រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យប្រធានអង្គការអតីតយុទ្ធជនសង្គ្រាមថៃ ចូលជួបសម្តែងការគួរសម
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការស្វាគមន៍ចំពោះនាយឧត្តមសេនីយ៍ DETNITIT LUANGNGAMKUM ប្រធានអង្គការអតីតយុទ្ធជនសង្គ្រាមថៃ និងសហការី ដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងការជួបពិភាក្សាការងារ រវាង អង្គការអតីតយុទ្ធជនសង្គ្រាមថៃ ជាមួយនឹងនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ ហើយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថានេះជាការពង្រឹងនិងពង្រីកបន្ថែមទៀត នូវការរឹតចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង រវាងសមាគមអតីតយុទ្ធជនទាំងពីរ ជាពិសេនៅ លើវិស័យការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជានិងថៃ ផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3DnYaf9ZTTA