ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បន្តចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងឃុំបាក់ចិញ្ចៀន
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដឹកនាំដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងលោកស្រី ប៉ែន ភក្តី យឹម វិសិដ្ឋ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ បានបន្តបេសកកម្មចុះពិនិត្យ និងព្យា បាលជំងឺបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មកពី៤ភូមិ រួមមាន៖ ភូមិចាន់សេរី ភូមិស្រែជង ភូមិក្របៅជ្រុំ និងភូមិកំពង់ខ្ទុម ក្នុងឃុំបាក់ចិញ្ចៀន បានចំនួន១៨៥នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Iq1nLJ8rxmM