All posts by មេគង្គ ប៉ុស្តិ៍

IMF នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា

ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ ចំពោះ មុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍ ន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាពបរិយាបន្ន និងភាពធន់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kIb7bH1zFAM

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានចាត់ទុកកម្ពុជាជាប្រទេសមានសក្ដានុពលខ្ពស់

លោក Tan Sri Nazir Razak  ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែជាប្រទេសមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wg2e0_pZ7Ck

សោភ័ណភាពក្រុងពោធិ៍សាត់នាពេលរាត្រី


អភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកនាយក នាយករងរដ្ឋបាល សាលាខេត្ត នារាត្រីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យ ការងារតុបតែងភ្លើងលម្អ នៅតាមដងផ្លូវសាធារណៈ តាមសួនច្បារ និងផ្លូវវាងក្រុងពោធិ៍សាត់ ដើម្បីរួមចំណែកលើកកម្ពស់សោភណ្ឌភាពក្រុងនាពេលរាត្រី ឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានធ្វើការណែនាំកិច្ចការមួយចំនួន ពាក់ព័ន្ធនឹងការធ្វើអនា
ម័យបរិស្ថាន នៅតាមទីកន្លែងសាធារណៈ ព្រមទាំងធ្វើការជម្រុញ ដល់ក្រុមបច្ចេកទេសតភ្ជាប់ចរន្តអគ្គិសនី ដើមី្បធ្វើការត្រួតពិនិត្យ នូវរាល់ភ្លើងដែលបានបំពាក់នៅតាមដងផ្លូវសំខាន់ៗ ក្នុងការធ្វើឱ្យសោភ័ណភាពក្រុងពោធិ៍សាត់នាពេលរាត្រី ឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមក
ទស្សនាកម្សាន្ត ជាពិសេសក្នុងឱកាសព្រឹត្តិការណ៍ ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នាថ្ងៃទី០៩ថ្ងៃទី១០ វិច្ឆិកាខាងមុខ រួមទាំងពិធីបុណ្យឆ្លងឆ្នាំសាកល។ ម៉្យាងទៀតតាមការបញ្ជាក់ ខេត្តពោធិ៍សាត់ក៏គ្រោងជាគោលដៅ ដែលត្រូវរៀបចំព្រឹត្តិការណ៍ «បុណ្យទន្លេ» នាពេលខាងមុខផងដែរ។


ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីសាលាខេត្ត ដែលទទួលបន្ទុករៀបចំការតុបតែងភ្លើងលម្អ ត្រូវបង្កើនការយកចិត្តទុកដាក់ជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបច្ចេកទេសការតភ្ជាប់ចរន្តអគ្គិសនីជៀសវាងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_PAi20JlUoU

ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម បញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OqSUpRTiu0g

កម្ពុជា អំពាវនាវឱ្យពិភពលោកបន្តគោរពតាមអនុសញ្ញាអូតាវ៉ា

ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេសតាមរយៈការបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហ ប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សកល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AsFLTr9eF_4

កម្ពុជា-ឡាវ ពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នាល្ងាច ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានជួប ពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង ឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀង ចន្ទន៍ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oPUDdM-bQCM

អាជ្ញាធរមូលដ្ឋានចាប់គោជាង២០ក្បាលដែលបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណ រង់ចាំម្ចាស់មកដោះស្រាយ

(ខេត្តបន្ទាយមានជ័យ)៖ហ្វូងគោដែលតែងតែដើរគោចរតាមផ្លូវបេតុងនិងផ្លូវលំតាមភូមិនានានៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរមូលដ្ឋានចាប់ឃាំងទុកដោយព័ទ្ធរបងរង់ចាំម្ចាស់មកដោះស្រាយ។ពលរដ្ឋនៅក្នុងភូមិមិត្តភាពបានឲ្យដឹងថាៈគោដែលអាជ្ញាធរភូមិមិត្តភាពចាប់នោះមានជាង២០ក្បាលដោយចាប់បានចំនួនពីរលើក។នៅថ្ងៃទី៧និង៨ ខែតុលា ឆ្នាំ២០២៤យកដាក់ក្បែរស្នាក់ការភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែត ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FRHhLP-lMuA

ផលិតផលនៅខេត្តព្រះវិហារកំពុងមានទីផ្សារខ្ពស់ អាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន


(ខេត្តព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធីមានសេចក្តីត្រេកអរដែលបានឃើញផលិតផលរបស់ខេត្តព្រះវិហារ មានវត្តមាននៅលើទីផ្សារ (AEON Supermarket) ដែលមានស្តង់ដាខ្ពស់ និងអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន ដូចជា ស្រូវ/អង្ករសរីរាង្គ ល្ងសរីរាង្គ សណ្តែកដីសរីរាង្គ គ្រាប់ស្វាយចន្ទី និងដំឡូងមីសរីរាង្គជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PhhmYYi2pG0

ថ្ងៃទី១នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅតាមខេត្តមួយចំនួន

សម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងពិធីបើកហឹប វិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៤ នៅមណ្ឌលប្រលង សាលាបឋមសិក្សាគំរូក្រុង ឯកឧត្តម គតិនីតិកោសល្យ បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញ ជាអធិបតីក្នុងការបើកហឹប វិញ្ញាសាប្រឡង។

តាមការបញ្ជាក់ពី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង លោក សឹម ប្រឹម បានឲ្យដឹងថាខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន ៨  ចែកចេញជា ១៨៦ បន្ទប់ មានបេក្ខជនប្រឡងចំនួន៤ពាន់៦១៨ នាក់ ស្រី២ពាន់៦៤ នាក់។

នៅឯខេត្តក្រចេះ អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន  រួមទាំងថ្នាក់ដឹកនាំក្រ សួងអប់រំ យុវជននិងកីឡា គណ:មេប្រយោគទូទាំងខេត្តបានអញ្ជើញបើកវិញ្ញា សារដំបូងនៃដំណើរការប្រឡង នៅវិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈក្រុងក្រចេះ។
ខេត្តក្រចេះ មានមណ្ឌលប្រឡងចំនួន៥កន្លែង មានបេក្ខជនចំនួន២ពាន់៤៥២នាក់ស្រី១ពាន់៣៦២នាក់ ថ្នាក់វិទ្យាសាស្រ្តមាន២មណ្ឌល។ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៣មណ្ឌល ។

រីឯខេត្តបន្ទាយមានជ័យវិញឆ្នាំ២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ក្នុងខេត្តនេះ មានបេក្ខជនចូលរួមប្រឡង៦ពាន់២៣៥នាក់ ស្រី៣ពាន់៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨មណ្ឌល ចែកចេញជា២៥០បន្ទប់ ។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត មាន៣មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន៥មណ្ឌល ។
នៅក្នុងថ្ងៃបើកដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ព្រឹកថ្ងៃទី០៨ ខែតុលា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានអញ្ជើញកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យសិរីសោភ័ណ។

ចំណែកខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានចូលរួមកាត់វិញ្ញាសាជូនបេក្ខជននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ។ រីឯលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត បានចូលរួមកាត់វិញ្ញាសានៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត។
សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ សម្រាប់ខេត្តព្រះវិហារ មាន៤មណ្ឌលដោយមានបេក្ខជន-បេក្ខនារីចូលរួមប្រឡងចំនួន១ពាន់៨២០នាក់ ។

នៅខេត្តព្រៃវែង អភិបាលខេត្ត ឯកឧត្តម  សួន សុម៉ាលីន និងលោកជំទាវ ទន់ សាអ៊ុម អនុរដ្ឋលេខាធិការក្រសួងអបរំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តព្រៃវែង បានដឹកនាំក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅមណ្ឌលសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។

ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន៨ពាន់៤៧៣នាក់ ស្រី៤ពាន់៦៦៨នាក់ចែកចេញជា១៥ មណ្ឌល ស្មើនិង៣៤០បន្ទប់។ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។ផ្នែកវិទ្យាសាស្រ្តមាន៣មណ្ឌលស្មើនិង៨៤បន្ទប់មានបេក្ខជនប្រឡង២ពាន់៨៨នាក់ និងផ្នែកវិទ្យាសាស្រ្តសង្គម១២មណ្ឌលស្មើនិង២៥៦បន្ទប់ មានបេក្ខជនប្រឡង៦ពាន់៣៨៥នាក់ ៕
https://youtu.be/2h6UPy6FXkI

 

ពិធីបើកប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ, និង ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Gr65GlgHZuo

រដ្ឋមន្ត្រីក្រសួងអប់រំអះអាងថាភ្លៀងមិនបង្កការរំខានដល់ដំណើរការប្រឡងបាក់ឌុបនោះទេ

ឯ.ឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានលើកឡើងថាទោះបីជាការរៀបចំប្រឡងបាក់ឌុបនៅរដូងភ្លៀងហើយនៅព្រឹកថ្ងៃប្រឡងទី១មានភ្លៀងធ្លាក់ក៏ដោយក៏មិនរំខានដល់ដំណើរការប្រឡងនោះទេដោយសារមណ្ឌលប្រឡងដែលបានលេចទឹកត្រូវបានអាជ្ញាធររាជធានីខេត្តនានាបានដោះស្រាយទាន់ពេលវេលា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gX89YTP26l8

រដ្ឋបាលរាជធានីធ្វើវេទិកាសាធារណៈនៅខណ្ឌបឹងកេងកងដើម្បីស្ដាប់សំណូមពរពីប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំធ្វើវេទិកា​ផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌ​បឹង​កេង​កង ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម សុខ ពេញ​វុធ អភិបាលរងរាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/amHifPK8xbM

សម្តេចធិបតី សម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៨ តុលានេះ បានចេញនូវអនុក្រឹត្យសម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ជាអនុក្រឹត្យធ្វើឡើង ក្រោយពីលោកអភិបាលស្រុករូបនេះ ជាប់ ពាក់ព័ន្ធផ្តល់ថវិកា ៣០ម៉ឺនដុល្លារជូនលោកលី សាម៉េត (ហៅគ្រូមា) ដើម្បីបានទទួលតំណែងជាអភិបាលស្រុកល្វាឯម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IArvQ8u8dz8

សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសឡាវ

សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទប្រទេសឡាវ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0hWNkeuganE

វត្តព្រៃឆ្លាក់ផ្ដល់អាហារនិងកន្លែងស្នាក់នៅដល់សិស្សានុសិស្សដែលមកប្រឡងបាក់ឌុប

វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង បានបង្កើតកម្មវិធីទទួលអាហារសាមគ្គី និងផ្ដល់កន្លែងស្នាក់នៅ ដល់សិស្សានុសិស្ស ដែលមកប្រឡង បាក់ឌុប នៅថ្ងៃ៨ និងថ្ងៃ៩តុលា ដោយមិនគិតថ្លៃ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hgPaENXOsy8