
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រុំ ជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជន នៃប្រទេសទាំងពីរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sHeYH5cQ4qI

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបញ្ជាក់ជាថ្មីទៅភាគីពាក់ព័ន្ធថា កម្ពុជានៅតែត្រូវការថវិកាប្រមាណ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bEjmsj-nG74

ទូក ង សន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ គឺជាទូកមួយដែលបានកសាងឡើងនៅឆ្នាំ២០០៣ និងធ្លាប់បានចូលរួមប្រកួតយកជ័យជំនះផែនលេខ ១ ចំនួន ៤លើកនិងផែនលេខ២ចំនួន ២ លើក។ ទូកនេះស្ថិតនៅក្នុងវត្តទួលព្រះវិហារក្នុង ស្ថិតនៅក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជល់គិរី ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EL4AATpwa_8

“មិនអាចមាននរណាគេចវេសបានទេ បើមិនបានមកត្រួតពិនិត្យនៅថ្ងៃនេះ ថ្ងៃក្រោយយើងនឹងត្រួតពិនិត្យឲ្យបាន ដើម្បីឲ្យច្បាស់ថាមិនមានមន្ត្រីរាជការក្នុងស្រុករលាប្អៀរ ណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួន” ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/foGO_Jl3-FE

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យអនុម័តរបៀបវារៈមួយចំនួន ដែលក្នុងនោះ កិច្ចប្រជុំបានកំណត់យក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LFNcJuuB75E

លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្តេជ្ញាបបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការគាំទ្រកម្ពុជា។ ការប្តេជ្ញានេះធ្វើឡើង ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាកាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅវិមានសន្ដិភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LFNcJuuB75E

ក្នុងជំនួបសសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះគឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2BHcT_aumeQ

លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hAEKrm4xPWs

(ខេត្តកំពង់ឆ្នាំង)៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមន្ទីររ៉ែ និងថាមពលខេត្ត បានចុះបង្ក្រាបសកម្មភាពបូមខ្សាច់មួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាតិ។ កិច្ចសហការបង្ក្រាបនេះធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសាស្ត្រស្ទឹងបរិបូណ៌ ស្ថិតក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក អេង ខេងប្រធានការិយាល័យធនធានរ៉ែ និងប្រធានក្រុមការងារបានចុះត្រួតពិនិត្យនៅទីតាំង របស់លោកម៉ុន ប៉េង រស់នៅ ឃុំប្រឡាយមាស ស្រុកកំពង់លែង និងសាឡង់ដឹកសាច់ចំណុះ ១៥ម៉ែត្រគីប របស់លោក ឈាម សុខ រស់នៅភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ក្រុងកំពង់ឆ្នាំង។

ដោយឡែកលោកពៅ ស៊ីម ប្រធានមន្ទីររ៉ែថាមពលខេត្តកំពង់ឆ្នាំងឲ្យដឹងថាក្រោយពីបានទទួលព័ត៌មាន ពីសារព័ត៌មានថា មានការបូមខ្សាច់នៅតំបន់ចុងស្ទឹងបរិបូរណ៍ ក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង រួចមក មន្ទីរបានចាត់ឲ្យលោកប្រធានការិយាល័យ និងអនុប្រធានការិយាល័យធនធានរ៉ែ ចុះទៅដល់ទីតាំងដែលកំពុងធ្វើការបូមយកខ្សាច់តែម្ដង។ជាលទ្ធផលគឺ៖ មានស្រឡាង ចំនួន ២គ្រឿង និងទូកម៉ាស៊ីន ចំនួន៦ទូក។ក្នុង១ស្រឡាងចំណុះ ម៉ែត្រគីប និងមានមនុស្សចំនួន២នាក់។ឯក្នុង១ទូកមានចំណុះ៣ម៉ែត្រគីប មានមនុស្សចំនួន២នាក់ ។ ប្រភពនៅទីនោះប្រាប់ថា ពួកគាត់យកទៅប្រើប្រាស់ក្នុងការបណ្ដុះកូនម្ទេស ដោយក្រាលផ្នែកក្រោម ដាក់ជីរពីលើ ដើម្បីបណ្ដុះកូនម្ទេសសម្រាប់ដាំក្នុងរដូវកាលទឹកសម្រកខាងមុខនេះ។

ដោយយល់ឃើញថា ការបូមនេះខ្សាច់ មិនមែនជាការធ្វើពាណិជ្ជកម្ម ពោលគឺប្រើប្រាស់ផ្ទាល់ក្រុមគ្រួសារ ក្រុមការងារបានធ្វើការបញ្ឈប់សកម្មភាព ដោយធ្វើការអប់រំ ណែនាំប៉ុណ្ណោះរួចដោះលែងទូកនិងស្រឡាងទាំងនោះទៅវិញ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/a_4Gkev6HbU

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដើម្បីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JopNwrSMKuk

បើទោះបីមានការចុះបង្ក្រាបបទល្មើសនេសាទ យ៉ាងណាក្តីក៏បទល្មើសនេសាទនៅតែកើតមានឡើងឥតឈប់ឈរ និងស្ទើរគ្រប់កន្លែង ជាពិសេសបទល្មើសដាក់របាំងស្បៃមុង ដែលជាបទល្មើសបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gXU3ClNNppQ

សំណើររបស់ពលរដ្ឋតាមរយៈវេទិកាសាធារណៈចំនួន៣០ករណីនៅព្រឹកថ្ងៃទី២៣ តុលានេះត្រូវបានអាជ្ញាធរធ្វើការដោះស្រាយជូនទាំងអស់។តើប្រជាពលរដ្ឋមានកង្វល់ និងមានសំណូមពរអ្វីខ្លះសូមទស្សនាព័ត៌មានខាងក្រោមនេះ
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aAW4FSPVfrg

ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះធ្វើ ឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r5_op3AGd9M

នៅក្នុងឱកាសចូមរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូរដ្ឋសភាតួកគីដឹកនាំដោយឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7_V4IBKLILk

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយ មានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរង ខេត្ត ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ។ ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរ ដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iyhpXO7NwAM
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍