All posts by មេគង្គ ប៉ុស្តិ៍

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ អញ្ជើញបញ្ចុះបឋមសិលាសាងសង់កុដិថ្មីនិងកាន់បិណ្ឌទី៣នៅវត្តស្រអែមរតនារាម

មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ លោក ឧត្តមសេនីយ៍ទោ ដួង សំនៀង រួមជាមួយមេបញ្ជាការរង នាយទាហាន ពលទាហាន គ្រួសារកងទ័ព និងពុទ្ធបរិស័ទទីជិតទីឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់កុដិថ្មី និងកាន់បិណ្ឌវេណទី៣ នៅវត្តស្រអែមរតនារាម ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZJro7XReo0k

លិចទូកដឹកដំឡូងមីបណ្តាលឱ្យមានមនុស្ស៣នាក់បាត់បង់ជីវិត

(ខេត្តក្រចេះ)៖នគរបាលស្រុកចិត្របុរីបាននិយាយថា សាកសពមនុស្សចំនួន៣នាក់ ដែលបានបាត់បង់ជីវិត ក្នុងករណីលិចទូកដឹកដំឡូងមី នៅកណ្តាលបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច រួមនិងប្រជាពលរដ្ឋ បានរកឃើញអស់ហើយ នៅព្រឹកថ្ងៃទី២០ខែកញ្ញា។

ករណីលិចទូកដឹកដំឡូងមីកណ្តាលបឹងនេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៩ខែកញ្ញា  ក្រោយពីជនរងគ្រោះមានគ្នាចំនួន៥នាក់ បានជិះទូកមកពីដកដំឡូងមី នៅចំការខាងក្រោយភូមិ លុះធ្វើដំណើរមកដល់បឹងរាំង ក៏មានខ្យល់បក់បោកខ្លាំង និងមានភ្លៀងធ្លាក់ផង។ខ្យល់ក៏បានបក់បោកទូកបណ្តាលឱ្យលិចតែ
ម្តង។ក្នុងហេតុការនោះ បានបណ្តាលឱ្យមានជនរងគ្រោះ៣នាក់ស្លាប់ និង២នាក់ទៀតត្រូវបានសង្គ្រោះទាន់។

សាកសពជនរងគ្រោះទាំង៣នាក់ មាន ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ២៤ឆ្នាំ ។ឈ្មោះ បឹងឆៃមាំង ភេទប្រុស អាយុ១៣ឆ្នាំ សពជនរងគ្រោះទាំង២នាក់នេះ ត្រូវបានរកឃើញកាលពីល្ងាចថ្ងៃទី១៩ខែកញ្ញា ចំណែកសាកសពជនរងគ្រោះម្នាក់ទៀតឈ្មោះ បាវ ថៃ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបាននគរបាលស្រុកចិត្របុរី រកឃើញនៅព្រឹកថ្ងៃទី២០ខែកញ្ញា។  ជនរងគ្រោះទាំង៣នាក់រស់នៅភូមិ អញ្ចាញ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ។ចំណែកជនរងគ្រោះ២នាក់ដែលបានរួចជីវិតក្នុងករណីលិចទូកនេះ បាននិយាយថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងលិចចំការដំឡូងមីរបស់គាត់។ គាត់បង្ខំចិត្តធ្វើដំណើរតាមទូកទៅដកដំឡូងមី ដែលជន់លិចដោយសារជំនន់ទឹកភ្លៀងនៅខាងក្រោយភូមិ ។

ជនរងគ្រោះបន្តថា ក្រោយពីបានដកដំឡូងមី រួចនិងបានលើដាក់លើកទូកពួកគាត់ក៏បានធ្វើដំណើរត្រឡប់មកភូមិវិញ។ គាត់ថា នៅលើកទូកមានមនុស្ស៥នាក់ លុះធ្វើដំណើរមកដល់កណ្តាលបឹងរាំង ស្រាប់តែមានភ្លៀងនិងខ្យល់បក់បោកខ្លាំង បណ្តាលឱ្យលិចទូកបាត់នៅកណ្តាលបឹងតែម្តង។ក្នុងករណីនេះមានមនុស្សបីនាក់ត្រូវបានបាត់ខ្លួនលិចទៅតាមទូក ចំណែកពួកគាត់ពីរនាក់ត្រូវបានសង្គ្រោះ៕
https://youtu.be/OV6S8dn5B_w

សំរាមនៅក្រុងប៉ោយប៉ែតជាបញ្ហាចំបងរបស់ពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋក្រុងប៉ោយប៉ែតបានត្អូញត្អែរពីបញ្ហាសំរាមនៅ ក្នុងមូលដ្ឋានដែលពួកគេរស់នៅ។ដោយសារការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីដែលជាក្រុមហ៊ុនផ្ដាច់មុខក្នុងការប្រមូលសំរាមនៅក្រុងប៉ោយប៉ែត មានការយឺតយ៉ាវ។ទុកចោលតាមមុខផ្ទះជាច្រើនថ្ងៃ ពលរដ្ឋមួយចំនួនបានបង្ខំចិត្តជួលក្រុមអ្នករើសអេតចាយយកទៅចោលតាមដីវាលស្រឡះៗឬក៏តាមផ្លូវលំនិងផ្លូវបេតុងដាច់ស្រយាល។ដើម្បីចោលសំរាមធ្វើយ៉ាងណាឲ្យផុតពីផ្ទះ កុំឲ្យជះក្លិនស្អុយមុខផ្ទះរបស់ពួកគាត់។ម្យ៉ាងវាបង្កផលប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តជាតិធ្វើដំណើរឆ្លងកាត់ ព្រោះទីប្រជុំជនក្រុងប៉ោយប៉ែតបច្ចុប្បន្នបានរីកដុះដាលមានអគារខ្ពស់ៗ។ ដោយឡែកភ្ញៀវអន្តរជាតិក៏កាន់តែច្រើនបានជួលអគារផងដែរ។
https://youtu.be/TGPGugmGwd0

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត

ក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JSjDJ6fNuUY

អភិបាលខេត្តកណ្តាល ថាទីតាំងបង្គោលព្រំដែននៅសង្កាត់ព្រែកជ្រៃមិនស្ថិតក្នុងទឹកដីវៀតណាមទេ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បញ្ជាក់ពីទីតាំងបង្គោលព្រំដែននៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន, វត្តប៉ាកណាម មិនស្ថិតក្នុងទឹកដីវៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IMf54H5F-8Q

រដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាជិករាជរដ្ឋាភិបាលចំនួន២រូប

រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាជិករាជរដ្ឋាភិបាល២រូប គឺផ្លាស់ប្តូរ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងផ្ទេរឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dpVkKxfn_VQ

ឯកអគ្គរាជទូតនូវែលសេឡង់ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ក្នុងឱកាសនៃជំនួបជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ថែមទៀត ជាពិសេសតាមរយៈការខិតខំជំរុញវិនិយោគិននូវែលសេឡង់មកកម្ពុជាឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណងក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-AOsHw3MkR0

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
https://youtu.be/5LmNSh3bN6U

ពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ
រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មា
ធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី។ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តរតនគិរី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/u0-DYIXFmPw

អាជ្ញាធរខេត្តចុះណែនាំឲ្យផ្អាកបណ្ដោះអាសន្នដរឆ្លងព្រែកតាឃ្លោក ក្រោយហេតុការណ៍លិចទូក

បន្ទាប់ពីទទួលបានព័ត៌មានថាទូកចម្លងដឹកប្រជាពលរដ្ឋមួយគ្រឿងបានលិចនៅចំណុចព្រែកតាឃ្លោក ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន អភិបាលខេត្តកំពង់ចាម ឯកឧត្តមអ៊ុន ចាន់ដា បានចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី១៩កញ្ញាឆ្នាំ២០២៤ និងបានណែនាំឲ្យដរឆ្លងព្រែកតាឃ្លោកផ្អាកចម្លងជាបណ្ដោះអាសន្នសិន ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SnGc-_IR91E

ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវធ្វើឱ្យបរិស្ថានស្អាតនិងប្រជាជនមានសុខភាពល្អ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៏ថា ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q2g5HpB9wl8

ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈលើឆាកអន្តរជាតិ

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើតឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TUyPkbX2Rnc

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសមយុទ្ធដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធប្រចាំឆ្នាំ ដើម្បីឆ្លើយតបគ្រោះ មហន្តរាយក្នុងតំបន់អាស៊ាន នៅពេលខាងមុខនេះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម គឹម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងឱកាសចុះពិនិត្យទីតាំង នៅបញ្ជាការដ្ឋានទ័ពពិសេសកងពលលេខ១១ នៅព្រឹកម៉ិញនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8UQb3VKk9aA

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់និស្សិតជ័យលាភីត្រូវខិតខំសិក្សាឱ្យជោគជ័យ

ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន០៩រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៥នាក់ និងបណ្ឌិតចំនួន០៤នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/u7jj7VOms-U

ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតំបន់គោលដៅ ធ្វើការបង្ក្រាបនិងបំផ្លាញចោលបទល្មើសនេសាទនៅហ្នឹងកន្លែងជាច្រើនករណី។

ប្រភពបញ្ជាក់ថាក្នុងការចុះបង្ក្រាបនេះសមត្ថកិច្ចរកឃើញបទល្មើសជាច្រើនទីតាំងដូចជា នៅចំណុចជ្រោយស្លែង និងក្រចាប់ ស្រុកបរិបូណ៌ និងមួយករណីទៀតនៅចំណុចក្រោយភូមិឬស្សីដង្គួច ភូមិឬស្សីដង្កួច ឃុំជលសារ និងចំណុច មុខភូមិឬស្សីដង្គួច ឃុំ ព្រៃគ្រី  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងប្រទះឃើញការធ្វើនេសាទប្រើឧបករណ៍របាំងលូស្បៃមុង នៅចំណុច បឹងឆ្នុកអណ្ដែង ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងពេញមួយ។

ជាលទ្ធផលរួម គឺបានរុះរើនិងបំផ្លាញចោលនៅហ្នឹងកន្លែងនូវរបាំងសាច់អួន១១កន្លែងប្រវែង១ពាន់៥០ម៉ែត្រ លូសាច់អួន ចំនួន២១គ្រឿង បង្គោលចំនួន៥៥០ដើម ។របាំងស្បៃមុង៨កន្លែង ប្រវែង ២៥០ម លូស្បៃមុងចំនួន៨ គ្រឿង បង្គោលចំនួន១០០ដើម និងបានលែងត្រីចម្រុះចំនួន៧០គីឡូក្រាមទៅក្នុងដែននេសាទវិញ។

គួរបញ្ជាក់ផងដែរប្រតិបត្តិការនេះធ្វើឡើងពេញមួយថ្ងៃទី១៨ កញ្ញាដោយប្រើប្រាស់មធ្យោបាយកាណូត៣ គ្រឿង បាឡាស្មាច់ ៦គ្រឿងកម្លាំងសរុប២៩នាក់៕

https://youtu.be/XQuSqxrp1kw