![]()
អភិបាលខេត្តពោធិ៍សាត់ សម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រួសារអតីតយុទ្ធជន ដែលមានបំនិនជីវិត ចេះឆ្នៃប្រឌិត ឧស្សាហ៍ព្យាយាម និងជាគម្រូដ៏ល្អ ដល់គ្រួសារអតីតយុទ្ធជនផ្សេងទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Sm1K8WSmIWY
![]()
អភិបាលខេត្តពោធិ៍សាត់ សម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រួសារអតីតយុទ្ធជន ដែលមានបំនិនជីវិត ចេះឆ្នៃប្រឌិត ឧស្សាហ៍ព្យាយាម និងជាគម្រូដ៏ល្អ ដល់គ្រួសារអតីតយុទ្ធជនផ្សេងទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Sm1K8WSmIWY
![]()
អភិបាលខេត្តនិងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្ដម ខូយ រីដា បាននាំស្រូវពូជOM 5451 ជាអំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាកសិករដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន៥៤គ្រួសារ ដើម្បីដាំស្តារឡើងវិញ ឱ្យបានទាន់ពេលវេលា ដោយក្នុងមួយគ្រួសារៗ ទទួលបានចំនួន១០០គីឡូក្រាម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/as2PmA0LnH8
![]()
ក្រុមដំណើរខ្មែរនឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំប្រចាំឆ្នាំមានចំណងជើងថា មហោស្រពសិល្បៈ ដំណើរខ្មែរលើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ព្រលឹងសិល្បៈចម្រៀង និងភាពយន្តខ្មែរ»។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RflArlMfV8U
![]()
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា សមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនៅដើមនីតិកាលទី៧សម្រាប់វិស័យពិការភាពថ្មីមួយទៀត គឺការប្រកាសដាក់ឱ្យអនុវត្តនូវ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” ដែលជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈ និងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខណ្ឌការងារ និងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wk7Bz4gT678
![]()
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជា ហើយកម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ បន្ថែមពីលើនេះ សម្ដេចតេជោមានក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0CMet7xAHjk

ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង អាជ្ញាធរកម្ពុជា-ថៃ បានបើកដំណើរការចេញ-ចូលដឹកទំនិញចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ និងចាប់ដំណើរការពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ទៅ។

អភិបាលរងក្រុងប៉ោយប៉ែត លោក ញឹម ផឿង បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។

លោក ញឹម ផឿង បានបញ្ជាក់ថា៖ ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀង ត្រូវបន្ថែមពេលវេលា ដោយបើកដំណើរការចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាៈ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា នឹងប្រទេសថៃ ដែលបានបើកដំណើរការឱ្យតែរថយន្តដឹកទំនិញចេញ-ចូលប៉ុណ្ណោះ។ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសំរាប់ឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ រួមជាជាមួយប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅមកប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NRqHShETDGQ

នគរបាលខេត្តបន្ទាយមានជ័យបានចាប់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ទៅសាលាខេត្តបន្ទាយមានជ័យជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជាង១ម៉ឺនគ្រាប់។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់ក្នុងការបង្ក្រាបបទល្មើសនានាជាពិសេសបទល្មើសគ្រឿងញៀនកាលពីយប់ថ្ងៃទី៣០វិច្ឆិកា២០២៤កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅបានឈានដល់ការបង្រ្កាបបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់។

ជនសង្ស័យទាំង១០នា់នេះបានមកស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដោយខុសច្បាប់។ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖
-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន៩ពាន់៥៨០គ្រាប់។
-ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន១ពាន់១៣០គ្រាប)។
-ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន៣៨គ្រាប់។
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។
-លិខិតឆ្លងដែនចំនួនពីរក្បាល។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃចំនួនពីរសន្លឹក។
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង។
-ទូរស័ព្ទដៃចំនួន៦គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាជនសង្ស័យទាំង១០នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ធ្នូ២០២៤ដើម្បីអនុវត្តតាមនីតិវិធីហើយ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Zwc9hWJesp4
![]()
អាជ្ញាធរស្រុកទឹកឈូដឹកនាំដោយលោកអ៊ឹម ចន្ទ័សោធន អភិបាលស្រុកទឹកឈូរួមដំណើរលោកអភិបាលរងស្រុក មន្ត្រីសាលាស្រុក និងនគរបាលប៉ុស្តិ៍ឃុំត្រពាំងព្រីង កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី០២ធ្នូឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xeOc3atjREQ
![]()
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ធ្នូ ១៩៧៨ ២ធ្នូ២០២៤) ជាទិវាកំណើត(រណសិរ្សសាមគ្គី សង្គ្រោះជាតិ កម្ពុជា)ដែលបច្ចុប្បន្នគឺរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4-O4SUAYjic
![]()
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GqDqeM6JahE
![]()
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qKnhEkAa1WQ
![]()
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B4COY8up9jU
![]()
ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ បានបំបែកកំណត់ត្រាដែលមានមនុស្សចូលរួមច្រើនជាងគេ ដោយមានអ្នកចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤ ០០០នាក់។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តនេះ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l-tENoHM7dk
![]()
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៤១ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន – អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បី (១) ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៤០ អាណត្តិទី៣ (២) ស្ដាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ និង (៣) បញ្ហាផ្សេងៗ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8gM4EebKloA
![]()
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ខេត្តកណ្តាលដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ចុះព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/obFpxgmNSuU