Agoda ផ្តល់ចំណាត់ថ្នាក់លេខ១ដល់រាជធានីភ្នំពេញជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2025 ក+ ក-

យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៉ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EZGwbqdRSvM