

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ
https://youtu.be/LWSTpt_6jKY


គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ
https://youtu.be/LWSTpt_6jKY



សមិទ្ធិផល ក្រោយកម្ពុជាក្លាយជាសមាជិកពាណិជ្ជកម្មពិភពលោក
https://youtu.be/YAlMWL-dUr8
Breaking News:

(ខេត្តពោធិ៍សាត់)៖នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ មានករណីផ្ទុះធុងហ្គាសជាច្រើនធុង នៅហាងបញ្ចូលហ្គាសមួយកន្លែង ស្ថិតក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ហ្វេសបុកផ្លូវការ របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ហោះនៅយប់ថ្ងៃទី១៣ តុលា បានបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យនេះ មិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ក្នុងហ្វេសបុកឯកឧត្តម អភិបាលខេត្ត ក៏បានសរសេររៀបរាប់ថា«ក្នុងនាម
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរដោយស្មោះចំពោះកម្លាំងនគរបាលពន្លត់អគ្គីភ័យខេត្ត និងរដ្ឋបាលក្រុង កម្លាំងអាវុធហត្ថខេត្ត ការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយការផ្ទុះធុងហ្គាសជាច្រើនធុង ក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ពិតជាបានយកចិត្តដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច ដោយការទទួលខុសត្រូវ ជួយសង្គ្រោះអាយុជីវិតពលរដ្ឋ របស់យើងបានយ៉ាងល្អប្រសើរ»៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/T2SgzVPsZCk

កិច្ចសន្ទនារវាងលោក សំ វណ្ណា ជាមួយឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ ស្តីពីស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងវិធានការច្បាប់ទៅលើអ្នកប៉ុនប៉ងផ្តួលរំរាជរដ្ឋាភិបាល អ្នកជេប្រមាថគេ និងអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់មួលបង្កាច់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/3HU35M8Tlok
![]()
ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា បានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LkK5Lfv2GLU
![]()
សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ បានបង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-kRGPhZRcmM
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FykXtyy_jBA
![]()
ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា រដ្ឋាភិបាល ចិន នឹងផ្ដល់ជំនួយ ឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U3_2QhkMT6M
![]()
ក្នុងឱកាសនៃជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីម្សិលមិញ ឯកឧត្តម Justin Trudeau បានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀតជាមួយកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/s_oMfzBe9Fc
រូបសំណាកលោកយាយម៉ៅដាក់ក្នុងអាស្រមជាប់និងផ្លូវនៅជើងភ្នំសែនហានច្រកសៀមស្ថិតក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពតត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់សល់តែអាស្រមនៅជើងភ្នំតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋទោះជានៅទីជិតឬឆ្ងាយដែលធ្លាប់មានជំនឿជឿជាក់លើលោកយាយម៉ៅថាមានបារមីខ្លាំងពូកែស័ក្តិសិទ្ធិ។តែងទៅធ្វើការបួងសួងនិងបែបន់លោកយាយម៉ៅដើម្បីសុំសេចក្ដីសុខ និងរកស៊ីមានបាន។
ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាសដេលមានជំនឿយ៉ាងមុតមាំលើបារមីលោកយាយម៉ៅបាននិយាយកាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៤នេះថា ពួកគាត់សោកសៅណាស់បន្ទាប់ពីគេលួចរូបសំណាកលោកយាយម៉ៅទៅបាត់នោះ។ព្រោះប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ចូលទៅអុចធូបបែបន់លោកយាយម៉ៅសុំក្ដីសុខ ហើយក៏បានទទួលដូចការបន់ស្រន់ជាដរាបរៀងមក។ ជំនឿលើបារមីលោកយាយម៉ៅ របស់អ្នកភូមិដំណាក់ចំបក់ ក៏ដូចជាអ្នកដែលនៅទីជិតឆ្ងាយៗទាំងឡាយបានកើតមានតាំងពីយូរយាណាស់មកហើយ។
គួរបញ្ជាក់ថា ពីមុនរូបសំណាកលោកយាយម៉ៅស្ថិតនៅក្នុងខ្ទមតូច។តែដល់ក្រោយមកក្រុមអ្នកមានជំនឿបាននាំគ្នាកសាងអាស្រមឲ្យធំដើម្បីងាយស្រួលដល់ការចូលទៅធ្វការបន់ស្រន់។ស្រាប់តែកាលពីយប់ថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៤ កន្លងទៅរូបសំណាកលោកយាយម៉ៅត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់។ ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់បានផ្ដោតការសង្ស័យថា អ្នកយករូបសំណាកលោកយាយម៉ៅចេញនេះ ទំនងជាចង់កាន់កាប់ដីជើងភ្នំសែនហានច្រកសៀមនេះ។
យ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋានឃុំសំរោងលើ នៅមិនទាន់មានប្រតិកម្មជុំវិញការបាត់រូបសំណាកយាយម៉ៅនេះនៅឡើយ ។មានតែប្រជាពលរដ្ឋនៅក្នុងឃុំសំរោងលើប៉ុណ្ណោះដែលកំពុងច្រួលច្របល់ចំពោះការបាត់រូបសំណាកលោកយាយម៉ៅនេះ៕
https://youtu.be/EIOuNyUoWUE
![]()
ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់នាំគ្នាសម្រុកមកទទួលកម្មវិធីសប្បុរធម៌ ចាក់សាំងដោយឥតគិតថ្លៃពីក្រុមហ៊ុនGANZBERGជូនដល់ម្ចាស់ម៉ូតូចំនួន១ពាន់គ្រឿង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Vz5y_iRdfL4
![]()
អ្នកភូមិប្រកបរបរសិប្បកម្មស្មូនក្អម ឆ្នាំងនិងចង្ក្រានអំពីដី បានបារម្មណ៍ពីការបាត់បង់មុខរបរមួយនេះ។ខណៈដែលមានអ្នកមកវាតទីរំលោភយកដីកន្លែងដែលពួកគាត់តែងតែទៅកាយយកមកធ្វើក្អម ឆ្នាំងនិងចង្ក្រាននេះរួមទាំងការបាត់បង់ការគាំទ្រពីអតិថិជនប្រើប្រាស់ផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rP8j49oWNgQ
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀង ចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KJ17Kq1CCnw
![]()
ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថាជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ នេះឯកឧត្តមឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យនិងខណ្ឌដង្កោដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MQhDXSPH71w
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/23mcbHWlTUw