![]()
រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៤ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TJ3_iGwxMfM
![]()
រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២៤ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TJ3_iGwxMfM
![]()
អភិបាលខេត្តពោធិ៍សាត់ ជម្រុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ ឆ្ពោះទៅតំបន់ដោះស្រាយផលប៉ះពាល់ ត្រង់ចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ត្រូវពន្លឿនការស្ថាបនា ឱ្យបានមុនពិធីបុណ្យចូលថ្មីឆ្នាំប្រពៃណីខ្មែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KpgYSBJaGc8
![]()
សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការយកយន្តហោះ ដឹកនិស្សិត និងពលរដ្ឋកម្ពុជា ចេញពីប្រទេសអ៉ីស្រាអែល ដែលកំពុងមានសង្គ្រាមនោះទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BCwphWXMvIE
![]()
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យកងទ័ព ត្រៀមចូលរួមជាមួយអាវុធហត្ថ និងនគរបាល ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងធនធានធម្មជាតិ និងបទល្មើសតាមអនឡាញ។ ការអំពាវនាវនេះ ធ្វើឡើងនៅឱកាសសម្ដេចធិបតី អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kiPSlZ3VF_s
![]()
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការ និងជាតំណាងឱ្យគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះប ណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនស្ទើរគ្រប់វិស័យរបស់ខេត្តមណ្ឌលគិរី ជាពិសេសវិស័យទាំងបួនដែលគណៈកម្មការទី៨ ទទួលបន្ទុក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/A2tGBFDO6SI
![]()
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នៅទិស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ បានមានប្រសាសន៍មន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mvkzmdgugxM
![]()
ពាក្យប្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់មកអង្គភាពប្រឆាំងអំពើពុករលួយជាទូទៅស្ថិតនៅក្នុងចន្លោះពី៤០ទៅដល់ជាង៥០ជារៀងរាល់ខែ ដោយក្នុងចំណោមនេះភាគច្រើនបានប្រឆាំងនឹងការប្រព្រឹត្តិអំពើពុករលួយរបស់មន្រ្តីសាធារណៈ និងមួយចំនួនទៀតពលរដ្ឋក៏បានដាក់ពាក្យប្តឹងដែលមិនមែនជាការប្រព្រឹត្តិអំពើពុករលួយផងដែរជាហេតុធ្វើឳ្យមិនមានចំណាត់ការទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BpfpwUfSgo8
![]()
មនុស្សបួននាក់បានរងរបួសនិងគោចំនួនបីក្បាលក៏បានរងរបួសដោយសារបំណែកថ្មភ្នំហើរចេញពីភ្នំជ្រលួញដែលក្រុមហ៊ុនឯកជនមួយបានដាក់រំសេវបំផ្ទុះឲ្យផ្ទុះកក្រើកកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នៅភ្នំជ្រ លួញស្ថិតក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yCmLX24Ofk4
![]()
អភិបាលស្រុករមាសហែក លោក ស៊ូ ម៉ុល នាព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤បាន ដឹកនាំក្រុមការងារ ដាំកូនឈើលើទំនប់បឹងកោះ សរុប ៦០០ ដើម និងត្នោតចំនួន១៦៩គ្រាប់ នៅភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dXmIW99HGQs
![]()
អភិបាលខេត្ត ព្រះវិហារ ឯកឧត្តម គីម រិទ្ធី និង អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានជួបសំ ណេះសំណាល ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/p4xtLT6qyKM
![]()
ក្រសួងបរិស្ថាន សូមកោតសរសើរចំពោះ រោងចក្រសហគ្រាសចំនួន៨ទីតាំង រួចមកហើយ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ ក្រុមហ៊ុនទាំងនោះ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង និងស្វាយរៀង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eZDNqoaFx5Q
![]()
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែក នៅត្រឹមដំណាច់ឆ្នាំ២០២៤ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/R0Mly_mqLec
![]()
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XQrX977awqk
(ខេត្តព្រះវិហារ)៖នគរបាលទេសចរណ៍ប្រចាំប្រាសាទកោះកេរបានប្រគល់អាវុធកែឆ្នៃចំនួន២០ដើមជូនគណ:បញ្ជាការស្រុកគូលេននៅកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០១៤។លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងលោកឱម សេង អធិការស្រុកគូលែន បានដឹកនាំកំលាំងជំនាញគ្រប់ស្ងាប័នចុះទទួលយកអាវុធកែច្នៃពីនគរបាលទេសចរណ៍រមណីដ្ឋានប្រាសាទកោះកេរ ចំនួន២២ដើម។ ដែលទទួលបានពីការប្រមូលដោយស្ម័គចិត្តពីប្រជាពលរដ្ឋភូមិកោះកេរ ដើម្បីអោយមេភូមិ និងប្រជាការពារសន្តិសុខ អាជ្ញាធរជាតិព្រះវិហារ ប្រគល់ជូនប៉ុស្តិ៍នគរបាលឃុំស្រយង់ និងសមត្ថកិច្ចជំនាញ ដើម្បីរក្សាទុកបញ្ជូនបន្តទៅស្នងការខេត្ត ។
សូមបញ្ជាក់ដែរថា ក្នុងរយៈពេលខ្លីកន្លងទៅនេះ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បានចុះប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០៣៧ របស់ក្រសួងមហាផ្ទៃស្ដីអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ព្រមទាំងផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្រប់ភូមិទាំងអស់ទូទាំងស្រុក ទើបប្រជាពលរដ្ឋបានយល់អំពីបញ្ហាច្បាប់ ដោយបច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ពេញលេញរួមទាំងនៅក្នុងមូលដ្ឋាននេះផដែរ ដែលមិនតម្រូវការក្នុងការប្រើប្រាស់អាវុធទាំងនេះទៀតឡើយ ។
អភិបាលស្រុកគូលែន លោក ប៉ែន ជឹង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បើសិនជាមានរក្សាទុកអាវុធត្រូវយកមកប្រគល់ជូនអាជ្ញាធរដែលនៅជិតខ្លួនជាបន្ទាន់ចៀសវាងមានទោស ដោយសារការកាន់កាប់អាវុធខុសច្បាប់៕
https://youtu.be/EFZTlsfjoAw