លុបបំបាត់ឱសថក្លែង ក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ស្ពឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2024 ក+ ក-

ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និង សេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្ត និងនិងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែង ក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងរខេត្ត តំណាងកងកម្លាំងទាំង០៣ លោក/លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ការិយាល័យនិយ័តកម្មសុខា ភិបាល រដ្ឋបាលក្រុង/ស្រុកទាំង០៩ ស្រុកប្រតិបត្តិទាំង៤, ប្រធានក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង០៥ សរុបមាន ចំនួន ៤១រូប។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X6k559qd_fg