All posts by មេគង្គ ប៉ុស្តិ៍

ដើមឈើជាច្រើនដើមបានដូលរលំបាំងផ្លូវថ្នល់នានានៅក្រុងកែប

ដើមឈើជាច្រើនដើមបានដូលរលំបាំងផ្លូវថ្នល់នានានៅក្រុងកែបខេត្តកែបដែលជាខេត្តជាប់មាត់សមុទ្របន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយះពេលជិត២សប្ដាហ៍រួមទាំងមែកឈើនិងកាកសំណល់ផ្សេងៗបានហូរចុះមកពីលើភ្នំកកស្ទះតាមបណ្ដោយដងផ្លូវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tLjPfMRnQ4o

ទឹកស្ទឹងព្រែកត្នោតជន់លិចភូមិចំនួន៥ និងផ្ទះ៤៣ខ្នង នៅសង្កាត់គងនយ និងសាក់សំពៅ ក្នុងខណ្ឌដង្កោ

 
ទឹកស្ទឹងព្រែកត្នោតបានកើនឡើងខ្លាំង ហើយគិតរហូតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានជន់លិចចំនួន០៥ភូមិ និង៤៣ខ្នងផ្ទះនៅសង្កាត់ចំនួន២របស់រដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GCZk1-JFoEc

កម្ពុជា ប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិដើម្បីលើកកម្ពស់ការយល់ដឹងពីសារ:សំខាន់សត្វខ្លាធំ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការីជាមួយក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃវត្ថមានរបស់សត្វខ្លាធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8kKrLtFhCns

អភិបាលខេត្តឃ្យុងសាងប៊ុកដូប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aOV61idxafA

កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីនក បានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះធ្វើ ឡើងនៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៩ ខែកក្កដា ២០២៤ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Ii7-MlTs_28

សម្ដេចតេជោ ស្នើអភិបាលខេត្តឃ្យុងសាងបុកដូជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម

សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្តឃ្យុងសាងបុកដូ   ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃ ផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

 សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EKDRlwc35ME

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងលួចផលិតទឹកកាធុម

ក្រោយទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុម នៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងនេះផ្លាម តែក្រុមជនសង្ស័យបានដឹងខ្លួនមុនចាក់សោរផ្ទះទុកចោលហើយរត់គេចខ្លួនបាត់អស់។

(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រូលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។


កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសម្រេចកាត់សោរផ្ទះ រកឃើញមានវត្ថុតាង៖ទឹកកាធុមចំនួន៦ឆ្នាំង និង៣០០ដប, ស្លឹកកាធុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម,ថ្នាំក្អកចំនួន២កេសធំ(សារធាតុផ្សំ),កញ្ឆាស្ងួតចំនួន៧ថង់, កាធុនដែកចំនួន៦, ធុងទឹកកកចំនួន៣, ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៤គ្រឿង, ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ និងទូដែកចំនួន១។

បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកកាធុមនិងស្លឹកកាធុមត្រូវបានបំផ្លាញចោល។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ត្រូវតែបង្ក្រាប រាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបទីតាំងផលិត ចែកចាយ ផលិត ផលចេញពីស្លឹកកាធុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ។

លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕
https://youtu.be/2v80jrVb6lI

អាជីវកម្មរបស់ លោក ហាស់ គា កែច្នៃដបជ័រធ្វើអំបោសជួយបរិស្ថាន

អាជីវកម្ម កែច្នៃដបជ័រធ្វើជាអំបោសរបស់ លោក ហាស់ គា កំពុងរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការជួយកាត់បន្ថយបញ្ហាបរិស្ថានដែលកើតចេញពីដបជ័រ និងបានផ្ដល់ការងារជូនប្រជាពលរដ្ឋជាច្រើននាក់ឲ្យទទួលបានកម្រៃជួយដោះស្រាយជីវភាពគ្រួសារបានមួយចំណែកផងដែរ។

សូមអញ្ជើញលោកអ្នក នាងកញ្ញា ទស្សនាបទយកការណ៍ទាក់ទិននិងអាជីវកម្ម កែច្នៃដបជ័រធ្វើជាអំបោសមួយរបស់ លោក ហាស់ គា នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដូចតទៅ៖https://youtu.be/NQHs-VEluaY

រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករ និង ទទួល ទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង៦ពាន់នាក់។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OZ4IXkRcNHo

សម្តេចតេជោនិងនាយករដ្ឋមន្ត្រីវៀតណាម បង្ហាញការប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងការជំរុញសេដ្ឋកិច្ច

តាមរយៈជំនួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/xKd8TeZIjqs

ស្ថាប័ននិតិបញ្ញត្តិ កម្ពុជា-វៀតណាម ផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គម និយមវៀតណាម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rLzqYCUpsnA

ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់យល់ ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធនាការក្នុងការបង្ក្រាបគ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម នៅទូទាំងប្រទេស។

 

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yLf2TuOAqjg

សម្ដេចធិបតី អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong

នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ កាលពី១៩ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EpbvCiZo_0A

សាលាក្រុងកំពង់ឆ្នាំងដាក់ឱសានវាទឲ្យបណ្ដាក្រុមហ៊ុនស្រាបៀរត្រូវទម្លាក់ផ្លាកពាណិជ្ជកម្មតាមដងផ្លូវ

សាលាក្រុងកំពង់ឆ្នាំងបានដាក់ឱសានវាទដល់គ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរ ក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ត្រូវទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាក្នុងក្រុងឲ្យអស់ត្រឹមថ្ងៃទី៣១ខែកក្កដា ។កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៥ខែកក្កដាឆ្នាំ ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Si_zOuFYuwc

៣០ឆ្នាំ ដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ IMT-GT

ភាពជោគជ័យនៃការអនុវត្ត គម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ!

៣០ឆ្នាំ ដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ IMT-GT

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/C9ENPo-WQH0