All posts by មេគង្គ ប៉ុស្តិ៍

វេទិកាពហុភាគីស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែនិងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មនិងការអនុវត្តកសិកម្មល្អ (CamGAP)

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យបាន វេទិកាពហុភាគី ស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ (CamGAP)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XzpKEW2Bazw

ផ្សារពន្លៃស្រុកបរិបូណ៍ រងការលិចលង់រាល់ពេលមានភ្លៀងធំម្ដងៗ

អាជីវករលក់ដូរក្នុងផ្សារពន្លៃ ស្រុកបរិបូណ៌ ត្អូញត្អែរពីប្រព័ន្ធទឹកលូនៅក្នុងផ្សារមិនបានល្អធ្វើឲ្យលិចលង់ពេលភ្លៀងខ្លាំងម្ដងៗ។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះភ្លៀងបានធ្លាក់មួយមេធ្វើឲ្យលិចក្នុងផ្សារត្រឹមក្បាលជង្គង់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X2AW_y9_yt4

JICA បន្តគាំទ្រផែនការអាទិភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល

ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បន្តគាំទ្រផែនការអាទិភាព និងការពង្រីកវិសាល ភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oUyuN8mf2IU

មូលនិធិអាស៊ីបន្តគាំទ្រដល់កម្ពុជាឱ្យទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍរហូតទៅ  

មូលនិធិអាស៊ី ប្តេជ្ញាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។ នេះជាការបញ្ជាក់របស់ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី ក្នុងឱកាសចូលជូបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fFLLsex6qz8

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/N6b-6VcELV8

វគ្គបណ្តុះបណ្តាលលើកទី៣ស្តីពីបច្ចេកវិទ្យាDigitalសំរាប់ការអភិវឌ្ឍន៏

ឯកឧត្តមកើត ឆែ អភិបាលរងនិងជាតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះបានថ្លែងថា៖ពេលនេះ លោក លោកស្រីកំពុងស្ថិតក្នុងការអភិវឌ្ឍន៏ចូលក្នុងសម័យDigitalហើយបើយើង មិនខិតខំរៀនទេយើងនឹងមិនតាមទាន់សម័យDigitalទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/28fRvecDsFI

ក្រសួងការងារនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកភាពបន្តកិច្ចសហប្រតិបត្តិការ ទំនើបកម្មការបណ្តុះបណ្តាលធនធានមនុស្ស

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការគាំទ្រធ្វើទំនើបកម្មនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) ដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UtNAWilPR4s

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនបុគ្គលិកអប់រំខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះជួបសំណេះសំណាលនិង បំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនបុគ្គលិកអប់ រំដែលមានស្នាដៃល្អក្នុងការបំពេញការងារ នៅខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តិនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sNtl7XfD5Oc

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាមរៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហារបស់ពលរដ្ឋ

សំណើររបស់ពលរដ្ឋចំនួន២០ករណី ត្រូវបានអាជ្ញាធរខេត្តទទួលជួយដោះស្រាយទាំងអស់តាមរយៈវេទិកាសាធារណៈដែលប្រារព្ធឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MzMTdrzY2w0

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលផ្លូវបេតុងដែលកំពុងស្ថាបនានិងផ្លូវមួយខ្សែគ្រោងក្រាលកៅស៊ូ

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី រួមនឹងអាជ្ញាធរស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវ២ខ្សែ ព្រមទាំងជួបសំណេះសំ ណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវកំពុងស្ថាបនាផ្លូវបេតុង និងផ្លូវដែលគ្រោងក្រាលកៅស៊ូនោះផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3OdIAA0aZUM

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា

ក្នុងឱកាសនៃជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋា ភិបាលកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WR4D9Lvc9jA

រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3hgDz54JDJ4

អន្តរគណៈកម្មការរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យលើកិច្ចព្រមព្រៀងស្តីពីយានយន្ត បរិក្ខារនិងគ្រឿងបន្លាស់

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរ ជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា សហការជាមួយគណ:កម្ម ការទី៩ នៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងទៀតរបស់រដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរា ជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រ ជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/woPThuscRcc

សម្តេចធិបតីនិងភរិយា អញ្ជើញអភិសេកព្រះបដិមាដែលបានធ្វើមាតុភូមិនិវត្តន៍វិញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសាសនាអភិសេកព្រះបដិមាដែលបានធ្វើមាតុភូមិនិវត្តន៍វិញ រក្សាទុកក្នុងសារមន្ទីរជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C6B5GNbpDEY

នាយកAFD ធ្វើទស្សនកិច្ចការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣

ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដើម្បីពិនិត្យគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ ខែង ជំហានទី៣ ដែលមានតម្លៃ២៥៧លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានពីAFD មានចំនួន២១០ លានដុល្លារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/upHBcAHl-dA