កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2024 ក+ ក-

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៥ បស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពមួយចំនួន ដើម្បីជំរុញឲ្យមានការអភិវឌ្ឍគ្រប់វិស័យប្រកបដោយបរិយាបន្ន និងចីរភាព ដែលក្នុងនោះ គោលនយោបាយជាតិ និងផែនការ យុទ្ធសាស្ត្រជាតិតាមវិស័យសំខាន់ៗ ត្រូវបានដាក់ចេញអនុវត្ត ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល សំដៅធ្វើយ៉ាងណាធានាថាកម្ពុជា នឹងត្រូវឆ្លងផុតទាំងប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលមធ្យមកម្រិតខ្ពស់ប្រកបដោយភាពជំនាញ និងប្រាកដនិយម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/f3A6fAsmWVM