សន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិ ទី៦
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ ឯកឧត្ដម ថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ អង្គការជាតិ-អន្តរជាតិនានា សប្បុរសជនទាំងក្នុង និងក្រៅខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងសំភារៈ ធ្វើឱ្យសាខាមានដំណើរការល្អទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EtNlKwlZiSQ