ឯកឧត្តម គន់ គីម ជំរុញមន្ត្រីខិតខំពង្រឹងសមត្ថភាព ឆ្លើយតបហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន
ក្នុងឱកាសបើកកិច្ចប្រជុំ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៏ថា ឆ្នាំ២០២៥ ត្រូវបន្តពង្រឹងសកម្មភាព ចំណេះដឹងនិងការយល់ដឹង អំពីហានិភ័យគ្រោះមហន្តរាយជូនដល់មន្ត្រីជំនាញ នៅថ្នាក់ជាតិ ដើម្បីគាំទ្រការបណ្តុះបណ្តាលបន្តដល់មន្ត្រីជំនាញ ថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ នៃអង្គការដៃគូ សម្រាប់កិច្ចសហការ និងធ្វើសកម្មភាព នៅតាមមុខសញ្ញារងគ្រោះនិងងាយរងគ្រោះ ក្នុងសហគមន៍។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UO_uwY2ak3I