កូនផ្សោតកើតថ្មីទី៤ ត្រូវបានក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2025 ក+ ក-

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF-កម្ពុជា បានប្រទះឃើញនៅក្នុងអន្លង់ផ្សោតកាំពី ជ្រោយបន្ទាយ ក្នុងខេត្តក្រចេះ ខណៈកូនផ្សោតកើតថ្មីមួយក្បាលនេះ កំពុងហែលលេងទឹកជាមួយផ្សោតពេញវ័យ ជាច្រើនក្បាលទៀត។

កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF-កម្ពុជា កាលពីចុង ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
កូនផ្សោតនេះ មានអាយុប្រមាណ២ថ្ងៃ និងជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។

កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាល ផ្សេងទៀត ដែលកំពុងហែលលេងទឹក ជាមួយគ្នា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rj2Ry0eteoM