
អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀម លក្ខណៈការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលនិងរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DdZi1jYy3Rg

ក្នុងឱកាសនៃជំនួបសម្ដែងការគួរសមជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ ឯកឧត្តម អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2CeH0UQfbag

រដ្ឋសភាកម្ពុជា និងសភាចិន គ្រោងចុះកិច្ចព្រមព្រៀងលើកកម្រិតទំនាក់ទំនងគ្នាឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមការលើកកម្រិតទំនាក់ទំនង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/drALR_LH-fg

លោកជំទាវ ដួង វណ្ណាតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនកីឡាករដែលកំពុងហ្វឹកហាត់ ដើម្បីត្រៀមប្រកួតកីឡាអុំទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអីង” ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី ១ ឆ្នាំ ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VLuBWeY1ufQ

(ខេត្តកំពង់ធំ)÷ អភិបាលស្រុកស្ទោង លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុក និងសហការីបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងស្រែស្រូវរបស់ប្រជាកសិករដែលជនលិចដោយសារទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំម្សាក្រងស្រុកស្ទោង ខេត្តកំពង់ធំ នៅសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/d42R2E8pm_s

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រដែលមានតម្លៃខ្ពស់មហាសាលសម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះ ការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋានបានសម្តែងការគាំទ្រយ៉ាងផុសផុលនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ ដោយពលរដ្ឋកម្ពុជាជឿជាក់យ៉ាងមុតមាំថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

ប្រជាជនខ្មែរទាំងប្រុសស្រី គឺតែងរំពឹងចង់ឃើញសមិទ្ធផលដ៏មានតម្លៃនេះលេចចេញជារូបរាងផ្លូវការ។ រដ្ឋាភិបាលអាណត្តិថ្មីទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថានឹងបន្តគម្រោងនេះពីគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ហើយធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យទាល់តែបាន។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ។

យើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែលនេះជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិសុទ្ធសាធ មិនមែនដើម្បីផលប្រយោជន៍សួនតួរបស់អ្នកដឹកនាំនោះទេ ព្រោះព្រែកជីកហ្វូណនតេជោ នឹងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានាក្នុងការនាំចេញទំនិញរបស់កម្ពុជា។

សូមទស្សនាវីដេអូ៖https://youtu.be/1QpctZAp-O0

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្ត្រីក្រោមឱវាទ សហការឱ្យបានល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដៃគូពាក់ព័ន្ធ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាពិសេស ការសម្អាតថង់ប្លាស្ទិក ដើម្បីលើកកម្ពស់សុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរចូលមកទស្សនានៅប្រទេសកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NR2cvDfpWjA

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fsfnCaUP3Xs

រដ្ឋបាលខណ្ឌបឹងកេងកងបានបើកកិច្ចប្រជុំស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងអនាម័យនៅក្នុងខណ្ឌបឹងកេងកងដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MbYnnpT76Co

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺនិងក្រុមគ្រួសារ នៅមន្ទីរពេទ្យខេត្តតាកែវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FD9mP-YizTw

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកវេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន ជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន។ ពិសេសស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បង នៅប្រទេសកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QppFNSKQo54

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6EAkTmNBmBk

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តប្រមាណជិត ៤០០នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3IeOd2ZdnkA

ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង ១២ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដូចដែលបានដាក់ចេញយ៉ាងច្បាស់ក្នុងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកម្មវិធីនយោបាយទាំងនេះ ពិតជាបានឆ្លើយតបនឹងការវិវត្តន៍នៃសង្គមជាតិ និងបានចាត់ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់ និងចម្បង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uQ-fBRFWyyg

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើសម្តេចធិបតី ក្នុងការសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិជាមួយកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបសំដែងគួរសមជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែកក្កដា ២០២៤ នៅវិមានសន្តិភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yx7ckZLslB4
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍