All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជានឹងបន្ដមានភ្លៀងធ្លាក់ពីថ្ងៃទី១៣-១៥ ខែធ្នូ

កម្ពុជាអាចនឹងបន្ដមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤។ ការដែលអាចមានភ្លៀងបន្ដធ្លាក់ ដោយសារសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសានដែលគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជា ណាចក្រកម្ពុជា និងឈូងសមុទ្រថៃមានឥទ្ធិពលខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q2K04LT7qm4

សម្តេចធិបតី ណែនាំក្រសួងពាណិជ្ជកម្មបន្តកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារផលិតផលខ្មែរ

ថ្លែងក្នុងឱកាសអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ឱ្យបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xUODskT9K4I

វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ២០២៤

វេទិកាស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ ២០២៤ ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនត្រូវបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vU2PoJtUo2Y

កម្ពុជាកំពុងសិក្សា​ដើម្បី​បើកច្រកទីផ្សារបោះដុំមួយ ដែលអាចទិញផលិតផលក្នុងស្រុកពី​កសិករ

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាកំពុងសិក្សា​ដើម្បី​បើកច្រកទីផ្សារបោះដុំមួយ ដែលអាចទិញផលិតផលក្នុងស្រុកពី​កសិករដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដោយកំណត់ជាស្តង់ដារមួយ។
https://youtu.be/RQDshzVAzGY

អគ្គនាយកដ្ឋានពន្ធដារលើកទឹកចិត្តផ្នែកពន្ធដារចំពោះគម្រោងវិនិយោគជាង២០០គម្រោងនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤

អគ្គនាយកដ្ឋានពន្ធដារលើកទឹកចិត្តផ្នែកពន្ធដារចំពោះគម្រោងវិនិយោគជាង២០០គម្រោងនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤។

https://youtu.be/z4_QGGaIF_s

អគ្គនាយកដ្ឋានពន្ធដារដាក់ចេញនូវយន្តការមួយចំនួនសម្រាប់មន្ត្រីពន្ធដារអនុវត្តបង្កើនការប្រមូលពន្ធកាន់តែមានប្រសិទ្ធភាពខ្ពស់

អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បណ្ឌិត កែន សម្បត្តិ មានប្រសាសន៍ថា ដើម្បីពង្រឹងឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការប្រមូលពន្ធ,មន្ត្រីពន្ធដារត្រូវមានឥរិយាបទទន់ភ្លន់ រួសរាយរាក់ទាក់ និងផ្តល់សេវាប្រកបដោយ ឆន្ទៈការងារខ្ពស់ , មានសិល្បៈនៃការពន្យល់ និងដោះស្រាយបញ្ហា ,មានក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តការងារ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/98TLBUrJv2c

បើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធផលិតកម្ម LEAN និងការអនុវត្តប្រព័ន្ធ «ស៥» នៅខេត្តពោធិ៍សាត់

អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក ទេស និងនវានុវន្តន៍ ឯកឧត្ដម យា ប៊ុនណា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គ
បណ្តុះបណ្តាល ស្តីពីប្រព័ន្ធផលិតកម្ម LEAN និងការអនុវត្តប្រព័ន្ធ «ស៥» ជូនដល់និស្សិតវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងតំណាងម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសេវាកម្ម នៅក្នុងខេត្តពោធិ៍សាត់ ប្រមាណ ១០០នាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iKYUn5y6B0I

ក្រសួងបរិស្ថានមានការប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល

«ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី» នេះ ជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HUoUk6YWslk

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មខេត្តក្យង់គី

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kCff3cE2CzQ

សម្តេចធិបតី ចាត់ទុកការវាយតម្លៃការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត

ថ្លែងក្នុងឱកាសដែលសម្ដេច បានអញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ» នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា របាយការណ៍វាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត មិនមានភាពសុក្រឹត្យ និងយុត្តិធម៌នោះទេ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I4g3krHVZTA

សម្តេចរដ្ឋសភាធិបតី វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជាក្នុងពេលឆាប់ៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2h9sUcyF4pk

ប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ថារដ្ឋសភាយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងសមភាពយេនឌ័រ

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិនដឹកនាំ  ដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zXWUKqaRlx4

យោធាថៃបង្ហាញសមាសភាពមេបញ្ជាការដែលទើបឡើងកាន់មុខតំណែងថ្មីជូនយោធាកម្ពុជា

មន្ត្រីយោធាកម្ពុជា ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ រួមជាមួយឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ បានជួបពិភាក្សាទ្វេភាគី ជាមួយមន្រ្តីយោធាថៃលោក វរ:សេនីយ៍ឯក ស៊ុរ:គីត កាឡាណែត មេបញ្ជាការទិសទី១.ជំនួបរវាងមន្រ្តីយោធាកម្ពុជានិងមន្ត្រីយោធាថៃ បានប្រព្រឹត្តទៅ នៅ ចំណុចរោងណាត់ជួប ក្នុងភូមិសាស្ត្រទិសប្រាសាទព្រះវិហារ ដោយភាគីថៃបានបង្ហាញជូនភាគីកម្ពុជានូវសមាសភាពមេបញ្ជាការបណ្តាអង្គភាពរបស់ថៃមួយចំនួនទើបឡើងកាន់មុខតំណែងថ្មី និងកងកម្លាំងចំនួន៤១នាក់ ដែលក្នុងនោះមានទាហានឈុតខ្មៅ២១នាក់ និងទាហានប៉ារ៉ា២០នាក់ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T3FxJhQhWVo

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្ក្រាបបទល្មើសនេសាទដើមរដូវបើកនេសាទ

កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាទ្រង់ ទ្រាយធំមួយក្នុងរដូវបើកនេសាទ។ក្រុមមនុស្សខិលខូចមួយចំនួនបានប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ដើម្បីចាប់យកត្រីនៅតាមដងទន្លេសាបព្រំប្រទល់ខេត្តកំពង់ចាមជាមួយកំពង់ឆ្នាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OrrJZFAbf4U

កសិករនៅឃុំទូកមាស យកដីដែលធ្លាប់ធ្វើស្រែមកដាំអំពៅវិញ

ប្រជាកសិករឈ្មោះយឹម ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិព្រៃធំឃុំទូកមាសខាងលិច ស្រុកបន្ទាយមាសបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះថាដំណាំអំពៅរបស់គាត់ឆ្នាំនេះទទួលបានផលល្អជាងបណ្ដាឆ្នាំមុនៗ។ជាក់ស្ដែង អំពៅរបស់គាត់ដែលដាំលើផ្ទៃដី១ហិកតាគាត់លក់ទៅឲ្យឈ្មួញបានជិត៤០លានរៀល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xv3PFYPrdcQ