All posts by មេគង្គ ប៉ុស្តិ៍

អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញចុះពិនឹត្យមើលស្ថានភាពផ្លូវបេតុងមួយខ្សែដែលបាក់ស្រុត

ឯកឧត្ដមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣កញ្ញានេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣កញ្ញានេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីសំណាក់ឯកឧត្ដមឃួង ស្រេង ធ្វើឡើងដើម្បីស្វែងរកមូលហេតុ ឈានទៅរកការទប់ស្កាត់កុំអោយបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗចំពោះប្រជាពលរដ្ឋអ្នកដំណើរនិងប្រជាពលរដ្ឋរស់នៅតំបន់នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d_rGpBDvZQQ

ការទូតសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយប្រកបដោយមោទនភាព នៅពេលកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ចិន មានសន្ទុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយផ្អែកលើការគោរព ការជឿទុកចិត្ត  ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅ មកដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ សម្តេច ប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅចំពោះសមភាគី ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅរាត្រីទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RhWed4CKThI

រដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនចិនចុះកិច្ចហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ

ជាលទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងប្រធានរដ្ឋសភានៅប្រទេសចិន គឺការចុះហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vIb-KzL3EQE

ព្រះមហាក្សត្រអំពាវនាវឱ្យប្រជារាស្ត្ររួមគ្នាការពាររដ្ឋធម្មនុញ្ញរបស់កម្ពុជា

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជារាស្ត្ររួមគ្នា គោរព និងការពារ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ឱ្យស្ថិតស្ថេរជារៀងរហូត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YqKyt9hxk0k

លំនៅដ្ឋានពលរដ្ឋជិត១០០គ្រួសារត្រូវបានរងគ្រោះដោយជំនន់ទឹកលិចពីព្រែកឆ្លូងហើយអាជ្ញាធរអោយប្រុងប្រយ័ត្នពីសត្វអសិរពិស

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យដឹងនាល្ងាចថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៤ ថាស្ថានភាពទឹកព្រែកឆ្លូង ដូចជានៅទ្រឹងមិនមានការហក់ឡើងទៀតនោះទេ។តែក្នុងរយៈពេលប៉ុន្មានថ្ងៃមុខនេះមេឃបានបង្អររភ្លៀងធ្លាក់មកជាបន្តបន្ទាប់រួមផ្សំនិងទឹកទន្លេមេគង្គបានហូរចូលតាមបឹងបួរជាច្រើនជាហេតុធ្វើឲ្យព្រែកឆ្លង ស្ថិតនៅក្នុងឃុំដំរីផុងស្រុកឆ្លង ខេត្តក្រចេះ ត្រូវបានជន់លិចផ្លូវលំនិងក្រោមផ្ទះប្រជាពលរដ្ឋប្រមាណ ៩១គ្រួសារ។ក្នុងនោះមានអ្នកខ្លះចិញ្ចឹមសត្វពាហនៈត្រូវបានដឹកជញ្ជូនចល័តទៅកាន់ទីទួលសុវត្ថិភាព ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/G8fT88Xi5uA

គម្របព្រៃឈើនៃដែនជម្រកសត្វព្រៃកែវសីមា បានលើកស្ទួយជីវភាពពលរដ្ឋក្នុងតំបន់យ៉ាងច្រើន

ដែនជម្រកសត្វព្រៃកែវសីមាដែលលាតសន្ធឹងលើផ្ទៃដីជាង៣០ម៉ឺនហិកតា មិនត្រឹមបានផ្ដល់ភាពសុខសាន្តដល់ពពួកសត្វព្រៃជាច្រើនប៉ុណ្ណោះទេ។តែថែមទាំងបានលើកស្ទួយកម្រិតជីវភាពរបស់ពលរដ្ឋក្នុងតំបន់យ៉ាងច្រើន ដែលពួកគេ សុទ្ធសឹងជាបងប្អូនជនជាតិដើមភាគតិចព្នង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cUZ-zOQJmqM

អាជ្ញាធរខេត្តកំពង់ឆ្នាំងជំរុញឲ្យកងកម្លាំងអាជ្ញាធរចូលរួមការពារសន្តិភាពនិងសន្តិសុខសង្គម

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាថាចាប់ពីពេលនេះតទៅ កងកម្លាំងប្រដាប់អាវុធ ទាំង៣ ភេទ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានតឹងរឹង នៅតាមតំបន់គោលដៅ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ របស់ខ្លួន ជនប្លែកមុខគួរសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជំនាញ។ដាក់កម្លាំងទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងត្រូវដាក់កម្លាំងត្រួតពិនិត្យឲ្យបានតឹងរឹងបំផុតចំពោះជនអន្តោប្រវេសន្ត៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K4q7kuqeQUw

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាការអភិវឌ្ឍព្រំដែននៅតែបន្តទោះលុប CLV

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលលុប CLVក្តី តែ«ការអភិវឌ្ឍព្រំដែន»នៅបន្តខណៈមូលនិធិព្រំដែនទទួលថវិកាបាន២១លានដុល្លារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rNMeojl7Xb0

អ្នកជំនាញរៀបចំជួសជុលខ្លោងទ្វារទី២ខាងកើតនៃប្រាសាទបន្ទាយប្រីក្រោយទ្រុឌទ្រោមខ្លាំង

អ្នកជំនាញអាជ្ញាធរជាតិអប្សារាកំពុងរៀបចំការងារត្រៀមជួសជុលខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបានក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាស្វះស្វែងផ្គុំឡើងវិញ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សារា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PgO8-u-O0H0

ជប៉ុនផ្ដល់គ្រឿងឥស្សរិយយសជូនរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពីធីប្រគល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ជាផ្លូវការណ៍ ជូនដល់ឯកឧត្តមបបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលបាន រួមចំណែកដ៏ឆ្នើម ក្នុងការជំរុញការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅ វិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1ai1coC7P9E

សម្តេចប្រធានរដ្ឋសភា ស្នើសភាតំណាងប្រជាជនចិនខេត្តខ្វាងតុងជំរុញអ្នកវិនិយោគមកកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង។ ការស្នើនេះ ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Jiaquan អនុប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ErnKFXp5p8w

ផ្លូវបេតុងប្រវែងជាង ១០០ម៉ែត្រត្រូវបានបាក់ស្រុត ខណៈមេឃកំពុងតែធ្លាក់ភ្លៀង

ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ បានបាក់ស្រុតរងការខូចខាតទាំងស្រុង ខណៈពេលមេឃកំពុងតែធ្លាក់ភ្លៀង ស្របពេលដែលគ្រឿងចក្រកំពុងតែកាយស្តារប្រឡាយរំដោះទឹកភ្លៀងនៅទីនេះផង. ដោយហេតុការបាក់ស្រុតផ្លូវខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៣. ខែកញ្ញា ឆ្នាំ២០២៤. ស្ថិតនៅផ្លូវបេតុងជាប់ប្រឡាយបង្ហូរទឹកស្អុយ. ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Vj5JJYhjGrk

ទេសចរយ៉ាងច្រើនកុះករស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ រូតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផង។


ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាប មានថេរដីកាថា នេះទើបតែជាលើកទីពីរហើយ ដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។


ចំណែកលោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បានឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។4

លោកយាយថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប។


សូមជម្រាបថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាព្រះអាទិត្យរះនៅប្រាសាទអង្គរវត្ត៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា ,លោក ហាប់ គឹមអាន ,រដ្ឋ ផល្លីន និងលោក យី សុថា

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vV2q4MR3cgg

យុវជនកម្ពុជាស្រឡាញ់បរិស្ថាន ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ដាំកូនត្នោត នៅតាមខ្សែក្រវាត់ព្រំដែន

កូនត្នោតចំនួន៥ពាន់ដើមត្រូវបានដាំជាបន្តបន្ទាប់ដោយយុវជនក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ នៅតាមក្រវាត់ព្រំដែនកម្ពុជា ជាប់នឹងប្រទេសវៀតណាម ក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
កូនត្នោត ដែលបានយកមកដាំនេះ ជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនដល់អាជ្ញាធរខេត្តត្បូងឃ្មុំ និងក្រុមការងារយុវជនកម្ពុជា យកទៅដាំតាមទីសាធារណៈជាជួរ ជាពិសេសនៅតាមខ្សែក្រវាត់ព្រំដែន របស់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង។

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម ងូវ បូរីណា បានលើកឡើងថា ការដាំត្នោតនៅពេលនេះ ជាការជួយបង្កើនគម្របបៃតង នៅតាមមូលដ្ឋាន និងចូលរួម បំផុសស្មារតីឱ្យប្រជាពលរដ្ឋស្រឡាញ់ធនធានធម្មជាតិ បរិស្ថាន ការពារនិងអភិរក្សាធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្លាប់បានលើកឡើងថា ការដាំកូនត្នោត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែក ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាមួយឯកឧត្តម អភិបាលខេត្ត រួមទាំងអាជ្ញាធរ មូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ បើកយុទ្ធនាការដាំកូនត្នោតចំនួន ១ម៉ឺនដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


ជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់កូនត្នោត ចំនួន១ម៉ឺនដើមបន្ថែមទៀត កាលពីពេលថ្មីៗ ជូនដល់សាធារណជន ដាំនៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមប្រវែង១២០គីឡូម៉ែត។ ជាមួយគ្នានេះ ក្រសួងបរិស្ថានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរណ៍ ដែលបានទៅទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែន អាចដាំកូនត្នោតបាន ដោយក្រសួងនឹងផ្តល់ជូនផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7hKETknWHO8

គណៈប្រតិភូតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលចុះទស្សនកិច្ចតាមផ្លូវក្រវ៉ាត់ព្រំដែន

ក្បួនប្រតិភូជិត២០០នាក់ ដឹកនាំដោយ ប្រធានតុលាការកំពូល ឯកឧត្តម បណ្ឌិត ជីវ កេង និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលលោក ជំទាវ ជា លាង បានចុះទស្សនកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២០ និងបន្តទស្សនារមណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X64wJIDedjk