![]()
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានព្រមានហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតឡើយ ដោយខិតខំថែ រក្សាព្រៃឈើនៅតំបន់នេះឲ្យគង់វង្ស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yBlDGHztRLs
![]()
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានព្រមានហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតឡើយ ដោយខិតខំថែ រក្សាព្រៃឈើនៅតំបន់នេះឲ្យគង់វង្ស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yBlDGHztRLs
![]()
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៏ថា សង្គ្រាមអាចផ្ទុះឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការបញ្ចប់សង្រ្គាម និងស្វែងរកសន្តិភាពត្រូវការពេលវេលាយូរ។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសថ្លែងបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន ៧មករា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/vWKFod9oJ0U
![]()
ថ្នាក់ដឹកនាំនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សថា បានដឹកនាំប្រទេសកម្ពុជាចេញពីភ្លើងសង្រ្គាម មករកសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_brUiq20sxI

ក្រុមទាហានឈុតខ្មៅថៃ ចាប់បានបារីជាង ១០០០សុង ដែលឈ្មួញលួច នាំចូលពីខ្មែរ ចូលថៃ
ប្រទេសថៃៈ បារី១០០០សុង ត្រូវក្រុមទាហានឈុតខ្មៅថៃ រុករកឃើញនៅក្នុងព្រៃមួយកន្លែង ក្បែរអូរព្រំដែនខ្មែរ-ថៃ កាលពីថ្ងៃទី២០ វិច្ឆិកា ក្នុងភូមិសាស្ត្រ ឃុំមខាម ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលគេសង្ស័យមានជនទុច្ចរិកលួចនាំឆ្លងដែនពីខ្មែរចេញទៅថៃ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងទាហានថៃបានដើរល្បាតតាមព្រំដែន ក៏ប្រទះឃើញកេសបារីទាំងនោះលាក់ទុកនៅក្នុងព្រៃក្បែរអូរព្រំដែរ តែមិនឃើញមានម្ចាស់នោះឡើយ។ ប្រភពថាបារីទាំងនោះមានចំនួន១០០០សុង តែគេមិនបានប្រាប់ថា តើបារីទាំងអស់នោះមានម៉ាកអ្វីខ្លះទេ ? ប៉ុន្តែបានរាយការណ៍ថា ទំនិញបារីរត់គេចពន្ធទាំងនេះ ត្រូវជនទុច្ចរិកលួចនាំចេញពីទឹកដីខ្មែរ ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្លងអូរព្រំដែន ចេញទៅទឹកដីថៃ តែកម្លាំងទាហានថៃ រឹបអូសបានតែបារី រីឯម្ចាស់បារីគេកំពុងធ្វើការស្រាវជ្រាវ ។

ប្រភពបានបង្ហើបដែរថា ឈ្មួញទុច្ចរិតដែលតែងដឹកជញ្ជូនទំនិញរត់ពន្ធឆ្លងដែនដូចជាបារីនេះ ភាគច្រើនជាពលករខ្មែរដែលមានមេឈ្មូញធំៗ មានសមាសសភាពភាគច្រើនជាកងកម្លាំងប្រដាប់អាវុធខ្មែរ (នគរបាល និងយោធា) ។ បើតាមប្រភពដដែលនេះបានទម្លាយថា បច្ចុប្បន្ន ឈ្មួញរត់ពន្ធទំនិញឆ្លងដែរ ពីទឹកដីខ្មែរ តាមច្រករបៀងនានា ចេញទៅប្រទេសថៃ មានគ្រប់រូបភាព និងស្ទើរគ្រប់ទំនិញ ។ មានដូចជា ស្រាបៀរ ខ្ទឹម ជាពិសេស«បារី»នេះតែម្ដង។

ហើយបើនិយាយពីពលករខ្មែរឆ្លងដែនខុសច្បាប់ចេញទៅធ្វើការនៅប្រទេសថៃវិញ គឺមន្ត្រីព្រំដែនជាអ្នករៀបចំចាត់ចែងយ៉ាងរលូនតែម្ដង ។ ដោយឡែក ទំនិញដែលក្រុមឈ្មូញទុច្ចរិកលួចនាំចូលពីថៃមកដីខ្មែរវិញ គេសម្កាល់ឃើញមាន «ម៉ូតូ» លេចធ្លោជាងគេ។

សូមបញ្ជាក់ថាៈកន្លងទោថ្មីនេះយោធាថៃបានឃាត់ខ្លួនជនជាតិឥណ្ដូនេស៊ី
ជាច្រើនអ្នកបគរ៉ុងឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់នៅពេលយប់ក្នុងភូមិសាស្ត្រក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យចូលមកកម្ពុជាផងដែរ។ ប្រភពបញ្ជាក់ថាៈក្នុងទឹកស្រុកម៉ាឡៃ នៅចំណុចច្រករបៀងកោះស្នូល ច្រករបៀងភូមិស្វាយព្រៃ(អ ប៉ឬ93)និងច្រករបៀងចំបក់ មានសត្វគោនាំចេញទំនិញចាប់ហ៊ួយ ម៉ូតូ រួមទាំងជានជាតិឆ្លងដែនខុសច្បាប់ផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/iSE9mfRdGjY
![]()
អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តច័ន្ទបុរីរបស់ថៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃកិច្ចព្រមព្រៀងស្តីពីការ
កសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (កម្ពុជា)និងបានផាកាត (ប្រទេសថៃ)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lob4HEcbE3s
ភ្នំពេញ ÷ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ហាញមុខក្រុមបងធំDP ZIN(ហៅ ដើមពោធិ៍)ដែលបានបង្ក្រាបកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ា ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាល បានឱ្យដឹងថា ក្រោយពីឃាត់យកមកសាកសួរ ក្រុមបងធំ DP Zin ដើមពោធិ៍ នេះបានសារភាពថា ក្រុមពួកគេ ធ្លាប់ធ្វើសកម្មភាពចំនួន ៣លើក ទី១ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវប៉េតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់ម៉ូតូ និងកាប់ជនគ្រោះបណ្ដាលឲ្យ រងរបួស។

លើកទី២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចការ៉ាសសាំងតូតាល់ផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើសកម្មភាពកាប់បណ្ដាលជនរងគ្រោះខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងន់។
លើកទី៣ នៅចំណុច ផ្លូវបេតុង ភូមិចំការឪទ្បឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:២៧នាទីយប់ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ ហ្កិត តូណា មុខរបរលក់ទាខ្វៃ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប ១៤នាក់ ក្នុងនោះ ៤នាក់ មិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅផ្ទះវិញ និងបានដកហូតម៉ូតូធ្វើសកម្មភាពសរុប ៧គ្រឿង និងកាំបិតតាំងតោ ១ដើម។
គួររំលឹកថា កាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខណៈយុវជន រងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿង ឌុបគ្នានៅតាមផ្លូវស្ថិតនៅក្នុងភូមិចម្ការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែក្រុមបងធំនេះមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ បណ្តាលឱ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ បន្ទាប់មកក្រុមជនពាលទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។

បច្ចុប្បន្នកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕
https://youtu.be/8mRp4gcAgsg
![]()
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរច្បាស់លាស់ជុំវិញបញ្ហាកោះគុត ក្នុងដែនទឹកជាមួយប្រទេសជិតខាងថៃ។ បើតាម សម្តេចព្រំដែនទឹកជាមួយប្រទេសនៅមិនទាន់បានឯកភាពគ្នានោះឡើយ រាប់ទាំងកោះគុតផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zNKzIXO4h88
![]()
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qOCQ4oXqrs8
![]()
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧៣០០០នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U-QuYaUxq7E
![]()
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចា ជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថា ខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ ក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pUJUtm-o7cc
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់របស់រាជរដ្ឋាភិបាលក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HYw1zcIGe8g
![]()
ក្រុមប្រឹក្សាឃុំឬស្សីកែវ នាយប៉ុស្តិ៍ឃុំ ព្រះសង្ឃ រួមនិងចំណុះទូក ង វត្តឬស្សីកែវ ស្ថិតក្នងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានចេញមុខបកស្រាយ ក្រោយពីមានពាក្យ ចចាមអារ៉ាមថា រឿងទំនាស់ពាក្យសម្តីរវាងលោកនាយប៉ុស្តិ៍ឃុំឬស្សីកែវ និងក្រុមប្រឹក្សាឃុំឬស្សីកែវនិងជាគណៈកម្មការទូក ង គឺជារឿងទំនាស់ផលប្រយោជន៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jJFOTtp0Pr0
![]()
សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែលបានចូលរួមប្រឡងប្រណាំង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dE-QKlHkCH4
![]()
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4y7FT33EFnI
![]()
ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំង ស្រុង ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេសជំនួស ឯកឧត្តម សុខ ចិន្តាសោភា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4y7FT33EFnI