
រដ្ឋបាលក្រុងសិរីសោភ័ណ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងសិរីសោភ័ណ ជុំវិញបឹងទន្លេសាប ជំហានទី២។សម្រាប់អ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រង់ទីលានទុក ដាក់សំរាមឱ្យស្របតាមស្តង់ដារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W7aNJrkhl9U

(ភ្នំពេញ)៖ ម្ចាស់ម៉ូតូស្គុបពីពណ៌សមួយគ្រឿងដែលបង់រំលោះមិនទាន់ដាច់ផង ត្រូវបានចោរលួចយកទៅបាត់។ម្ចាស់បានប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍តាមករកម៉ូតូមកវិញ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dC6jfZq-_Rg

សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៥ ដែលស្នើដោយរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាជាតិអនុម័តយល់ព្រមទាំងស្រុង ដោយទំហំថវិកាសម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ កើនឡើងជាងឆ្នាំមុនប្រមាណ ២,២%។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JxBmNmMIbcI

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឱ្យក្រសួងជំនាញពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៩ ខណៈរាជរដ្ឋាភិបាល បាននិងកំពុងខិតខំជំរុញឱ្យមានការដោះស្រាយទំនាស់ដីធ្លីឱ្យបានឆាប់រហ័ស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3Zu8FiUR_JI

ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទំនាស់ដីធ្លី គឺជារឿងចាស់ដែលមានពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ដែលប្រវត្តិសាស្ត្រមិនដែលមាន ក្នុងទ្រង់ទ្រាយធំបែបនេះ ខណៈបញ្ហានេះ គឺជាបញ្ហាដែលរសើបបំផុត ទាមទារឱ្យដោះស្រាយ ដោយមានភាពបត់បែន យោគ យល់គ្នា និងភាពអំណត់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ae-7SSxqhOg

ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដើម្បីសម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយពេលវេលា ក្នុងការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើង។ការលើកឡើងឲ្យដឹងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T6e0cDFPgTU

កម្ពុជា-ស៊ែបប៊ី ប្តេជ្ញាពូនជ្រុំទំនាក់ទំនង កិច្ចសហប្រ វិបត្តិការទ្វេភាគី។ ការប្តេជ្ញានេះធ្វើឡើងក្នុងឱកាសឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអនុញ្ញាតឱ្យគណៈប្រតិភូសែប៊ីដឹកនាំដោយ ឯកឧត្តម Damjan Jovic រដ្ឋលេខាធិការ នៃក្រសួងការបរទេសសែប៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Srqmw2Pi_dQ

គណៈប្រតិភូ មន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MJnH_jQakvI

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

កម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់។
សូមបញ្ជាក់ថា អ៊ីស្រាអែល និងលីបង់បានទទួលយកសំណើរគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះព្រំដែនរយៈពេល ១៣ ខែ ដែលបានឈានចូលដល់សង្រ្គាមទាំងស្រុងនៅក្នុងខែកញ្ញាកន្លងទៅជាមួយក្រុមហេសបូឡា។

កិច្ចព្រមព្រៀងនេះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង(Emmanuel Macron)ជួយសម្របសម្រួល ។អ៊ីស្រាអែល បាន អនុម័ត កិច្ចព្រមព្រៀង ឈប់ បាញ់ ជាមួយ ក្រុម ហេសបូឡា ក្នុង ប្រទេស លីបង់ នឹងចូលជាធរមាននៅថ្ងៃពុធវេលាម៉ោង ៤ ព្រឹក ម៉ោងនៅអ៊ីស្រាអែល ដើម្បីធានាឱ្យបាននូវបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ។

បទឈប់បាញ់នេះ “នឹងបង្កើតលក្ខខណ្ឌដើម្បីស្តារភាពស្ងប់ស្ងាត់យូរអង្វែង និងអនុញ្ញាតឱ្យអ្នករស់នៅក្នុងប្រទេសទាំងពីរត្រឡប់ទៅលំនៅស្ថានរបស់ពួកគេវិញដោយសុវត្ថិភាពរបស់ភាគីទាំងពីរស្របតាមខ្សែបន្ទាត់ខៀវ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/j9lUy7ZZjF4

រូបសំណាកលោកយាយម៉ៅនៅជើងភ្នំច្រកសៀមជួរភ្នំសែនហាន ឃុំដំបូកខ្ពស់ស្រុកអង្គរជ័យ ដែលចោរលួចបាត់ជាងមួយខែមុននោះត្រូវបានពលរដ្ឋដែលជាអ្នកមានជំនឿជឿជាក់លើការបន់ស្រន់ បានជាវរូបសំណាកថ្មីយកមកដាក់វិញហើយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/v88H7NlVg1c

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល ក្រោមអធិបតីភាពលោកជំទាវ រស់ សុផានី អភិបាលរង ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក-លោកស្រី មកពីបណ្តាស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ក៏បានចូលរួមដែរនៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្ត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BLknkghT3iA

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថាកម្ពុជានិងចិនគឺជាមិត្តដែកថែបនឹងគ្នា មានភាពជាដៃគួយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយផងនិងកសាងជោគវាសនាថ្មីដែលមានស្តង់ដាខ្ពស់កម្រិតខ្ពស់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U2nPobzj3bk

កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់រួមគ្នានេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចធិបតី នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RtyEVqcBOuY

ប្រជាពលរដ្ឋស្នើរបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤នៅខណ្ឌមានជយ័នាព្រឹកថ្ងៃទី២៦វិច្ឆិកា ក្រោមវត្តមានឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឆាយ វីរៈអភិបាលរងនិងជាតំណាង ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ អគារA និងអគារD ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1XwWmoXxxZU

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា កម្ពុជា គឺជាប្រទេសបើកចំហសេដ្ឋកិច្ច និងសេរីបំផុតក្នុងចំណោមប្រទេសនៅអាស៊ី ដោយ ផ្ដល់ភាពងាយស្រួលដល់វិនិយោគិន។ នេះជាការលើកឡើងរបស់សម្ដេចធិបតី ធ្វើឡើងក្នងឱកាសថ្លែងបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W0ptQns35rI
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍