
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចប្រធានរដ្ឋសភា ឃួន សុដារី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីខួបទី២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0JlMQtAJtNA

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជម្រាបប្រាប់បណ្តាញទីភ្នាក់ងារអង្គការសហប្រជាតិថា សារៈមន្ទីរតេជោសន្តិភាពរបស់អង្គភាពស៊ីម៉ាក់ គឺជាកន្លែងនៃការចងចាំ ក្តីសង្ឃឹម និងជានិមិត្តរូបនៃស្មារតីមិនអាចបំបែកបានរបស់ប្រទេសជាតិកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/90gVbDRUaYQ

ល្បែងជល់មាន់អនឡាញតាម Ipad និងទូរស័ព្ទកំពុងរីកសាយភាយយ៉ាងខ្លាំងនៅក្រុងបានលុងនិងស្រុកផ្សេងៗក្នុងខេត្តរតនគិរី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Je1mI8o9TnY

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះមានទូក ង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ខណៈចំនួនប្រទីបមកពីតាមក្រសួង ស្ថាប័នក៏មានច្រើនជាងឆ្នាំមុន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yPLxysJ2vf8

អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA»
https://youtu.be/xWoYSUYjTvs

(ភ្នំពេញ):អ្នកប្រដាល់ល្បីឈ្មោះម្នាក់គឺកីឡាករ ផាន់ ខាំតៃ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពី វេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២. សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ. រាជធានីភ្នំពេញ. ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/n1RbPAFbu3k

ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិអាជ្ញាធរខេត្តកំពង់ឆ្នាំងជំរុញមន្រ្តីជំនាញឲ្យយកចិត្តទុកចំពោះមនុស្សដែលមានវ័យចាស់ ព្រោះពួកគាត់ធ្លាប់មានបទពិសោធន៍និងបន្សល់ទុកស្នាដៃយ៉ាងច្រើន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TNzFNqh3o-g

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតក្បាលដីជូនប្រជាពលរដ្ឋ៣៥គ្រួសារ ដែលនៅជាប់មាត់ស្ទឹង ទីតាំងអភិវឌ្ឍន៍សួនច្បារថ្មី នៅមាត់ស្ទឹងសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសោភ័ណ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/skB_fBsHS-I

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋស្ថិតនៅក្នុងខណ្ឌសែនសុខ សរុបចំនួន ៤.០៨០ ករណី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/skB_fBsHS-I

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZPR2enrG_2E

ក្រសួងបរិស្ថាន ដឹកនាំវិស័យឯកជនទស្សនកិច្ចគោលដៅលំហែបៃតង នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» នៅខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍ធម្មជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zHIF6Pfd5e4

សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/12u–VFYkcw

រថយន្តក្រុងដឹកអ្នកដំណើរកម្ពុជាវៀតណាមបុកជាមួយរថយន្តហ្វតខ្ទាតទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀតបណ្តាលឲ្យជនជាតិចិន២នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Em_SkVpQsqg

អិន ធី ស៊ី គ្រុប ជាស្ថាប័នអប់រំឈានមុខមួយនៅកម្ពុជា បានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្ររយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ជាមួយបណ្តាក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ១៥០ ដោយមានស្តង់សរុបជាង១៨០ ដាក់តាំងបង្ហាញពីឱកាសការងារច្រើនសម្បូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែងសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសយុវជន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Xj7cmaDyOjI

ថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BeRqjzK_RWk
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍