អនុប្រធានទី១រដ្ឋសភា ផ្តាំដល់និស្សិតអាហារូបករណ៍នូវែលសេឡង់ចូលរួមផ្សព្វផ្សាយកិត្យានុភាពជាតិទៅអន្តរជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2025 ក+ ក-

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានផ្តាំផ្ញើដល់និស្សិតអាហារូបករណ៍ដែលត្រៀមចេញទៅសិក្សានៅប្រទេសនូវែលសេឡង់ទាំងអស់ចូលរួមផ្សព្វផ្សាយពីកិត្យានុភាពជាតិនានាទៅកាន់ឆាកអន្តរជាតិ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងពេលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋា ភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា ២០២៥ ចំនួន៣៧នាក់ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ មុនពេលចេញទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់នាពេលខាងមុខ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/B2p6JXgm654