មន្រ្តីជំនាញបរិស្ថាននិងអាជ្ញាធរចុះពិនិត្យលើការអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុនដែលបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ
ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការអនុវត្តវិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធបានចូលរួមត្រួតពិនិត្យស្ថានភាពជាក់ស្តែងលើការអនុវត្តវិធានការច្បាប់របស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ថាក្រុមហ៊ុន មានឆន្ទៈកែលម្អចំណុចខ្វះខាត និងលប់បំបាត់បញ្ហាបំពុលបរិស្ថាន ស្របតាមវិធានការច្បាប់របស់កម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XJ5UaDDWrOQ