ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2025 ក+ ក-

ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា សាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់៧ជាន់ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែកុម្ភៈ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ក្នុងការបើកការដា្ឋន សាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AeQ6-ICd4Lg