ជម្រើសប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” គឺស័ក្តិសមបំផុតសម្រាប់លើកស្ទួយកិច្ចសន្ទនាអន្តរសាសនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2025 ក+ ក-

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “ឥស្លាម និង ពុទ្ធសាសនា” ដែលជាជម្រើសប្រធានបទដ៏ស័ក្តិសមបំផុតសម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមានរវាងជំនឿសាសនា, សមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម, បណ្តារដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការឥស្លាម(OIC) និង ប្រទេសនានា លើសាកលលោក សុទ្ធតែបានទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ, បូករួមទាំងបងប្អូនសាសនិកឥស្លាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/K3bf269c9K8