សមត្ថកិច្ចចម្រុះបិទទីតាំងសិប្បកម្មចម្រាញ់ប្រេងខ្មៅគ្មានច្បាប់១កន្លែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2025 ក+ ក-

អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៤សៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំងសហការជាមួយមន្ត្រីជំនាញមន្ទីរឧស្សាហកម្មខេត្ត, សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ, សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧ. ត្រី ចាប ចាន់ថា ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលនីតិវិធីដោយលោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះដល់ទីតាំងសិប្បកម្ម១ កន្លែងសង្ស័យថាកំពុងចម្រាញ់ប្រេងខ្មៅ គ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HPuTAz_TcEI