All posts by មេគង្គ ប៉ុស្តិ៍

យុទ្ធដំណើររបស់កងឯកភាពស្ថាបនាថ្នល់-ស្ពាន លេន៧១៥ នៃបញ្ជាកាដ្ឋានវិស្វកម្ម អគ្គបញ្ជាការ

យុទ្ធដំណើររបស់កងឯកភាពស្ថាបនាថ្នល់-ស្ពាន លេន៧១៥ នៃបញ្ជាកាដ្ឋានវិស្វកម្ម អគ្គបញ្ជាការឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅខេត្តរតនគិរី អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។


https://youtu.be/7lN9gb5NYnw

ឯកឧត្តម គន់ គីម អញ្ជើញចុះពិនិត្យភូមិសាស្ត្ររងការជន់លិចនិងបាក់ច្រាំងក្នុងខេត្តកំពង់ចាម

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រដែលរងការជន់លិច និងបាក់ច្រាំងក្នុងខេត្តកំពង់ចាម។ស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជិតដល់ចំណុច ប្រកាសអាសន្ន។ដោយស្រុកមួយចំនួនទឹកបានជន់លិចនិងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qLADnjv83XE

ជំរំទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹងរកចំណូលបានជិត១៧ម៉ឺនដុល្លារ

គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ២.៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ១៦៩.៥៩៤ ដុល្លារអាមេរិក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZS5gLHKcbwg

 

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារអត្រានុកូលដ្ឋាន

ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានកំណត់អំពីបែបបទ និងនីតិវិធី នៃការ អនុវត្តការងារអត្រានុកូលដ្ឋាន មានភាពសាមញ្ញងាយស្រួល និងថែមទាំងបានធ្វើទំនើបកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តថ្មីលើ ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្តូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GI3XAeVMlxA

កម្ពុជាអំពាវនាវបណ្តាប្រទេសនានាចូលរួមគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2mbF9hFCPuw

សម្តេចធិបតី ជំរុញឱ្យប្តឹងទៅសាលាឧទ្ធរណ៍ចំពោះករណីបើកបុកមនុស្សស្លាប់៤នាក់នៅឫស្សីកែវ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យប្តឹងទៅសាលាឧទ្ធរណ៍ចំពោះករណីបុកមនុស្សស្លាប់៤នាក់ នៅឫស្សីកែវ ក្រោយតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យជនបង្កបុករះស្លាប់មនុស្ស៤នាក់ឫស្សីកែវ កាលពីខែមករា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vNJsayzpD8c

សម្តេចធិបតី បញ្ជាក់ថាការបញ្ចប់ CLV គឺជាការដកអាវុធចេញពីក្រុមប្រឆាំងនៅក្រៅប្រទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការបញ្ចប់កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺប្រៀបបាននឹងការដកដាវ និងដកគ្រាប់កាំភ្លើង ពីក្រុមប្រឆាំងក្រៅប្រទេស ដែលបានយកបញ្ហា CLV-DTA មកចាក់ប្រជាពលរដ្ឋ ឱ្យមានការបារម្ភអំពីបញ្ហាបាត់បង់ទឹកដី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MwI7VqLHpc0

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមមកពិនិត្យជម្ងឺនិងចែកអំណោយដល់ប្រជាពលរដ្ឋខ្មែរ៣០០នាក់

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្រុកចូវថាញ់ប្រទេសវៀតណាម មកពិនិត្យជម្ងឺឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ១០០នាក់ នៅក្នុងឃុំដូង និងចែកអំណោយដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សសរុប៣០០នាក់មកពីឃុំកំពង់ត្រាច និងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EARKV4Benrs

សម្ដេចមហាមន្ត្រី គុយសុផល អញ្ជើញកាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម

សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤  បានអញ្ជើញ កាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-a54w2sh_hk

ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន សន្យាជំរុញអ្នកទេសចរ អ្នកវិនិយោគចិនមកកម្ពុជា

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning)  បានជម្រាបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/my1Xn7D2cpk

អាជ្ញាធរជាតិអប្សរា បន្តជួសជុលច្រាំងកសិន្ធប្រាសាទអង្គរវត្តផ្នែកខាងជើងស្ពានហាល

អាជ្ញាធរជាតិអប្សរា ជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤។ ការងារនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4NkFpjaxzpE

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FEDsu_ZlLj8

អនុប្រធានទី២រដ្ឋសភា បញ្ជាក់ថាយុវជនរស់នៅក្នុងសម័យសន្តិភាពត្រូវចេះចាប់យកឱកាសអភិវឌ្ឍខ្លួនឱ្យបានល្អ

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានអនុញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៌កម្ពុជា ទាំង១៦រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមាន រដ្ឋសភា មុនពេលចេញ ដំណើរទៅចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៌ និងជប៉ុន នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/O2U_WlaaAzQ

លំនៅដ្ឋានពលរដ្ឋជាង៣ពាន់ខ្នងផ្ទះនៅខេត្តក្រចេះត្រូវជន់លិចដោយសារជំនន់ទឹកទន្លេមេគង្គ


បន្ទាប់ពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តហក់ឡើងខ្លាំង រហូតដល់កម្ពស់ជាង២១ម៉ែត្រ បានបណ្តាលឱ្យជន់លិចលំនៅដ្ឋានពលរដ្ឋ ជាង៣ពាន់ខ្នងផ្ទះ រួមនិងហេដ្ឋារចនាសម្ពន្ឋ័ វត្តអារាម មណ្ឌលសុភាព ប៉ះពាល់ស្រូវសន្ទូង.ពង្រោះ ជាង៧ពាន់ហិចតា នៅទូទាំងខេត្តក្រចេះ។

ជាមួយនិងស្ថានភាពនេះអាជ្ញាធរខេត្តក៏បានចេញសេចក្តីណែនាំ ដល់កងកម្លាំងប្រដាប់អាវុធ ជាពិសេស រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមលក្ខណៈ ក៏ដូចជាសម្ភារៈ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋ ក៏ដូចជាសត្វពាហនៈ ទៅកាន់ទីទួលសុវត្ថភាព ដែលអាជ្ញាធរខេត្តបានត្រៀមទុក។ប្រធាន់មន្ទីធនធានទឹកនិងឧតុនិយម លោក ហេង រត្នម៉ូនីដា បានឱ្យដឹងនៅថ្ងៃទី២៥ខែកញ្ញានេះថា គិតត្រឹមថ្ងៃនេះ កម្រិតកម្ពស់ទឹកនៅស្ថានីយ៍ជល់សាស្ត្រខេត្តក្រចេះ មានកម្ពស់២១.៦៤ម៉ែត្រ ហើយកម្រិតកម្ពស់ទឹកនេះ មិនទាន់ហក់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ខណៈកម្រិតទឹកប្រកាសអាសន្នមានកម្ពស់ទឹក២៣ម៉ែត្រ។ លោកថា កម្រិតកម្ពស់ទឹកនេះ គឺបានហូរហៀរចូលតាមព្រែក តាមបឹង និងនៅតាមស្ថានីយ៍ស្តុបទឹក សំរាប់ស្តុបទុកបង្កបង្កើនផលដំណាំងរបស់ពលរដ្ឋនៅរដូវប្រាំង។

យោងតាមរបាយការរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបង្ហាញថា ជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គ បានជន់លិចលំនៅដ្ឋានរបស់ពលរដ្ឋ៣០៥១ខ្នងផ្ទះ សាលារៀន៣២កន្លែង មណ្ឌលសុខភាព២កន្លែង វត្តអារាម១៥កន្លែង លិចស្រូវសន្ទូង.ពង្រោះ៧៣៦៩ហិចតា រួមនិងដំណាំរួមផ្សំជិត១ពាន់ហិចតា និងជន់លិចផ្លូវថ្នល់ជាច្រើនកន្លែង និងបានជម្លៀសសត្វពាហនៈ និងពលរដ្ឋទៅកាន់ទីទួលសិវត្ថិភាព។

ជាមួយនិងគ្រោះទឹកជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គនេះ ក៏បានបង្កឱ្យមានមនុស្ស៤នាក់ស្លាប់ ក្នុងនោះនៅក្នុងស្រុកចិត្របុរី ស្លាប់៣នាក់ ដោយសារករណីលិចទូក និងជនរងគ្រោះម្នាក់ទៀតគឺនៅក្នុងស្រុកព្រែកប្រសព្វ គឺស្លាប់ដោយសារករណីលង់ទឹក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dmkN8sPGCfc

អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ

(ខេត្តកំពង់ធំ)÷ អភិបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន ព្រមទាំងប្រតិភូអមដំណើរ បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនារដូវបិទនេសាទ និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ចុច Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/gv_b7zB7NCw