All posts by មេគង្គ ប៉ុស្តិ៍

អាជ្ញាធរខេត្តពោធិ៍សាត់ ណែនាំដល់ដល់ប្រជាកសិករឱ្យផ្អាកធ្វើស្រូវរដូវប្រាំងនិងត្រៀមលក្ខណៈស្តុកទឹកទុក 

(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានណែនាំដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករឲ្យ ផ្អាកការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើកទី២ ឬលើកទី៣ នៅតាមតាំងដែលប្រឈមខ្លាំង និងត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបានសម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yKsRp5J6exo

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យស្ថានភាពមណ្ឌលប្រឡងជួបបញ្ហាទឹកលិច

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នាព្រឹកថ្ងៃទី៧ ខែតុលា ២០២៤បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យដែលជួបនូវបញ្ហាទឹកលិចដោយសារទឹកភ្លៀង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YimT9JqFFNU

សម្តេចតេជោ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងតុលាការចេញដីការបង្កកទ្រព្យ លោក លី សាម៉េត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចទម្លាយដោយឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លោក លី សាម៉េត (ហៅគ្រូមា) ដើម្បីទុកសងដល់អ្នកចាញ់បោក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/W5yjVLj6784

រដ្ឋមន្ត្រីក្រសួងអប់រំ រម្លឹកថាបេក្ខជននឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិបើប្រព្រឹត្តខុសបទប្បញ្ញត្តិ

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនារយៈពេល២ថ្ងៃ គឺនៅថ្ងៃអង្គារ ទី០៨ និងថ្ងៃពុធ ទី០៩ ខែតុលា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអអប់រំ យុវជន និងកីឡា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានណែនាំនូវបទប្បញ្ញត្តិទូទៅដល់បេក្ខជនត្រៀមខ្លួនក្នុងការប្រឡងបាក់ឌុបនេះផងដែរ។ ក្នុងសាជាវីដេអូខ្លី នៅព្រឹកថ្ងៃទី ០៧ ខែតុលានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PivKXoQmkwg

សម្តេចតេជោ ប្រកាសរៀបចំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅវត្តខ្មែរក្រោម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារបានមូលមតិឯកភាពគ្នារៀបចំ«ដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ» ទៅវត្តខ្មែរក្រោម នៅថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២៤ខាងមុខ។ ការ«ដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ» ទៅវត្តខ្មែរក្រោមនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ និងក្រុមគ្រួសារបានខកខានធ្វើជាច្រើនឆ្នាំកន្លងទៅ ដោយសារជួបរឿងអកុសលដោយឪពុក និងម្តាយក្មេករបស់សម្តេចបានទទួលមរណភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SkWw42F83DI

ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញក្រោយចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រោយយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kFqh8gYrjAk

អ្នកស្រាវជ្រាវក្រសួងបរិស្ថានបានរកឃើញផូស៊ីលឈើដែលមានអាយុកាលចាស់ជាងគេនៅខេត្តបន្ទាយមានជ័យ

ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេនៅភ្នំកងវ៉ា ក្នុងក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

បន្ទាប់ពីទទួលបានព័ត៌មាន និងការសហការពីថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និងបានពិនិត្យឃើញថាមានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្ម ដែលបានរកឃើញផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។ លោក លឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះអាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុ ន្លោះពី២៥០ទៅ៣០០ លានឆ្នាំ ក្នុងស័ក Paleozoic។ អ្នកជំនាញបានបញ្ជាក់ថា នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីលបានរកឃើញកន្លងមក នៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ការសិក្សាស្រាវជ្រាវផូស៊ីល នៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ២០១៩កន្លងមក។ នៅខេត្តបន្ទាយមានជ័យ អ្នកាស្រាវជ្រាវ បានរកឃើញស្ថានីយផូស៊ីល ចំនួន១២ស្ថានីយ ដែលបានរកឃើញ វត្តមានផូស៊ីលសត្វសមុទ្រ ខ្យង ផ្កាថ្ម លាស ក្នុងសម័យកាល Permian (252-299លានឆ្នាំ)។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការសិក្សាកន្លងមកនៅទីរួមខេត្តបន្ទាយមានជ័យ បានធ្វើឡើង នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំបាក់ ភ្នំជញ្ជាំង ភ្នំស្វាយ ភ្នំកងវ៉ា ភ្នំខ្លាកូន(ដូងព្រះ) ដែលទាំងអស់នោះជាស្ថានីយផូស៊ីលសត្វសមុទ្រ ដែលធំជាងគេនៅកម្ពុជាផងដែរ ហើយនៅទីនោះក៏មានវត្តមានបំណែកផុស៊ីលឈើតិចតួចផងដែរ។

សូមបញ្ចាក់ថា ផូស៊ីលឈើត្រូវបានរកឃើញចំនួន ១៤កន្លែងរួចមកហើយនៅកម្ពុជា នៅក្នុងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និងបន្ទាយមានជ័យ។ ការរកឃើញពីផូស៊ីល បានបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺ ស្អាត បៃតង និងចីរភាព របស់ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន សហការជាមួយដៃគូនិងអ្នកពាក់ព័ន្ធ ក្នុងបុព្វហេតុធនធានធម្មជាតិនិងបរិស្ថានរបស់កម្ពុជា៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7g3zIiyh9nw

ដំរីព្រៃចំនួន០១ក្បាល ប្រទះឃើញស្លាប់នៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរី៖ សត្វដំរីព្រៃចំនួន០១ក្បាល ត្រូវបានប្រទះឃើញស្លាប់ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅក្នុងភូមិសាស្រ្តដែន ជម្រកសត្វព្រៃកែវសីមា។សត្វដំរីព្រៃនេះ ប្រទះឃើញនៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ហើយមន្ត្រីជំនាញបានស្រង់ចេញពីរណ្តៅ ដើម្បីធ្វើការកោសលវិច័្ចយ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានកម្ពុជា បានគូសបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដំរីព្រៃចំនួន០១ក្បាល ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋក្នុងតំបន់ ឃើញដេកស្លាប់នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។មន្រ្តីជំនាញខេត្ត បានសហការជាមួយមន្រ្តីជំនាញអង្គការ WCS និង អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការស្រង់ដំរីព្រៃពីរណ្តៅដី នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើការកោសលវិច័្ចយ ពីមន្រី្តជំនាញនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌល គីរី។

យោងតាមរបាយការណ៍ ការសន្និដ្ឋានជំហានដំបូងបានឲដឹងថា ដំរីព្រៃនេះ ប្រហែលបានជាប់ផុងក្នុងរណ្តៅដី ១ថ្ងៃទៅ២ថ្ងៃមុនពេលបានប្រទះឃើញ។យ៉ាងណាមិញ សពដំរីព្រៃមួយក្បាលនេះដែលមានស្នាមរបួសជើងមុខ ជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ ទៅ២០ក្បាល ដែលធ្លាប់បង្ហាញខ្លួនម្តងរួចទៅហើយ កាលពីខែមេសា កន្លងទៅ។

សូមបញ្ជាក់ថា សត្វដំរីព្រៃឬដំរីអាស៊ី បច្ចុប្បន្តនេះដែលស្ថិតនៅតំបន់អាស៊ី មានចំនួនប្រហែល ៤០ ០០០ទៅ ៥០ ០០០ក្បាល ប៉ុណ្ណោះ ក្នុងនោះប្រហែល៧៥% រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា ដែលចំនួននេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ។ ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីព្រៃឬដំរីអាស៊ីនេះ មានចំនួនប្រហែលពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និង តំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uieg4A-Q0N0

អភិសេកឆ្លង ព្រះពុទ្ធបដិមាអភយមុទ្រ កម្ពស់៤៩,៩ម៉ែត្រ ក្នុងវត្តកែវវិជ័យ ខេត្តពោធិ៍សាត់

ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ឯកឧត្តម ស៊ុយ សែម អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។

សម្រាប់ពិធីបុណ្យអភិសេកឆ្លង និងប្រគេនចង្ហាន់ព្រះសង្ឃ ទូទាំងខេត្តពោធិ៍ សាត់នេះ ត្រូវបានប្រារព្ធធ្វើអមជាមួយពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលមាន
រយៈពេល១៩ថ្ងៃពេញ ពោលគឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។


សូមជម្រាបជូនថា ព្រះពុទ្ធបដិមាអភយមុទ្រ «ព្រះពុទ្ធទ្រង់ប្រទានអភ័យ ដល់មនុស្ស និងសត្វ» ក្នុងវត្តកែវវិជ័យ ស្ថិតក្នុងភូមិកែវជ័យ ឃុំកណ្តៀង ស្រុក
កណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រារព្ធពិធីបុណ្យអភិសេកឆ្លងនាថ្ងៃនេះ គឺជា គំនិតផ្តួចផ្តើមដោយ ព្រះព្រហ្មាភិរ័ត កែវ កន (រតនបញ្ញោ) ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត ព្រះចៅអធិការវត្តកែវវិជ័យ និងជានាយកពុទ្ធិកៈវិទ្យាល័យពោធិ៍សាត់។

ព្រះអង្គបានផ្តួចផ្តើម កសាង ដោយចាប់ផ្តើមពីថ្ងៃសៅរ៏ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ អស់រយៈពេល២ឆ្នាំ ដោយចំណាយថវិកា សរុបចំនួន៤៥ម៉ឺនដុល្លារ (សែសិបប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដែលបានមកពីការចូលរួម ពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ អាជីវករ សប្បុរសជន និងពុទ្ធបរិស័ទ ក្នុងខេត្ត និងក្រៅខេត្ត។


សម្រាប់ដំណើរការនៃការកសាង ក៏មានការចូលរួមឧបត្ថម្ភថវិកាពី ឯកឧត្តម
ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់,ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ត ពោធិ៍សាត់ ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផងដែរ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LRDHxx-Tb48

រមណីយដ្ឋានក្បាលហុងទឹកឆាជាប់ចំណាត់ថ្នាក់លេខមួយក្នុងខេត្តកំពង់ចាមពីចំនួនទេសចរមកលេងបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បានធ្វើដំណើរមកពីគ្រប់ទិសទីលំហែកាយតាមរមណីយដ្ឋាននានាចំនួន១១កន្លែងក្នុងខេត្តកំពង់ចាម មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ក្នុងនោះរមណីយដ្ឋានក្បាលហុងទឹកឆានៅស្រុកព្រៃឈរ បានទាក់ទាញភ្ញៀវមកលេងច្រើនជាងគេរហូតដល់រាប់ម៉ឺននាក់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c6u98KHkA-Y

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃភ្ញៀវទេសចរណ៍ជាង១ម៉ឺននាក់បានមកលេងខេត្តព្រៃវែង

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oHpdXu3UTbo

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ចាង យ៉ុងហ្គុន (Jang Yun Gon) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.កូរ៉េ) ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម  នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

https://youtu.be/VWRlp95ETU4

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរ ជាង៦ម៉ឺននាក់

របាយការណ៍មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានបង្ហាញថា ក្នុងអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ដល់ទី០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦ម៉ឺន៥ពាន់២៥នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦ម៉ឺន៤ពាន់៩៧៦នាក់ និងភ្ញៀវទេសចរអន្តរជាតិ៤៩នាក់។


ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា នាឱកាសបុណ្យភ្ជុំបិណ្ឌថ្ងៃទី០៣ ខែតុលា ម្សិលមិញ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨កន្លែង ភ្ញៀវទេសចរមានចំនួន២ម៉ឺន៣ពាន់២១២នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន២ម៉ឺន៣ពាន់១៩៥នាក់ និងទេសចរអន្តរជាតិចំនួន១៧នាក់។


បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំ ឆ្នាំ២០២៣ ភ្ញៀវទេសចរមានការកើនឡើង ០,៨៥% (ឆ្នាំមុនមានចំនួន៦ម៉ឺន៤ពាន់៤៧១នាក់)។


ប្រភពបានបន្ថែមទៀតថា ក្រុមការងារមន្ទីរបានចុះសហការ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងថែរក្សាអនាម័យ សុវត្ថិភាព ចំណីអាហារ និងបរិស្ថាន។ ជាមួយគ្នានោះរាល់តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗក្នុងតារាងបញ្ជីតម្លៃ និងបានដាក់ភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម។


ចំពោះសភាពការណ៍ទូទៅ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅ ទេស ចរណ៍នានាក្នុងខេត្ត បានប្រព្រឹត្តទៅជាធម្មតាដោយពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bcLlPPnfqxA

និស្សិត៤រូបបានលង់ទឹកស្លាប់ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

និស្សិតបញ្ចប់បរិញ្ញាប័ត្រច្បាប់ម្នាក់បានលង់ទឹកស្លាប់ខណ:ជនរងគ្រោះរួមជាមួយមិត្តភក្តិ៣នាក់ទៀតបាននាំគ្នាចុះលេងទឹកនៅត្រង់ចំណុចភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0K2QbHqTPBo

ឆេះថយន្តដឹកសិស្សនៅប្រទេសថៃផ្តាច់ជីវិតមនុស្សជាង២០នាក់

យ៉ាងហោចណាស់មានកូនសិស្សជាង២០នាក់បានស្លាប់បាត់បង់ជីវិតក្រោយ ឡានក្រុងដឹកសិស្សក្មេងៗ ៣៨នាក់ និងគ្រូ ៦ នាក់របស់ប្រទេសថៃបានឆេះនៅលើផ្លូវ Vibhavadi-Rangsit ក្នុងខេត្ត ប៉ាធុមថានីជិតទីក្រុងបាងកកនៅសៀលថ្ងៃអង្គារទី០១ខែតុលាឆ្នាំ២០២៤នេះ សាកសពសិស្សជាង ២០ នាក់ត្រូវបានគេរកឃើញនៅក្បែរទ្វារខាងក្រោយឡានក្រុង សាកសពផ្សេងទៀតកំពុងតែត្រូវបានអាជ្ញាធរថៃបន្តរុករក។


តាមការចុះផ្សាយរបស់កាសែតថៃឡានក្រុងនេះដឹកអ្នកដំណើរ ៤៤នាក់ ចេញពីសាលាវត្តប្រាយ៉ាសង្ខារាម ភាគកណ្តាលខេត្ត ប៉ាធុមថានីទៅកាន់អយុធ្យា ដើម្បីធ្វើដំណើរទៅសាលា។ តាមអាជ្ញាធរថៃការឆាបឆេះនេះអាចផ្តើមចេញពីសំបកកង់រថយន្តមួយផ្ទុះ ហើយរថយន្តបានខ្ទាតទៅប៉ះរបាំងផ្លូវហើយបណ្តាលឲ្យឆាបឆេះពេញរថយន្ត ការសង្រ្គោះអ្នកមានជីវិតមិនអាចធ្វើបានទាន់វេលាដោយសារទ្វារឡានជាប់មិនដំណើរការ។

បច្ចុប្បន្ននេះតៃកុងឡាននេះបានរត់ចោលឡាន និងទូរស័ព្ទមិនអាចទាក់ទងបាននៅឡើយនោះទេ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y3ZskvLPpr8