All posts by មេគង្គ ប៉ុស្តិ៍

សហគមន៍តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែនទទួលបានការពង្រឹងតួនាទី តាមរយៈគម្រោង CSLEP

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qKnhEkAa1WQ

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទស្សនកិច្ចនៅប្រទេសចិន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖  https://youtu.be/B4COY8up9jU

 

សម្ដេចធិបតី ថ្លែងថាកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តគឺដើម្បីគាំទ្រសកម្មភាពមនុស្សធម៌

ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ បានបំបែកកំណត់ត្រាដែលមានមនុស្សចូលរួមច្រើនជាងគេ ដោយមានអ្នកចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤ ០០០នាក់។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តនេះ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l-tENoHM7dk

កិច្ចប្រជុំលើកទី៤១ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៤១ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន – អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បី (១) ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៤០ អាណត្តិទី៣   (២) ស្ដាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ និង (៣) បញ្ហាផ្សេងៗ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8gM4EebKloA

ក្រុមគ្រូពេទ្យប្រទេសបារាំងចុះពិនិត្យជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ខេត្តកណ្តាលដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ចុះព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/obFpxgmNSuU

សម្តេចធិបតី ថាភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ-ឈ្នះគឺជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ-ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ-ឈ្នះ ចំនួន ២ដង នៅកន្លែងតែមួយ របស់សម្តេចតេជោ ហ៊ុន សែន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AUed4rekPB8

រថយន្តដឹកខ្ពស់ពេកបុករនាំងដែកស្លាកទទឹងផ្លូវត្រូវក្បាលកម្មករ២នាក់រងរបួសធ្ងន់នៅផ្លូវជាតិលេខ៣

(ភ្នំពេញ)-រថយន្តដឹកទំនិញមួយគ្រឿងដឹកខ្ពស់ពេកប៉ះរនាំងដែកស្លាកទទឹងផ្លូវ
បណ្តាលឲ្យបុរសដែលជាកម្មករតម្លើងឆាក២នាក់រងរបួសធ្ងន់ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LpypCYkrevM

ប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដីថ្មីខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនៃខេត្តព្រះវិហារ។ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបក្នុងខេត្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Nwn2mu0ogGg

សម្តេចកិត្តិសង្គហៈបណ្ឌិត ម៉ែន សំអន  អញ្ជើញសម្ពោធស្ថានីយ៍ចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ចម្រោះទឹកស្អាត ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន<< ភាគហ៊ុនរួមគ្នាជម្រុញការវិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព(ស៊ីបកូ) >>ដែលជាក្រុមហ៊ុនមួយដ៏ធំ ធ្វើការងារ ដើម្បីកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាននៅក្នុងប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/w-B1SiD1fUw

ប្រតិភូសហភាពអឺរ៉ុប ចុះធ្វើទស្សនៈកិច្ចស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មដំណាំម្រេច

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នាព្រឹកថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាច្រើនរូប ចុះធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីច្រវាក់ផលិតកម្មដំណាំម្រេចរបស់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅភូមិជាច ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bnk-l_5WIG0

ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលស្រូវចម្ការបូតដោយដៃតាមប្រពៃណីទំនៀមទំលាប់តាំងពីបុរាណមក

រដូវរំហើយបានឈានចូលមកដល់ ជាធម្មតាប្រជាកសិករ តែងប្រមូលផលស្រូវរដូវវស្សា។ការច្រូតកាត់ជាសកមុ្មភាពមួយត្រូវបានគេមើលឃើញតាមវាលស្រែដ៏ធំល្វឹងល្វើយ។ប៉ុន្តែខុសពីកសិករនៅតំបន់ទំនាបកណ្តាល បងប្អូនជនជាតិដើមភាគតិចរស់នៅតំបន់ខ្ពង់រាប មានរបៀបប្រមូលផលស្រូវបូតដោយដៃ រួចបុកនិងត្បាល់អង្រែធំៗ តាមវិធីសាស្ត្របុរាណ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2zMgzITuC5Y

 

ក្រុមហ៊ុន Hong Leong Manufacturing Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ក្រុមហ៊ុន Hong Leong Manufacturing Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រឹកថ្ងៃ២៨ ខែវិច្ឆិកា នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7uOrzgItVA4

ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា

ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា: វិស័យដឹក ជញ្ជូន និងឡូជីស្ទីក។ នេះជាការបញ្ជាក់របស់ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wFN7hriTBQo

ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤

សហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/q5RF2LIezBg

ព្រះមហាក្សត្រ យាងចេញបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម។ ព្រះរាជទស្សនកិច្ច នៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤របស់ព្រះអង្គធ្វើឡើង តបតាមការយាងរបស់ លោក លឿង គឿង ប្រធានាធិបតីវៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UdG53JJMxJ0