![]()
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yp1QOrBYDuI
![]()
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yp1QOrBYDuI
![]()
ការសន្យារបស់ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lV_8vyMViAk

គ្រោះធម្មជាតិស្រុតដីបាក់ខូចផ្លូវបេតុងប្រវែងប្រហែល៤ម៉ែត្រនៅចំណុចផ្សារកំពង់វត្ត ជាប់ព្រំប្រទល់ភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

អាជីវករផ្សារកំពង់វត្ត បានប្រាប់អ្នកសារព៌តមាន នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ផ្លូវនេះរៀងទំនាបហើយនៅពេលមេឃធ្លាក់ភ្លៀងម្តងៗទឹកចេះតែហូរមកខាងហ្នឹង។លុះដល់យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គេឃើញមានស្នាមស្រុតម្តងបន្តិចៗរហូតដល់យប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែស្រុតខ្លាំងមានស្នាមប្រេះដល់មុខផ្ទះបងប្អូនប្រជាពលរដ្ឋបណ្ដាលឲ្យពួកគាត់មានការភ័យខ្លាចនាំកូនចៅរត់ចេញមិនហ៊ានដេកនៅផ្ទះទាំងកណ្តាលយប់។

មិនតែប៉ុណ្ណោះការស្រុតបាក់ដីនេះក៏បានបង្កឲ្យបាក់ខូចខាតដល់ផ្លូវបេតុងប្រវែងប្រហែល៤ម ទៅ៥ម៉ែត្រ។បានធ្វើឲ្យបងប្អូនអាជីវករពិបាកក្នុងការប្រកបមុខរបរលក់ដូរនិងពិបាកក្នុងការធ្វើដំណើរ។ពីព្រោះផ្លូវបេតុងនេះបានបាក់ស្រុតអស់មួយចំហៀងហើយ មធ្យោបាយឆ្លងកាត់បានតែម៉ូតូនិងថ្មើរជើងប៉ុណ្ណោះ រថយន្តទៅមិនរួច
ឡើយ។អាជីវករបន្តថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានមានថ្នាក់ស្រុក ឃុំ ភូមិបានចុះមកពិនិត្យមើលនិងបានចាក់ខ្សាច់លុបឈួសឆាយឲ្យស្មើ ដើម្បីឲ្យបងប្អូនអាជីវករបានអាស្រ័យផលនិងធ្វើដំណើរបណ្តោះអាសន្នសិន។

តាមការសន្និដ្ឋានពីមហាជននិយាយពីមាត់មួយទៅមាត់មួយថា ចំណុចនេះពីដើមឡើយ គឺជាប្រឡាយទឹក តែក្រោយមកអាជ្ញាធរបានធ្វើការអភិវឌ្ឍន៍ដោយចាក់ដីលុបប្រឡាយរួចចាក់ធ្វើផ្លូវបេតុង និងមានរៀបចំដាក់ប្រព័ន្ធលូនៅចិញ្ចើមក្រោមផ្លូវបេតុង ហេតុដូច្នេះប្រហែលជាបែកលូ ទើបស្រុតបាក់ដល់ផ្លូវបេតុងយ៉ាងនេះ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rlnhKsNhHtg
![]()
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/heiQ74VeY5E
![]()
ព្រឹត្តិការណ៍ប្រណាំងទូករយៈពេល២ថ្ងៃ នៅក្នុងស្ទឹងព្រែកត្នោត នៃខេត្តកំពង់ស្ពឺ គឺថ្ងៃទី២និងទី៣ ខែវិច្ឆកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទៅលេងកម្សាន្តសប្បាយជាង៨០ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើងជាង៩៥% នៃ
បណ្តាឆ្នាំកន្លងទៅ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uYePAdbsIWU
![]()
សម្តេចប្រធានរដ្ឋសភា បានជំរុញក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ឱ្យបានជោគជ័យនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tHpzxiYh4cc
![]()
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/APVF_qvi98c
![]()
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ូចាម៉ាត់ រីហ្សាល ( MOCHAMAD RIZAL ) អនុព័ន្ធយោធាឥណ្ឌូនេស៊ី (ចាស់) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្ដីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងឱកាសដែលរូបលោកត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតយោធាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hix0Zj0P0GM
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលនានានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងភាពជាដៃគូផ្នែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាព ជាមួយបណ្តាប្រទេសនានា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IZhyDivruWo
![]()
ខេត្តកំពង់ឆ្នាំង ទូក ង ឈ្មោះ ទេពធីតាសែនជ័យ បារមីជំទាវទេព ត្រូវបានធ្វើវិធីក្រុងពាលី រំកិល ចុះទឹក ឱ្យក្រុមកីឡាហ្វឹក ហាត់ ដើម្បីត្រៀមចូលរួមប្រកួត ក្នុងព្រះរាជ ពិធីបុណ្យអុំទូក អកអំបុកនិងនិងសំពះព្រះខែ នៅរាជធានីភ្នំពេញក្នុងពេលខាងមុខ។ ពិធីនេះបានធ្វើឡើងនៅ បរិវេណវត្តទេពធីតារាមហៅវត្តយាយទេព នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម មន្ត្រីរាជការ និងកីឡាករជាច្រើនរូបទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Hra6XshC570
![]()
ឯកឧត្តមនាយឧត្តមសេនីយ ចាយ សាំងយ៉ុន រដ្ឋលេខាធិការក្រសួងការពារជាតិបានអញ្ជើញជាអធិបតីក្នុងពិធីខួប១៦ឆ្នាំនៃការបង្កើតអគ្គនាយកដ្ឋានយោបាយនិងកិច្ចការបរទេស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-P8MhdtzlDc
![]()
ឯកឧត្តម ភឿន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលាអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួលកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ti0fBx6CWP8
![]()
«យុទ្ធនាការភ្នំពេញស្អាត» បានចាប់ផ្តើមជាថ្មី ក្នុងឆ្នាំ ២០២៤នេះ ដោយនាំមកនូវគម្រោងផែនការសកម្មភាពថ្មីៗ ផ្តោតលើការបញ្ជ្រាបសារអប់រំលើឥរិយាបថក្នុងការគ្រប់គ្រងសំរាម ទៅជាការលើកទឹកចិត្តឲ្យកាត់បន្ថយការ ប្រើប្រាស់របស់របរដែលបង្កើតជាសំរាម និងកែច្នៃសំរាមទៅជាសម្ភារៈ អាចប្រើប្រាស់បានម្តងទៀតក្នុងឆ្នាំ២០២៤នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oiVRxzPWna4
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ កិច្ចប្រជុំកំពូលកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aWFSMN7s6HA
![]()
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យសមត្ថកិច្ចនាំខ្លួន ទៅតុលាការ មិនឲ្យនៅក្រៅសំណាញ់ច្បាប់នោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ នៅពេលនេះគឺនៅក្រោយលោកលី សាម៉េត បានចេញវីដេអូសារភាពពី កំហុស ដោយបានយកឈ្មោះសម្តេចតេជោ ទៅបោកប្រាស់ទំនុកចិត្តអ្នកដទៃ ជាមួយនឹងទឹកប្រាក់រាប់សែនដុល្លារអាមេរិក។ ក្នុងសំណេរនៅបណ្តាញសង្គម ហ្វេសប៊ុកនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររថា «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-VnX_1kjJKw