
របាយការណ៍ និងកំណត់ត្រាជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ ដែលក្នុងនោះ ២៣ ប្រភេទត្រូវបានចុះបញ្ជី(ពីប្រភេទងាយរងគ្រោះ ដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដូចជា សត្វពង្រូល សត្វដំរីអាស៊ី និងសត្វឆ្កែព្រៃដែលជាមំសាសីចុងក្រោយមួយនៅកម្ពុជាផង។ របាយការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់ជួរភ្នំក្រវាញកណ្តាល ថាជាទីជម្រកសំខាន់បំផុតមួយ សម្រាប់ជីៈវចម្រុះ និងប្រភេទសត្វកម្រដែលមានតម្លៃជាសាកល និងកំពុងរងការគំរាមកំហែង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/788DKkM9M-o

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពកីឡាកម្ពុជា ខណៈកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CKIyZjcfc1o

ព្រះករុណា ព្រះមហាក្សត្រ បានស្នើស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការលើកកម្ពស់ជីវភាពប្រជាជនកាន់តែល្អប្រសើរថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3XsCvYSZi5E

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hHQ-C9t9HV8

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VFVji_teyDk

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា មមាញឹកដឹកជញ្ជូនថ្មភក់ថ្មីចំនួនប្រមាណជាង៦០ដុំ ដើម្បីយកទៅជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត។ ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង៩០គីឡូក្រាមរហូតទៅដល់ជាង២តោននេះ និងមានប្រវែងជាង៣ម៉ែត្រផង គឺប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទារឡូរី ហើយអូសឆ្លងកាត់ថែវទី១និងទី២ នៅទិសខាងកើតនៃប្រាសាទអង្គរវត្ត។ បន្ទាប់មកលើកដាក់រទេះអូសចម្ងាយជាង១០០ម៉ែត្រថែមទៀត ទើបដល់ការដ្ឋានជួសជុលស្ថិតនៅខាងលិចរួតបាកាន្ត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zEtK_ggXgas

អភិបាលរងខេត្តស្វាយរៀងលោក សេងសីលា បានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ ឲ្យពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែលជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាពអាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nnoaFJsRWFg

វេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មីមួយ ដែលរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញ កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរបស់កម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pjeLKpDlKkY

ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាពយ៉ាងក្រៃលែងដែលបានឃើញប្រជារាស្រ្តទទួលបានសេចក្តីសុខ និងប្រទេសជាតិបោះជំហានទៅរកការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dGPsU70JByU

ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាធ្វើដំណើរត្រលប់ពីការចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នៅខេត្តហ្វូជាន ប្រទេសចិន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FEbK3uk44Fc

រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EsVtsfwRI7w

កម្ពុជាបានបោះជំហានទៅមុខនិងមានការប្តេជ្ញាពង្រីកគម្របព្រៃឈើ សំដៅរួមចំណែក សម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ នេះជាថ្លែងបញ្ជាក់របស់ ឯកឧត្តម អ៊ាង សុផល្លែត ក្នុងសន្និសីទនៃរដ្ឋភាគីនៃ កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jCIJ5bQDxWo

ប្រជាពលរដ្ឋមកពីគ្រប់ទិសទី សរុបប្រមាណជាង១ម៉ឺននាក់ ក្នុងទឹកមុខសប្បាយរីករាយក្រៃលែង ដែលបានមកចូលរួមទស្សនាកំសាន្ត ពិធីប្រណាំងទូក និង ប្រ ណាំងកាណូតបាឡាស្មាច់ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកកំពង់លែង កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅសួនច្បារជំទាវស្រែន មុខអធិការដ្ឋាននគរបាល ស្រុកកំពង់លែង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8FznUEQTWHk

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធីអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ឆ្នាំ២០២៣ និងបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៤ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧.៨.៩.ក៏បានចូលរួមផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/__yaueCB6sE

ប្រធានសមាគមស្វាយកែវរមៀតកំពង់ស្ពឺលោកស្រី ឈិន ចំរើន បានប្តេជ្ញាចិត្តធ្វើការរៀបចំ និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដើម្បីធានាគុណភាពនិងប្រភពផលិតផល កសិផលស្វាយកែវរមៀតដើម្បីបង្កើននូវបរិមាណគុណភាព សម្រាប់ការនាំចេញទៅក្រៅប្រទេស និងមានតម្លៃខ្ពស់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kHkJhGflJ_A
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍