បង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែងនៅក្នុងស្រុកស្នួល រកឃើញសាច់សត្វព្រៃរាប់សឹបគីឡូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2025 ក+ ក-

សមត្ថកិច្ចដែលបានចុះបង្ក្រាប ប្រភេទសាច់សត្វព្រៃកម្រ បានឱ្យដឹងថា មានសាច់ព្រៃជាច្រើនគីឡូ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយ លោកព្រះរាជអជ្ញារងសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបបាន នៅក្នុងលំនៅដ្ឋានមួយកន្លែងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។

ជាមួយនឹងការចុះបង្ក្រាប ទីតាំងស្តុបលក់សត្វព្រៃខុសច្បាប់ ពីសំណាក់កម្លាំងចម្រុះ ដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជាអាជ្ញារង សាលាដំបូងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី 28 ខែមិនា ឆ្នាំ 2025 នេះ សមត្ថកិច្ចបានត្រូវឃើញសាច់សត្វព្រៃកម្រ រាប់សិបគីឡូ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងលើ មានលួចស្តុកនិងលក់សត្វព្រៃខុសច្បាប់ សមត្ថកិច្ចបានដឹកនាំកម្លាំងជម្រុះ រួមមានលោក ស រ៉ោ អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ លោក ផូង ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល រួមនិងកម្លាំងប្រដាប់អាវុធ ដឹកនាំដោយលោកព្រះរាជអាជ្ញារង បានសហការគ្នា ទើបទីតាំងលួចលាក់លក់សត្វព្រៃខុសច្បាប់ត្រូវបានបង្ក្រាប។

សមត្ថកិច្ចស្រុកស្នួលបានឱ្យដឹងថា ការបង្រ្កាបបទល្មើសជួញដូរសត្វព្រៃនេះ ក្រោយពីមានការយល់ព្រមពីម្ចាស់លំនៅដ្ឋាន ឈ្មោះកែម នុន្នី អាយុ39ឆ្នាំ ជាម្ខាស់លំនៅដ្ឋាន បានឯកភាពឲ្យក្រុមកាងារត្រួតពិនិត្យ ធ្វើការឆែកឆេរ រុករកវត្ថុតាងបទល្មើសក្នុងបរិវេនទីតាំងខាងលើនេះ ហើយបានប្រទះឃើញ និងដកហូតពិតប្រាកដបទល្មើសសត្វព្រៃ និងសំណាកសត្វព្រៃ រួមមាន សាច់ឈ្កូស 10គីឡូ សាច់ប្រឹស 18គីឡូ សាច់ជ្រូកព្រៃ 23គីឡូ ចាបស្រូវ100ក្បាល ស្នែងឈ្នូស កន្ទុយក្រងោក និងសត្វទរទាររស់ជាច្រើនក្បាលទៀត ចំណែកឯជនសង្ស័យជាម្ចាស់លំនៅដ្ឋាន ក៌ត្រូវឃាត់ខ្លួន រួមទាំងវត្ថុតាំងមក ធ្វើការសាកសួរតាមនិតិវិធីច្បាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HW__ciotNxI