
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យសមត្ថកិច្ចនាំខ្លួន ទៅតុលាការ មិនឲ្យនៅក្រៅសំណាញ់ច្បាប់នោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ នៅពេលនេះគឺនៅក្រោយលោកលី សាម៉េត បានចេញវីដេអូសារភាពពី កំហុស ដោយបានយកឈ្មោះសម្តេចតេជោ ទៅបោកប្រាស់ទំនុកចិត្តអ្នកដទៃ ជាមួយនឹងទឹកប្រាក់រាប់សែនដុល្លារអាមេរិក។ ក្នុងសំណេរនៅបណ្តាញសង្គម ហ្វេសប៊ុកនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររថា «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-VnX_1kjJKw

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា បានថ្លែងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុក ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមយកទូក «ង» ប្រភេទបុរស ចំនួន៣គ្រឿង ដែលសុទ្ធសឹងជាទូកធ្លាប់បានដណ្តើមជ័យលាភីជូនខេត្ត ឲ្យទៅចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ រយ:ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/A9–En_yzVs

ចិនបាន និងកំពុងសកម្មក្នុងការចូលរួមចំណែកការកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា និងបានលើកកម្ពស់ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេសគួរឱ្យគត់សម្គាល់ ហើយនឹងជួយកម្ពុជា ឱ្យសម្រេចបានគោលដៅនូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥ខាងមុខ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/88QJXjTAorE

ឯកឧត្ដមមេបញ្ជាការកងទ័ពជើងគោក ដែលប្រជាពលរដ្ឋជឿទុកចិត្តបានចុះ
ពិនិត្យស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Bom2oIWbxJk

អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តម ខូយ រីដា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ នៅផ្នែកខ្លះក្នុងឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ដាំស្តារឡើងវិញនៅពេលទឹកស្រក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cYhnwBRZG9Y

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែណែនាំដល់អ្នកគ្រប់ គ្រងកីឡាគុនខ្មែរ ត្រូវតែពិនិត្យ និងមិនត្រូវចាប់ផ្គូរផ្គងកីឡាករឱ្យឡើងប្រកួតនៅក្នុង ១សប្តាហ៍ម្តងនោះទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sg04jo1Gan4

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិ បាល ខេត្តប៉ៃលិន បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួល ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U6JlJZsGCvI

ឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ បញ្ជាក់ថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ និងអត្រាស្គមស្គាំងរបស់កុមារកម្ពុជា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ខណៈរាជរដ្ឋាភិបាល បានចាត់ទុកការវិនិយោគលើអាហារូបត្ថម្ភ គឺជាកម្លាំង ពន្លឿនក្នុងការជួយបង្កើនល្បឿនដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដទៃទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gFXYTPbM338

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានគូសបញ្ជាក់ថា បវេសនកាលឆ្នាំ សិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំប្រលងប្រណាំងគ្នា ដើម្បីសំរេចស្តង់ដាសាលាគំរូ បឋមសិក្សា ១០០ទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែទម្រង់ជាសាលាគំរូ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/98QZ5i_P83c

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានាដូចជា សណ្ឋាគារ និងផ្ទះសំណាក់ជាដើម ព្រមទាំងបានណែនាំឱ្យពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ ក្នុងនោះដែរមន្រ្តីជួរមុខតាមបណ្ដាកច្រកទ្វារដែលធាត់ខ្លាំង ឬមានក្បាលពោះធំត្រូវសម្រួលភារកិច្ចឱ្យមកធ្វើការនៅការិយាល័យបើមិនព្រមធ្វើលំហាត់ប្រាណ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BCZU2y9KkUo

ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងបន្តជួយឲ្យមានវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម Muhammad Abdul Muhith តំណាងប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ក្នុងជំនួប ពិភាក្សាការងារជាមួយសម្តេចធិបតី កាលពីម្សិលម៉ិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hB8Iy0fCTPs

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃសុក្រនេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MrmdBI-ducA

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ាបាន បានអញ្ជើញ ប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង១លាន៥សែននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cN9OjYqg3FM

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ ទី ៣១ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ដើម្បីពិនិត្យ លទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះ សម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zpHSNqB3-iw

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងអំពីការអន្តរាគមន៍ពិសេសមួយ របស់រាជរដ្ឋាភិបាលនាពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងទៅ តាមរយៈការផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ប្រមាណជាង៧០ម៉ឺនគ្រួសារ ឬ ស្មើនឹងពលរដ្ឋសរុបចំនួន២.៧៧១.៨០៩នាក់ នៅទូទាំងប្រទេស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sYNvhpJigMU
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍