅមកប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NRqHShETDGQ

ឃាត់ខ្លួនជនជាតិថៃចំនួន១០នាក់ជាមួយនឹងសារធាតុញៀនជាង១ម៉ឺនគ្រាប់នៅក្រុងប៉ោយប៉ែត

នគរបាលខេត្តបន្ទាយមានជ័យបានចាប់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ទៅសាលាខេត្តបន្ទាយមានជ័យជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជាង១ម៉ឺនគ្រាប់។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់ក្នុងការបង្ក្រាបបទល្មើសនានាជាពិសេសបទល្មើសគ្រឿងញៀនកាលពីយប់ថ្ងៃទី៣០វិច្ឆិកា២០២៤កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅបានឈានដល់ការបង្រ្កាបបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់។


ជនសង្ស័យទាំង១០នា់នេះបានមកស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដោយខុសច្បាប់។ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖
-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន៩ពាន់៥៨០គ្រាប់។
-ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន១ពាន់១៣០គ្រាប)។
-ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន៣៨គ្រាប់។
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។
-លិខិតឆ្លងដែនចំនួនពីរក្បាល។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃចំនួនពីរសន្លឹក។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង។
-ទូរស័ព្ទដៃចំនួន៦គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាជនសង្ស័យទាំង១០នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ធ្នូ២០២៤ដើម្បីអនុវត្តតាមនីតិវិធីហើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Zwc9hWJesp4

ភ្ញាក់ផ្អើល!អ្នកភូមិរកឃើញដើមផ្ការាំទឹករាំដុះក្នុងល្អាងភ្នំក្បាលរមាស ហៅភ្នំសេដាឱន ក្នុងស្រុកទឹកឈូ ខេត្តកំពត

អាជ្ញាធរស្រុកទឹកឈូដឹកនាំដោយលោកអ៊ឹម ចន្ទ័សោធន អភិបាលស្រុកទឹកឈូរួមដំណើរលោកអភិបាលរងស្រុក មន្ត្រីសាលាស្រុក និងនគរបាលប៉ុស្តិ៍ឃុំត្រពាំងព្រីង កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី០២ធ្នូឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xeOc3atjREQ

ខេត្តបន្ទាយមានជ័យប្រារព្ធមិទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ធ្នូ ១៩៧៨ ២ធ្នូ២០២៤) ជាទិវាកំណើត(រណសិរ្សសាមគ្គី សង្គ្រោះជាតិ កម្ពុជា)ដែលបច្ចុប្បន្នគឺរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4-O4SUAYjic

យោធិនពិការនិងអតីតយុទ្ធជនចំនួន៤៥៥គ្រួសារនៅស្រុកចុងកាល់ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GqDqeM6JahE

សហគមន៍តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែនទទួលបានការពង្រឹងតួនាទី តាមរយៈគម្រោង CSLEP

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qKnhEkAa1WQ