All posts by មេគង្គ ប៉ុស្តិ៍

រដ្ឋមន្ត្រីការពារជាតិស្នើអូស្ត្រាលីបន្តជួយបណ្ដុះបណ្ដាលផ្នែកជំនាញដល់កងយោធពលខេមរភូមិន្ទ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា បានស្នើបន្តជួយបណ្ដុះបណ្ដាលផ្នែកជំនាញដល់កងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់កងយោធពលខេមរភូមិន្ទ ដើម្បីកងយោធពលខេមរភូមិន្ទមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចការពារជាតិការពារអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួនបានរឹងមាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PNoCAK3xHHU

ឯកឧត្តម ស សុខា ណែនាំក្រុមការងារប្រឆាំងការសម្អាតប្រាក់បន្តរក្សាស្ថានភាពល្អនិងរិះរកវិធីសាស្រ្តថ្មីៗ

ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារបន្តរួមគ្នាថែរក្សាស្ថានភាពល្អនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kchYewsMYDU

មន្ទីរបរិស្ថានខេត្តកំពង់ធំ ច្រានចោលការផ្សាយចោទក្នុងករណីចុះហត្ថលេខាផ្ដល់ដីចំនួន៦០កន្លែង

មន្ទីរបរិស្ថានខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថា សហគមន៍ព្រៃឡង់ខេត្តកំពង់ធំស្នើឱ្យអាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំករណី ចុះហត្ថលេខាផ្ដល់ដីចំនួន៦០ កន្លែងឲ្យទៅបទល្មើសនៅតំបន់ ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។ មន្ទីរបរិស្ថានខេត្តកំពង់ធំ បានចេញមកបញ្ជាក់ជូន ថា មន្ទីរបរិស្ថានខេត្តកំពង់ធំ ពុំមានសិទ្ធិចុះហត្ថលេខាផ្ដល់ដីជូនបុគ្គលណាមួយ ឬជនណាម្នាក់ឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XWQvUPTffwE

ពិនិត្យរកសារធាតុញៀនលើមន្ត្រីសាលាខេត្ត និងមន្ត្រីមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖មន្ត្រីអង្គភាពចំនួន២ គឺមន្ត្រីសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីមន្ទីរហិរញ្ញវត្ថុ ខេត្តនៅព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៤ ត្រូវបានចូលរួមឲ្យមន្ត្រីជំនាញពិនិត្យទឹកនោម ដើម្បីរកសារធាតុញៀន ដែលអនុវត្តដោយ មន្ត្រីការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅព្រឹកនេះមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការនគរបាលខេត្ត បានចុះអនុវត្តត្រួតពិនិត្យ រកសារធាតុញៀន នៅអង្គភាពមន្ទីរហិរញ្ញវត្ថុនិងមន្ត្រីសាលាខេត្ត សរុបចំនួន ២០០នាក់ ។

លោកស្នងការរង បានបញ្ជាក់ថា ការអនុវត្តបែបនេះគឺតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តដែលទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលក្នុងការ ពិនិត្យដល់កម្លាំងក៏ដូចជាមន្ត្រី រាជការ ដើម្បីឲ្យប្រាកដថាគ្មានគ្រឿងញៀនក្នុងជួរមន្ត្រីរាជការ  ។ ផ្ទុយទៅវិញប្រសិនបើរកឃើញមន្ត្រីណាពាក់ព័ន្ធនឹងគ្រឿងញៀន  គឺអនុវត្តតាមវិធានការរដ្ឋបាល ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ ដោយឡែករយៈពេលពេញមួយព្រឹកថ្ងៃទី ២២ ខែតុលា នេះ នៅក្នុងជួរមន្ត្រីរាជការទាំង២អង្គភាពពុំរកឃើញមន្ត្រីណាម្នាក់មានសារធាតុញៀននោះទេ។

សូមរំលឹកដែរថាបទល្មើសគ្រឿងញៀននៅតែកើតមានឡើងនៅក្នុងខេត្តកំពង់ឆ្នាំងព្រោះ មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនតែងតែចាប់បានគ្រឿងញៀនជាញឹកញាប់គ្រាន់តែទ្រង់ទ្រាយតូច ៗ តែប៉ុណ្ណោះ៕
https://youtu.be/v15P_Lx9Lf0

ជំនន់ទឹកភ្លៀងបុកផ្តាច់ផ្លូវចូលវត្តត្រពាំងខ្ចៅ៣កន្លែង

(ខេត្តកំពង់ឆ្នាំង)៖ ផ្លូវគ្រួសក្រហម ៣កន្លែង ឆ្លងកាត់ទៅវត្តសិរីគង្គាហៅវត្តត្រពាំងខ្ចៅ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានជំនន់ទឹកភ្លៀងបុកផ្តាច់ ខណៈមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ យ៉ាងនេះក្តីអាជ្ញាធរ មូលដ្ឋាន បានចុះសម្រួលជួសជុលវិញហើយ។

លោក អ៊ុក សារ៉ុម មេឃុំថ្មឥដ្ឋបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បង្កឲ្យមានទឹកជន់ខ្លាំង  លិចផ្ទះប្រជាពលរដ្ឋផង ហើយនិងលិចនៅតាមដងផ្លូវ ជាពិសេសនៅលើផ្លូវចូលទៅវត្តសិរីគង្គាហៅវត្តត្រពាំងខ្ចៅ ហើយទឹកក៏បានបុកផ្តាច់ផ្លូវចំនួន៣កន្លែងផងដែរ។លោកបញ្ជាក់ថា ផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋមួយចំនួនធំដែលនៅជិតវត្តធ្វើដំណើរឆ្លងកាត់ ដឹកកសិផលផ្សេងៗ  និងជាពិសេសមានតួនាទីសំខាន់ណាស់សម្រាប់ សិស្សសាលាដែលធ្វើដំណើរទៅរៀននៅក្នុងសាលារៀនក្នុងវត្តនេះ។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច រួមជាមួយអាជ្ញាធរភូមិ ឃុំ បានចុះមកចាក់ដីលុបជួសជុលទីតាំងកន្លែងដែលខូចខាត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្នុងជំហានទីមួយសិនដោយសារតែអង្គកឋិនទាននិងហែរចូលក្នុងវត្តនេះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ។ អាជ្ញាធរមូលដ្ឋាន នឹងសិក្សាពីផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់ថាអាចដាក់លូបានឬយ៉ាងណា ដើម្បីរកដំណោះស្រាយបញ្ជៀសការលិចទឹកជាថ្មីម្ដងទៀត។

ក្នុងនាមអាជ្ញាធរឃុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមជាមួយអាជ្ញាធរ ក្នុងការទុកដាក់សម្រាមឲ្យមានរបៀបរៀបរយ ចៀសវាងការចោលផ្តេសផ្តាសនាំឲ្យមានការកកស្ទះលូ។ម៉្យាងវិញទៀតសូមមានការយោគយល់ សហកាល្អ ជា មួយកម្លាំងជំនាញចុះអន្តរាគមន៍ កាយប្រព័ន្ធលូជាដើម ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/df8ZPPyPrm0

ការបង្ហាញក្បាច់គុនល្បុក្កតោកម្ពុជា​ នៅវត្តសៅលីញ ខេត្តហឺណាន ប្រទេសចិន កាលពីថ្ងៃទី១៩ តុលា ២០២៤

សូមអញ្ជើញទស្សនាវីដេអូខ្លីបង្ហាញពីការបង្ហាញក្បាច់គុនល្បុក្កតោកម្ពុជា​ នៅវត្តសៅលីញ ខេត្តហឺណាន ប្រទេសចិន កាលពីថ្ងៃទី១៩ តុលា ២០២៤

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HO1cs-ki_Hw

និស្សិតមកពីហ្វីលីពីនជាង៥០នាក់ មកទស្សនកិច្ចស្វែងយល់នៅសាកលវិទ្យាល័យការពារជាតិ

និស្សិតចំនួនជាង៥០នាក់ មកពីបញ្ជាការដ្ឋាន និងនាយសេនាធិការថ្នាក់លេខ៧៥ ប្រទេសហ្វីលីពីន ដឹកនាំលោក ឧត្តមសេនីយ៏ទោ Noel D Beleran បានធ្វើទស្សនកិច្ចសិក្សាពីការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី២១ ខែតុលានេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dGLp8TH1mHE

ប្រធានរដ្ឋសភាម៉ាឡេស៊ី កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ឯកឧត្តម ហ្សូហារី អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានសម្តែងការអបអរ សារទរ និងកោតសរសើរ ពីការរីក ចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NaGk7sIUg6Q

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញឱ្យរួមគ្នាចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែរុងរឿង និងជំរុញឱ្យមានការផ្សព្វផ្សាយក្បាច់គុនចម្រុះខ្មែរបុរាណឱ្យបានកាន់តែទូលំទូលាយ ដោយសង្ឃឹមថានឹងមានការជំរុញហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kBbXdqZNp0A

ជំនន់ទឹកភ្លៀងនៅច្រកព្រំខេត្តប៉ៃលិនបានស្រកវិញអស់ហើយ


(ខេត្តប៉ៃលិន)៖បើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន កាលពីរំលងអាធ្រាតចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជន់លិចច្រកព្រំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។


តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។ជា មួយគ្នានេះ លោកជំទាវក៏បានជូនដំណឹងដល់បងប្អូនពលរដ្ឋ ជាម្ចាស់ម៉ូតូដែលចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ជាម្ចាស់កម្មសិទ្ធ។ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ។


គួរបញ្ជាក់ថា ម៉ូតូដែលក្រុមការងារសង្គ្រោះរក្សាទុកជូននោះ មានចំនួន ៣៤គ្រឿង។ដោយនៅបាត់ម៉ូតូ មួយចំនួន និងម៉ូតូកង់បី ២គ្រឿង ហើយក្រុមការងារកំពុងស្វែងរកបន្តទៀត ។
នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា។ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។


ច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតាវិញហើយ បន្ទាប់ពីទទួលរង ជំនន់ទឹកភ្លៀង កាលពីវេលាម៉ោង ៥រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណ ដល់កងកំលាំងគណៈបញ្ជា ការឯកភាពខេត្ត ប្អូនៗយុវជន សសយក និងអាជ្ញាធរមូលដ្ធាន គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសសូមអរគុណដល់ក្រុមការងារភាគីថៃ ដែលបានសហការសម្របសម្រួល បើកច្រកទ្វារព្រំដែន ជួយឲ្យអ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញឆ្លងកាត់ ដោយគ្មានកំណត់ពេលវេលា ដើម្បីជៀសវាងការកកស្ទះចរាចរណ៍។
នៅព្រឹកថ្ងៃទី១៩ តុលានេះ ក្រុមការងារកំពុងចុះរៀបចំសម្អាតបរិស្ថាន និងជួយដោះស្រាយបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PLW2mCOwJlQ

ក្រសួងកសិកម្ម ផ្ដល់ពូជស្រូវជិត២ពាន់តោន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកកំពង់ស្វាយ

ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឌិត ទីណា អមដំណើរដោយ អភិបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចែកពូជស្រូវចំនួន១ពាន់៨៥៦តោន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដែលមកពីបណ្តា ក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zhLlDmd5uMs

សមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់

(ខេត្តពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍ឃុំថ្មដា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការខេត្តពោធិ៍សាត់ បាន បង្ក្រាបករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ ជនជាតិចិន ពីខេត្តព្រះសីហនុ ដល់ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានជនសង្ស័យ៣នាក។

ប្រតិបត្តិការនេះ ធ្វើឡើងនាវេលាម៉ោង ១៣ និង៣៤នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលភ្លុកដំរី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ LIU YANG JIAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ធ្វើការនៅខេត្តព្រះសីហនុ។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ មានឈ្មោះ៖ឈ្មោះ ប្រាក់ សុធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា។ ឈ្មោះ SUN HOU ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា និងឈ្មោះ FAN DING HING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

ចំពោះជនសង្ស័យម្នាក់ឈ្មោះ FAN DING HING បានបើកបរ រថយន្តម៉ាក LEXUS LM 350 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2CA-7658 គេចខ្លួន ពីចំណុចរង្វង់មូលភ្លុកដំរី រហូតដល់បរិវេណក្រុមហ៊ុន MDS ហេងហ៊ីគ្រុប ថ្មដា ក៏បានរត់គេចឡើងលើអគារទុកចោលមួយកន្លែង បណ្តាលឲ្យបាក់ក ជើងខាងឆ្វេង។

បច្ចុប្បន្នជន ជនសង្ស័យទាំង៣នាក់ និងជនរងគ្រោះ១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
https://youtu.be/5DVkHxtzGTE

ប្រវត្តិទីក្រុងភ្នំពេញ

 

ទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំងមកម្ល៉េះ ដោយមានរឿងតំណាលថា:

សម័យកាលកន្លងទៅនាគ.ស.១៣៧២។មានដូនចាស់ម្នាក់ឈ្មោះ ” ពេញ ” ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទួលមួយខាងកើតកូនភ្នំតូចមួយ ។


នាថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្ដែតមកក្បែរច្រាំង។ដោយអំណាចទឹកហូរកួចវិលចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ ។ដូនពេញឃើញដូច្នោះ ក៏បានអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះចូលមកច្រាំង ។ អ្នកជិតខាងក៏នាំគ្នាយកខ្សែពួរទៅចងអូសរំកិលបន្តិចម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។

ពេលដែលដូនពេញ យកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ នឹងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម។ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនឹងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ ដែលរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ។ដូនពេញក៏បានសង់ខ្ទមមួយតូច តម្កល់ជាបណ្ដោះអាសន្នព្រះពុទ្ធរូប ៤ ព្រះអង្គ ។ លុះក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតស្រុក ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅភ្នំធំមែនទែន ។

បន្ទាប់ពីនោះគាត់ឲ្យអារឈើគគីរធ្វើជាសសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។ ក្នុង គ.ស. ១៣៧២ ដូនពេញនឹងអ្នកស្រុកជាច្រើនអ្នកស្រុះស្រួលបបួលគ្នាសាងវិហារមួយខ្នង ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤ ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្ម ១ អង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត  ដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ នឹងមានបែបភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា ” អ្នកតាព្រះចៅ ” ។ នាមជាប់មកដល់សព្វថ្ងៃនេះ ។

កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា ” វត្តភ្នំដូនពេញ ” ដែលសព្វថ្ងៃនេះ ហៅកាត់ខ្លីថា ” វត្តភ្នំ ” ហើយទីភូមិនោះ គេហៅថា ” ភ្នំពេញ ” តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ ។

ឯព្រះពុទ្ធរូប ៤ ព្រះអង្គ និងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធីឲ្យឃើញពូកែស័ក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់អីតែក៏បានសម្រេចដូចបំណងពិត (នេះជំនឿរបស់អ្នកស្រុក ) ។

នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ ឆ្នាំ បានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ លើកទី ១

ព្រះរាជពង្សាវតារប្រទេសកម្ពុជា ចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះបរមរាជវាំង មហានគរបាន ១៥ ឆ្នាំ លុះមកដល់ឆ្នាំគម្រប់១៦ នៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជ វាំងថ្មីនៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

នៅ គ. ស. ១៤៣២ ព្រះបាទសម្ដេចបរមរាជា (ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរ មួយអន្លើដោយ នាហ្មឺនសព្វមុខមន្ត្រីជាដើមហែរហម។ ដោយព្រះទីន័ងនាវាតាមជលមាគ៌ាមក។ ស្ដេចគង់នៅជាសុខសាន្តក្នុងព្រះរាជវាំងទួលបាសាណនោះ បានត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ។ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចចៅពញា កែ នឹងឧកញ៉ាហោរាធិបតី ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជ័យភូមិ ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ។ឃើញថា ទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញមានជយភូមិល្អ ព្រះអង្គក៏មានព្រះរាជបញ្ជា ឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់នោះ ទៅ។នៅគ. ស. ១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ស្ដេចយាងចាកចេញព្រះបរមរាជវាំងបាសាណចូលគង់ក្នុងព្រះរាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ ។

 

នៅគ. ស.១៤៣៧ ព្រះអង្គក៏ប្រទានក្រុងថ្មីនេះថា ក្រុងចតុម្មុខមង្គល ។ ឯទន្លេ ៤ មុខ ដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាម មកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុមុខបូព៌ា វិញ ។ល។ ព្រះអង្គមានព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោ ស្រីចៅហ្វាយស្រុកសំរោងទង ជាអ្នកកាន់ការលើកដីចាក់លុបបំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងបន្ថែមទៀត ។ ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងតេជោ រៀងមក គឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃនេះ ។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ា ផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែក១ នៅខាងត្បូងភ្នំដូនពេញ ដែលជាប់មានឈ្មោះថា ព្រែកឧកញ៉ាផ្លុង ហើយចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសព្វថ្ងៃនេះ។

ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យ
កសាងព្រះចេតិយធំៗ ពីខាងក្រោយវិហារ ។ ទ្រង់បញ្ញត្តិឲ្យហៅវត្តភ្នំដូនពេញថា វត្តព្រះចេតិយបព៌ត ដូច្នេះវិញ (លុះចំណេរកាលតមកមហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ អ្នកខ្លះហៅថាវត្តភ្នំពេញ ឬថា វត្តភ្នំ ជាប់តរៀងមក ) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត ៦ ដទៃទៀត គឺ

១- វត្តកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ,

២- វត្តលង្កា នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ,

៣- វត្តព្រះពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំពេញ។

៤- វត្តពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងវិហារវត្តពាមផ្លុងនោះ មានព្រះនាមថា ព្រះស្រកាលេញ ព្រោះគេបិទមាសរំលេចមានសណ្ឋានស្រដៀងនឹងស្រកាត្រីលេញ ។

៥- វត្តឧណ្ណាលោម ដែលមាននាមនេះស្រាប់មកពីយូរហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយទាំង ៥ ខាងលិចវិហារវត្តឧណ្ណាលោមសព្វថ្ងៃនេះ។

៦- វត្តខ្ពបតាយ៉ង ដោយយកនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកនៅនឹងខ្ពបនោះមុនគេ លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺវត្តបទុមវតីសព្វថ្ងៃនេះ ។

បន្ទាប់ពីនោះ ព្រះបរមរាជា (ពញាយ៉ាត) ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះ មានអូរ ១ ហៅថា អូរគរ ។ មានព្រែក ១ នៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ។

 

នៅតាមមាត់ទន្លេ ៤ មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្ត ។ ឯភូមិភាគខាងលិចទីក្រុងសុទ្ធ តែជាវាលស្រែ ។

បួនឆ្នាំក្រោយមក ព្រះនារាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត) បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជ្រោយរលួស ។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជាព្រះរាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ទៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ ។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី ២

នៅ គ. ស. ១៨៦៥ ម៉ោង ៩ ព្រឹក ព្រះបាទសម្ដេចព្រះនរោត្តម បរមរាមទេវតា (ព្រះសុវណ្ណកោដ្ឋ) ស្ដេចយាងចេញចាកព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ មកគង់ក្រុងភ្នំពេញ ចតុម្មុខនគរ ។ការកសាងក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះករុណានរោត្តមនេះ ជាការកសាងលើកទី ២ តពីទី ១ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សិរីមង្គល រុងរឿង ចម្រើន ឋិតថេររហូតមកដល់សព្វថ្ងៃសម័យបច្ចុប្បន្ន ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rHyK90un4Vo

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ

អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម ឱម សំ អ៊ែល និងអភិបាលរងខេត្ត ព្រះវិហារ លោក គឹម ចាន់បញ្ញា បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/py-bHez2hnc

កម្ពុជា-ឡាវ ប្ដេជ្ញាបន្តទំនាក់ទំនងមិត្តភាពល្អនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងនៅក្នុងជំនួប រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pakMMuvAx6E